ក្តៅៗ ហុយៗ អស់ចា៎មែនចឹងហេីយបាននៅខេត្តតាកែវមានរឿងអយុត្តិធម៌ច្រេីនណាស់បែកធ្លាយ បណ្ដេីៗហេីយ ប្រាប់ហេីយថា សំណាញ់ច្បាប់ញឹកណាស់៖ លោក ឡាយ ណារិទ្ធត្រូវបានដកស័ក្តិឲ្យក្លាយជាមន្រ្តីនគរបាលធម្មតា ហើយរងចាំដីកាពីតុលាការដើម្បីវៃខ្នោះដាក់គុក

12769

ក្តៅៗ ហុយៗ អស់ចា៎មែនចឹងហេីយបាននៅខេត្តតាកែវមានរឿងអយុត្តិធម៌ច្រេីនណាស់បែកធ្លាយ បណ្ដេីៗហេីយ ប្រាប់ហេីយថា សំណាញ់ច្បាប់ញឹកណាស់៖ លោក ឡាយ ណារិទ្ធត្រូវបានដកស័ក្តិឲ្យក្លាយជាមន្រ្តីនគរបាលធម្មតា ហើយរងចាំដីកាពីតុលាការដើម្បីវៃខ្នោះដាក់គុក ។


រាជធានី ភ្នំពេញ ៖ បន្ទាប់ពី បាន បើក ការស៊ើបអង្កេត សាកសួរ អស់ រយៈពេល ពីរ ថ្ងៃ មកនេះ មន្ត្រីនគរបាល ទាំង 8 រូប រួម នឹង លោក ស្នងការរង ម្នាក់ បាន ឆ្លើយ សារភាពថា ការស្លាប់ របស់ អ្នកស្រី ចេវ សុ វឌ្ឍនា គឺជា ករណី ឃាដកម្ម ព្រម ជាមួយ គ្នា ក្នុង ពេល ភ្លាមៗ នោះ លោក ឡាយ ណា រិទ្ធ ស្នងការរង ខេត្តតាកែវ ក៏ ត្រូវបាន ដក ស័ក្តិ ឲ្យក្លាយ ជា មន្ត្រី នគរបាល ធម្មតា វិញ ដោយ រង់ចាំ ដីកា ពី តុលាការ ដើម្បី វាយខ្នោះ យកទៅ ដាក់ គុក ។ ប្រភព បែកធ្លាយ ពេលនេះ ធ្វើឡើង ក្រោយ ពី បាន ហៅ មន្ត្រីនគរបាល ពាក់ព័ន្ធ ចំនួន ជិត 10 នាក់ មក សួរនាំ នៅ ក្រសួងមហាផ្ទៃ ស្របពេល ដែល ប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរ បាល ជាតិ បានបញ្ជាក់ ថា ប៉ូលិស។

ជំនាញ កំពុង ធ្វើការ តាម នីតិវិធី លើ ការសាកសួរ ស្នងការរង នគរបាល ខេត្តតាកែវ និង នគរបាល ខេត្តតាកែវ 8 នាក់ ទៀត ជុំវិញ ករណី ស្ត្រី មេម៉ាយ កូន 3 ចេវ សុ វឌ្ឍនា ដែល គេ អះអាងថា បាន ធ្វើ អត្តឃាត នៅ ទី រួម ខេត្តតាកែវ កាលពី ខែ មករា ឆ្នាំ 2018 លោក ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បាន បញ្ជាក់ ប្រាប់ឲ្យដឹង ថា កាលពី ព្រឹក ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2018 “ នៅពេលនេះ ខ្ញុំ កំពុង ធ្វើការ តាម នីតិវិធី ។ មិន ទាន់ បង្ហាញ លម្អិត នៅឡើយ ទេ ព្រោះ រឿង នេះ ប៉ះពាល់ កិត្តិយស អ្នកធំ ច្រើន ។ ពេលនេះ យើង កំពុង សាកសួរ នៅឡើយ ទេ ” សូម រម្លឹកថា លោក ឡាយ ណា រិទ្ធ ស្នងការរង នគរបាល ខេត្តតាកែវ និង ជា បងប្អូន បង្កើត របស់ លោក ឡាយ វណ្ណៈ អតីត អភិបាលខេត្ត តាកែវ ព្រម ទាំង នគរបាល 8 នាក់ ត្រូវបាន អគ្គស្នងការ នគរបាល ជាតិ ហៅ មក ។

