សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាព្រមានថ្កោលទោសដាច់ខាតចំពោះត្រកូលហ៊ុនដែលប្រព្រឹត្តបទល្មើសព្រៃឈើដូចលោកឧកញ៉ាហ៊ុន ជា កំពុងបំផ្លាញកិត្តិយសគ្រួសារសម្តេច?

32973

 

ខេត្តមណ្ឌលគិរី៖ថ្មីៗកន្លងទៅនេះទំនងជាប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជ្រាបច្បាស់អំពីសកម្មភាពប្រព្រឹត្តបទល្មើសរបស់លោកឧកញ៉ាហ៊ុន ជា ដែលកំពុងសម្រុកដឹកជញ្ជូនឈើប្រណីតឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំខេត្តមណ្ឌលគិរីនេះហើយទើបបានជាឈ្មោះម៉ាប់ជាសេនាដៃស្តាំរបស់លោកឧកញ៉ាហ៊ុន ជា ដែលកំពុងតែចេញមុខរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីដើម្បីធ្វើការ ។

ដោះស្រាយគ្នាដោយមានលោកឧកញ៉ាហ៊ុន ជា នៅពីក្រោយធ្វើជាខ្នងបង្អែកដ៏រឹងមាំទៀតផងព្រោះតែលោកឧកញ៉ាហ៊ុន ជាមិនចេញមុខមកដោះស្រាយផ្ទាល់នោះក៏ដោយសារតែទទួលរងនូវការព្រមានយ៉ាងចាស់ដៃពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការស្តីបន្ទោសខ្លាំងៗទៅលើសាច់ញាតិនិងកូនក្មួយដែលប្រើឈ្មោះត្រកូលហ៊ុនទៅធ្វើអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើមនិងដោយការប្រព្រឹត្តបទល្មើសផ្សេងៗជាក់ស្តែងដូចជាលោកហ៊ុន តូ ជាមុខសញ្ញាដែលសម្តេចធ្លាប់បានប្រកាស់ឲ្យចាប់ខ្លួនរឿងក្បត់ប្រពន្ធលួចមានស្រីមិនចូលផ្ទះនិងហាមឃាត់ដាច់ខាតឲ្យដកខ្លួនចេញពីមុខរបរជម្នួញឈើឆ្លងដែនខុសច្បាប់ជាបន្ទាន់ទៀតផងឥឡូវនេះស្រាប់តែ។

លេចមុខលោកឧកញ៉ាហ៊ុន ជា កំពុងល្បីល្បាញទៀតហើយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដែលប្រឆាំងនឹងបទបញ្ជានាយករដ្ឋមន្ត្រីខណៈពេលនេះលោកឧកញ៉ាហ៊ុន ជា កំពុងជាប់ពាក់ព័ន្ធជាមេខ្លោងនៅក្នុងការដឹកជញ្ជូនឈើឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំខេត្តមណ្ឌលគិរីដែលមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដូចហែរកឋិនចេញជារៀងរាល់យប់ដែលដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មានស្ថាប័នសម្ថកិច្ចណាហ៊ានចាប់បង្ក្រាបនោះឡើយមិនតែប៉ុណ្ណោះលោកម៉ាប់ដែលចេញមុខកាងឈើឲ្យលោកឧកញ៉ាហ៊ុន ជា គឺតែងតែប្រើសម្តីខ្លាំងៗគំរាមដាក់សមត្ថកិច្ចឬស្ថាប័នខាងណាមួយដែលចង់មកសួរនាំនិងរារាំងក្បួនរថយន្តសាំយ៉ុងដែលដឹកឈើបន្តកន្ទុយគ្នា  ។

ចាប់ពី20ទៅ30គ្រឿងនោះបានឡើយបន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សបីនាក់រួចមកពេលនេះលោកឧកញ៉ាហ៊ុន ជា កំពុងជិះសេះលែងដៃមិនខ្វល់ខ្វាយពីមន្ត្រីជំនាញណាហ៊ានចូលទៅតំបន់នោះទៀតទេទើបក្រុមរថយន្តដឹកឈើរបស់លោកម៉ាប់បានដំណើរការយ៉ាងរលូនជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ដែលប្រចាំការនៅច្រកដាក់ដាំនេះផងដែរតាមសេចក្តីរាយការណ៍ឲ្យដឹងថាជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បែបនេះបានកំរើកឡើងវិញហើយតាមច្រកទ្វារ ទ្វេភាគីអន្តរជាតិ ដាក់ដាំដែលគ្មានមន្ត្រីជំនាញនិងស្នាក់ការច្រកទ្វារអើពើបន្តិចសោះឡើយ ។

