លោក ខៀវ កញ្ញារិទ្ធ ដាក់មួយឃ្លានេះធ្វើឲ្យអ្នកកាសែតនោះឆ្អែតបាយលែងឆ្ងាញ់ នឹងក្អួតឈាមទាំងដុំៗ តែម្តង

3609

លោក ខៀវ កញ្ញារិទ្ធ ដាក់មួយឃ្លានេះធ្វើឲ្យអ្នកកាសែតនោះឆ្អែតបាយលែងឆ្ងាញ់ នឹងក្អួតឈាមទាំងដុំៗ តែម្តង

ថាផឹកស្រវឹងបើកបរ​ទៅខុស​ ដល់​ផឹកស្រវឹងឈប់ឡានដេកក៏ខុស​​ទៀត តែបើតាមមតិប្រជាជន និង មន្រ្តីមួយចំនួនបានលើកឡើងថា ៖ “គិតគួរអោយអ្នកកាសែតខុសបានត្រូវជាង​ គេដេកសុខៗទៅថតរូបគេដើម្បីបង្ហោះ គេខឹងអញ្ចឹងហើយ​ ព្រោះប៉ះពាល់សិទ្ធិបុគ្គល​ គួរតែសមត្ថកិច្ចទៅប្រាប់អោយគាត់អែបកៀន​ បើឡាននៅកណ្ដាលផ្លូវពេក ឬ រកមធ្យោបាយជូនគាត់ទៅផ្ទះផងទើបល្អ ក្នុងនាមជាសម្ថកិច្ចបំរើរាស្ត្រ” ។
ចំណែក ឯកឧត្តម ខៀវ កញ្ញារិទ្ធ ក៏មានប្រតិកម្មជុំវិញករណីនេះផងដែរថា ៖​”អ្នកការសែតពុំគួរធ្វើបែបនេះផងដែរ”។ បន្ថែមជុំវិញករណី នារីស្រស់សោភាស្រវឹងស្រា បើកឡានមកឈប់កណ្ដាលផ្លូវរួចដេកលក់បាត់តែម្ដង ត្រូវអ្នកយកព័ត៌មានហង្សមាស ចុះទៅថត តែដឹងខ្លួនទាន់ស្ទុះទះ៣កំផ្លៀង ទាត់អាអូនតូូច១ជើងទៀត រួចបោកទូរស័ព្ទចោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!បញ្ជាក់កាលពីថ្មីៗនេះមានករណី នារីម្នាក់ស្រវឹងស្រាឈប់រថយន្ដដេកកណ្ដាលផ្លូវពេលប្រជាពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ចអោយទៅមើល និងមានទាំងអ្នកសារព័ត៌មានរបស់ទូរទស្សន៍ហង្សមាសចុះទៅថតផ្ដិតយករូបភាពដែរ តែបែរជានារីរូបនោះវាយនិងបោកទូរស័ព្ទបណ្ដាលអោយខូចខាតនិងរងរបួសបែកមាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០:៣៥នាទីយប់ថ្ងៃអង្គារ៍ ទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវ១១០ កែងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ ប្រជាលរដ្ឋប្រទះឃើញស្ត្រីបង្កហេតុនោះឈប់រថយន្តស៊េរីទំនើប ម៉ាក LEXUS 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AI-8783 នៅកណ្ដាលផ្លូវដេក​លក់ក្នុងរថយន្តតែម្ដង ហើយក៏មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលវត្តភ្នំថាមានស្ត្រីម្នាក់បើករថយន្តមកឈប់នៅចំណុចខាងលើ ដោយខ្លាចមានជនខិលខូច ឆ្លៀតលួចយកសំភារៈក្នុងរថយន្ត និងខ្លាចមានគេជិះទៅបុកពីក្រោយបង្កគ្រោះថ្នាក់ដល់អ្នកដទៃទើបឲ្យសមត្ថកិច្ចចុះទៅជួយមើលផង។
ហើយខ្លួនលោកជាអ្នកយកព័ត៌មានក៏បានចុះមកផ្ដិតយករូបភាពនៅចំណុចខាងលើនេះដែរ​។​ បន្ទាប់មកសមត្ថកិច្ចក៏បានដើរចូលទៅគោះទ្វាររថយន្ដដើម្បីដាស់ស្ត្រីរូបនោះជាច្រើនដងតែនាងមិនងើប ហើយរូបលោកក៏បានថតយកសកម្មភាពនោះផងដែរក្រោយមកពេលដែលសមត្ថកិច្ចក៏ទៅអង្រួនរថយន្តនោះទៀត ស្ត្រីរូបនោះក៏បានដឹងខ្លួន ហើយសមត្ថកិច្ច បម្រុងសាកសួរនាង តែនាងក្រឡេកឃើញ ខ្លួនលោកកំពុងធ្វើសកម្មភាព កាន់ទូរស័ព្ទថតផ្ដិត យករូបភាពភ្លាម ស្រាប់តែនាងនោះ បើកទ្វារថយន្តចេញមក ហាមមិនអោយថត ហើយរូបលោកក៏បានបានលើកកាតសំគាល់ខ្លួន ដែលពាក់ជាប់កអោយឃើញដែរ ហើយអះអាងប្រាប់ថា ខ្ញុំជាអ្នកយកព័ត៌មាន របស់ទូរទស្សន៍ ហង្សមាស។តែរូបនាងក៏សុំអោយលុប រូបថតនោះចោលទៅ ព្រោះខ្លាចប៉ះពាល់កិត្តិយសនាង និងក្រុមគ្រួសារហើយខ្លាចខ្មាសគេទៀតនោះមុខមាត់នាងហើយនាងជាស្រីទៀត ហើយរូបលោកក៏មិនព្រម ក៏ទាស់សំដីគ្នា ហើយនាងក៏រត់មកប្រទាយប្រទប់ លុះទ្រាំមិនបានស្ត្រីរូបនោះ ក៏ស្ទុះមកទះកំផ្លៀង ៣ទៅ៤ដៃ បណ្ដាលឲ្យបែកមាត់ និងឈាមច្រមុះ រួចធាក់មួយជើងចំអាអូនតូចទៀត ហើយទាញទូរសព្ទ ដែលលោកកាន់ជាប់ដៃនោះ ទៅបោកចោលទៀត ហើយសមត្ថកិច្ចក៏ឃាត់ភាគីទាំងសងខាង។

 

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកយកព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលវត្តភ្នំ ដើម្បីអោយសមត្ថកិច្ចជួយឃាត់ខ្លួនស្ត្រីរូបនោះដោះស្រាយតាមផ្លូវច្បាប់ ។ បច្ចុប្បន្នស្ត្រីដែលបើករថយន្ត LEXUS-470 ទាំងស្រវឹង ហើយឈប់ដេកកណ្ដាលផ្លូវនោះ ក៏បានចូលខ្លួនទៅដោះស្រាយនៅប៉ុស្តិ៍នគរបាលវត្តភ្នំដែរ ដោយចំណាយពេលអស់រយៈពេល​ជិត១០ម៉ោង ទើបអាចដោះស្រាយគ្នាបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចបាន ដោយស្ត្រីរូបនោះ ព្រមបង់សំណងទៅលើជនរងគ្រោះជាទឹកប្រាក់ចំនួន ១,០០០ពាន់ដុល្លារ​ ដើម្បីបញ្ចប់រឿងតែម្ដង ៕