សាកសួរ ដើម្បី បើក ការស៊ើបអង្កេត ឡើងវិញ ពាក់ព័ន្ធ ការស្លាប់ របស់ ស្ត្រី មេម៉ាយ ចេវ សុ វឌ្ឍនា នៅ ក្រុង ដូន កែវ ខេត្តតាកែវ ពាក់ព័ន្ធ ការសាកសួរ ស្នងការរង និង ប៉ូលិស ខេត្ត តាកែវ នេះ ត្រូវបាន លោក នាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ បាន លើកឡើង ថា “ ហៅ មក សាកសួរ ផ្ទៀងផ្ទាត់ នៅ កន្លែងកើតហេតុ ដើម្បី ស៊ើបអង្កេត ឡើងវិញ ពាក់ព័ន្ធ នឹង ការស្លាប់ នារី រូប ស្រស់ ម្នាក់ នៅ ខេត្តតាកែវ ។ ហើយ ដែល ពាក់ព័ន្ធ មន្ត្រីនគរបាល 8 នាក់ ក្នុងនោះ មាន ទាំង ស្នងការរង ម្នាក់ ផងដែរ តែ មិន ទាន់ ឲ្យទៅ វិញ ទេ ” សូម រំឭកថា កាលពី យប់ ថ្ងៃ ទី 26 ខែ មករា ឆ្នាំ 2018 សព ស្ត្រី ម្នាក់ ឈ្មោះ ចេវ សុ វឌ្ឍនា អាយុ 36 ឆ្នាំ រស់នៅ ភូមិ ព្រៃ ជ័យ ក្នុង រាជធានី ភ្នំពេញ មុខ របបរ សព្វថ្ងៃ ជា សមាជិក នៃ ក្រុមយុវជន ក 157 របស់ គណបក្ស ប្រជាជន កម្ពុជា និង ក៏ ជា អ្នក ។

បម្រើការ នៅ រដ្ឋសភា ផង ដែរ ត្រូវបាន អ្នកបម្រើ ប្រទះ ឃើញ ចង ក ស្លាប់ នៅក្នុង បន្ទប់ដេក នៅក្នុង ភូមិគ្រឹះ មួយ នៅ ភូមិ ផ្សារ តា កោរ សង្កាត់រ កា ក្នុង ក្រុង ដូន កែវ ខេត្តតាកែវ ក្នុង របាយការណ៍ នគ របាល ក្រុង ដូន កែវ បាន លើកឡើង ថា ស្ត្រី ចេវ សុ វឌ្ឍនា បាន យក ខ្សែ វាំងនន បង្អួច ចងក សម្លាប់ខ្លួន ក្នុង កម្ពស់ ពី កម្រាល ឥដ្ឋ 240 សង់ទីម៉ែត្រ ពី ចុងជើង មក កម្រាល ឥដ្ឋ 20 សង់ទីម៉ែត្រ ។ ករណីនេះ ជា ករណី ធ្វើ អត្តឃាត ប្រាកដ មែន ។ ប៉ុន្តែ ការស្លាប់ នេះ ត្រូវបាន សាច់ញាតិ និង មហាជន ដាក់ ការសង្ស័យថា មិនមែន ជា ករណី អត្តឃាត ចង ក ឡើយ ព្រោះ ស្ថានភាព ស្លាប់ បង្កប់ នូវ ចំណុច គួរឲ្យ សង្ស័យ ច្រើន ។

ក្រុមគ្រួសារ ស្ត្រី រងគ្រោះ និង មហាជន ជាច្រើន បាន លើកឡើង ថា នៅក្បែរ សព ស្ត្រី រូបនេះ មិន មាន កៅអី ដើម្បី ឡើង ចងក ហើយ សព ស្ត្រី នោះ ក៏ បាន យកដៃ ទាំងពីរ កាន់ ខ្សែ ចង ថែមទៀត ។ ចំណែក នៅលើ ក របស់ សាកសព ក៏ មាន ស្នាម ម្រាមដៃ ច្របាច់ ក ផងដែរ ។ ដូច្នេះ ករណី ស្លាប់ នេះ ជា ឃាតកម្ម ប៉ុន្តែ ត្រូវបាន គេ បង្វែ រថា ជា រឿង អត្តឃាត ដោយ ចងក សម្លាប់ខ្លួន ព្រោះតែ វិបត្តិ ស្នេហា ត្រីកោណ ដែល ពាក់ព័ន្ធ នឹង ថ្នាក់ ដឹកនាំ នៅ ខេត្ត តាកែវ ។
ទោះយ៉ាងណា ក៏ដោយ កាលពី ថ្ងៃ ទី 27 ខែ កុម្ភៈ ឆ្នាំ 2018 នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន នាយកដ្ឋាន ព្រហ្មទណ្ឌ បាន បើក ការស៊ើបអង្កេត ឡើងវិញ ចំពោះ ការស្លាប់ របស់ ស្ត្រី មេម៉ាយ រូប ស្រស់ ម្នាក់ នេះ ដើម្បី។

បកស្រាយ ចំពោះ ព័ត៌មាន មួយចំនួន ដែល ដាក់ ការសង្ស័យថា មិនមែន ជា ករណី ធ្វើ អត្តឃាត នោះ ។ នៅពេលនេះ អគ្គស្នងការ នគរបាល ជាតិ ក្រោម ការដឹកនាំ ផ្ទាល់ របស់ លោកនាយ ឧត្តមសេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន ចាប់ផ្តើម បើក ការស៊ើបអង្កេត ឡើងវិញ លើ សំណុំរឿង នេះ ក្រុមគ្រួសារ សព រួម ទាំង ព្រលឹង របស់ ស្ត្រី ចេវ សុ វឌ្ឍនា និង មហាជន សង្ឃឹមថា នឹង ទទួបាន យុត្តិធម៌ ពិតប្រាកដ ហើយ ឈានដhល់ ការចាប់ខ្លួន ជនដៃដល់ និង អ្នក រួមគំនិត សម្លាប់ នាង យក មក ផ្តន្ទាទោស តាមច្បាប់ ជាមិនខាន ៕