មុនពេលចាប់ខ្លួនប៉ុន្មាននាទីមុននេះមុនពេលចាប់ខ្លួនប៉ុន្មាននាទីមុននេះ ឡាយ វណ្ណៈ បង្ហោះសារ បញ្ជាក់ពីការស្លាប់របស់ស្រីស្រស់ចេវ សុវឌ្ឍនា

8304

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលកាលពីថ្មីៗនេះ ទាក់ទងទៅនឹងការអត្តឃាតរបស់អ្នកមេម៉ាយសាច់ ក្រអូបអ្នកស្រី ចេវ សុវឌ្ឍនា ដោយករណីនេះត្រូវបានខាងសមត្ថកិច្ចបានដាក់សង្ស័យថា មិនមែនជាករណីធ្វើអត្តឃាតនោះទេ តែគឺជាករណីឃាតកម្មក្រោយវាំងននខ្មៅ ដោយមានជាប់ពាក់ព័ន្ធ ជាមួយអតីតអភិបាលខេត្តតាកែវ គឺលោកឡាយ វណ្ណៈ ដែលគេស្គាល់ថាជាគូស្នេហ៍របស់ជនរងគ្រោះ ព្រមជាមួយនឹងជនសង្ស័យ ចំនួន៤នាក់ផ្សេងទៀត។

ទាក់ទងទៅនឹងករណីកំពុងតែក្តៅគគុកនេះផងដែរ សារចុងក្រោយដែល ឡាយ វណ្ណៈ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះ មុនពេលដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន លោកបានសរសេររៀបរាប់ ពីករណីប៉ុនប៉ងធ្វើអត្តឃាតកន្លងមករបស់ អ្នកស្រី ចេវ សុវឌ្ឍនា ដោយថា៖
«ការប៉ុនប៉ងធ្វើអត្តឃាតរបស់ប្អូនស្រី ចេវ សុវឌ្ឍនា មានជាច្រើនដង! លើកទី១ គាត់បានលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី ១២/11/2016។ ហើយត្រូវបានមិត្តភក្តិរបស់គាត់ នាំទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះទាន់ពេលវេលា! រាល់ពេលគាត់ខឹងម្តងៗ គាត់តែងតែចង់ធ្វើអត្តឃាត!»។

គួររំឮកផងដែរថា កាលពីរសៀលថ្ងៃទី១ មេសានេះ អតីតអភិបាលខេត្តតាកែវ គឺលោកឡាយ វណ្ណៈ បានចូលរួម ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវថ្មី ដោយប្រធានចាស់ គឺលោក ឡាយ វណ្ណៈ ត្រូវបានផ្លាស់ប្តូរចេញ ជំនួសវិញដោយ លោក អ៊ូច ភា។ ប៉ុន្តែនៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃដដែល លោក ឡាយ វណ្ណៈ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវផងដែរ៕

ឡាយ វណ្ណៈ បង្ហោះសារ បញ្ជាក់ពីការស្លាប់របស់ស្រីស្រស់ចេវ សុវឌ្ឍនា