ជាក់ស្តែងនៅវេលាម៉ោង១និង៣០យប់ឈានចូលថ្ងៃទី២២ខែមិនាឆ្នាំ២០១៨នេះគេបានប្រទះឃើញមានរថយន្តសាំយ៉ុងប្រមាណចំនួនជាង១០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ។ប្រភពព័ត៌មានបានបង្ហើបប្រាប់ថាឡានសាំយ៉ុងទាំងនេះដឹកឈើស្ទើតែរាល់ថ្ងៃហើយចេញម្តងៗមានចំនួនជាង១០សាំយ៉ុងទៅ20និង30សាំយ៉ុងដឹកយ៉ាងរលូនគ្មានអាជ្ញាធរមូលដ្ឋានឬជំនាញពាក់ព័ន្ធជាពិសេសលោក សៀក មន្នី ប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង លោក សំ សុវណ្ណរិទ្ធ ប្រធានសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគិរីកំពុងតែបិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅយ៉ាងរំភើយបែបនេះមែនទេ?។ប្រភពដដែលនោះបានខ្សឹបប្រាប់ថាម្ចាស់រថយន្តសាំយ៉ុងជាច្រើនគ្រឿងនេះត្រូវបានគេស្គាល់ឈ្មោះថាជារបស់លោកម៉ាប់ដែលកំពុងតែរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរីដើម្បីធ្វើការដោះស្រាយគ្នាស្ងាត់ៗស៊ីតាមជំនាញដែលហាក់ដូចជាមានភាពអណាធិបតេយ្យអាចបង្កអសន្តិសុខក្នុងសង្គមជាក់ជាមិនខានឡើយ។


ប្រជាពលរដ្ឋបានសំណូមពរដល់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីនិងជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត មណ្ឌលគីរីគួរមានវិធានការឲ្យបានឆាប់កាន់តែប្រសើរ ពីព្រោះជៀសវាងការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅខេត្ត មណ្ឌលគិរីនេះតែម្តងប្រជាពលរដ្ឋរង់ចាំមើលប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែននៅមានប្រសិទ្ធភាពចំពោះមេឈ្មួញនិងមន្ត្រីពាក់ព័ន្ធផ្នែកជំនាញនិងសម្ថកិច្ចគោរពតាមអនុសាសន៍ដ៏ថ្លៃថ្លានេះដែរឬទេ?ប៉ុន្តែទោះជាយ៉ាងណាគេសង្ឃឹមថាសម្ដេចតេជោនាយករដ្ឋមន្ត្រីច្បាស់ជាមិនលើកលែងចំពោះជន ។

ទាំងឡាយណាដែលយកឈ្មោះត្រកូលហ៊ុនទៅរកស៊ីបទល្មើសខុសច្បាប់បំផ្លាញកិត្តិយសគ្រួសាររបស់សម្តេចនោះមុខជាមិនរួចខ្លួនបានឡើយគឺអាចមានវាសនាអាក្រក់ដូចជាមេខ្លោងសង្វៀនជល់មាន់លោកថៃ ផានី ជាក្មួយប្រសារដែលត្រូវបានសម្តេចតេជោហ៊ុន សែន ប្រកាសឲ្យចាប់ខ្លនយកទៅដាក់គុករួចមកហើយចុះឥឡូវនេះដល់ពេលលោកឧកញ៉ាហ៊ុន ជា មេខ្លោងបទល្មើសព្រៃឈើស្ថិតក្នុងកណ្តាប់ដៃដែករបស់សម្តេចនឹងកំចាត់ចោលចេញពីត្រកូលហ៊ុនទៀតហើយប្រហែលជាមិនយូរទេនៅពេលដ៏ខ្លីខាងមុខនេះ៕