សួរចម្លើយលោកឡាយវណ្ណៈ ដោយផ្ទាល់ពី លោកសៀង សុខ ព្រះរាជអាជ្ញារងអមសសាលាដំបូង

6294

សួរចម្លើយលោកឡាយវណ្ណៈ ដោយផ្ទាល់ពី
លោកសៀង សុខ ព្រះរាជអាជ្ញារងអមសសាលាដំបូង


ភ្នំពេញ ៖  បន្ទាប់ពី  សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រ ហ្មទ័ណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថកងៃទី ០២មេសា ឆ្នាំ២០១៨នេះ លោកសៀង សុខ ព្រះរាជអាជ្ញារងអមសសលាដំបូងជាអ្នកសួរចម្លើយលោកឡាយវណ្ណៈ ដោយផ្ទាល់ ។ប្រភពព័តិមានពីអយ្យការអមសសលាដំបូងបាកអោយដឹងថាជនសង្ស័យ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មសម្លាប់ស្រីស្រស់មេម៉ាយកូនបីនៅក្រុងដូនកែវខេត្តតាកែវនោះត្រូវបានសួរចម្លើយចប់អស់ហើយ ប៉ុន្តែព្រះរាជអាជ្ញាមិនទាន់សម្រេចចោទប្រកាន់នូវបទល្មើសណាមួយជាផ្លូវការទេ ដោយត្រូវរងចាំការសួរយកចម្លើយពីលោកឡាយ  វណ្ណៈ ចប់សព្វគ្រប់សិន  ។


ជនសង្ស័យនិងបក្សពួក និង មេក្លោងធំនៃអំពើឃាតកម្ម   ស្ត្រី មេម៉ាយ កូនបី   ចេវ សុវឌ្ឍនា   មាន   ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ , លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ , ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា , ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ស្ត្រីស្រស់សោភាម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
សូមបញ្ចាក់ថាលោក ឡាយ វណ្ណៈអតីតអភិបាលខេត្តតាកែវ  ត្រូវបានសមត្ថកិច្ច នាយកដ្ឋាន ព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បាន   ចាប់ខ្លួនបានធ្វើឡើងនៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវខណះ លោកបើករថយន្តចេញពីកន្លែងរៀបចំពិធីប្តូរតំណែងប្រធានបក្សខេត្ត    នៅមុខវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រការក្នុងក្រុងដូនកែវ នៅចំងាយប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្ស   កម្លាំងសមត្ថកិច្ចមានគ្នា៤-៥នាក់ បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ និងបានប្រគល់ដីកាចាប់ខ្លួន ហើយនាំលោក ឡាយ វណ្ណៈ មកកាន់រថយន្តសមត្ថកិច្ចនាំមកទៅកាន់រាជធានីភ្នំពេញ។

ដីកាបញ្ជាឲ្យចូលខ្លួនដែលចេញដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជា៖ ឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួន លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មកបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរពីដំណើររឿង ឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

សូមរំលឹកថាក្នុងប៉ុន្មានសប្ដាហ៍នេះសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីមេម៉ាយកូនបីនៅក្រុងដូនកែវ បានធ្វើអោយកក្រើកពិភពសារព័តិមាន ដោយសារសមត្ថកិច្វបានឃាត់ខ្លួនជនសង្ស័យមួយចំនួន ក្នុងនោះមានទាំងស្នងការរងម្នាក់ផង ហើយនៅថ្ងៃទី០១មេសា សមត្ថកិច្ចបានឃាត់ខ្លួនលោកឡាយ វណ្ណៈ ដែលទើបដកហូតតំណែងថ្មីៗនេះបញ្ជូនមកតុលាការ  ។ ដំបូងឡើយសំណុំរឿងឃាតកម្មនេះហាក់នៅស្រពេចស្រពិល ប៉ុន្តក្រោយពីអ្នកបំរើនៅក្នុងផ្ទះជនរងគ្រោះបានសារភាព ទើបគេកំណត់បានថាលោកឡាយ  វណ្ណៈ និងបងប្រុសឈ្មោះឡាយ  ណារិទ្ធ គឺជាមេក្លោងឃាតកសម្លាប់ជនរងគ្រោះដោយផ្ទាល់ដៃ ។

        តាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពថានៅថ្ងៃកើតហេតុ  លោក ឡាយ វណ្ណះ និងបងប្រុសរបស់លោក ឡាយ ណារិទ្ធ បានចូលទៅបន្ទាប់ ស្ត្រី អ្នកស្រី ចេវសុវឌ្ឍនា  ប្រមាណកន្លះម៉ោង ។ក្រោយមក ចេញមកវិញហើយប្រាប់ពួកគាត់ថា អាវឌ្ឍនា ងាប់ហើយពួកឯងចាត់ចែងយកវាទៅចង.កទៅ  ។  ស្ត្រីឈ្មោះ ចាន់ រី និងប្តីឈ្មោះ ជឹម វុធ បានសារភាពទៀតថាកាលពីអំឡុងឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ បានឱ្យខ្លួន២នាក់ប្តី-ប្រពន្ធទៅបម្រើផ្ទះរបស់ប្រពន្ធចុងគាត់ឈ្មោះ ចេវ សុវឌ្ឍនា ។

       អ្នកទាំងពីនិយាយថា កាលពី ថ្ងៃទី២៥ មករា ២០១៨ វេលាថ្ងៃត្រង់ ខ្លួនបានឃើញលោក ឡាយ វណ្ណៈ ជិះរថយន្តម៉ាកឡង់គ្រីស្ស័រ ពណ៌ខ្មៅ ជាមួយអ្នកបើកបរឈ្មោះមែន សម័យ ហើយឈ្មោះ ឡាយ វណ្ណៈ បានទៅអង្គុយជជែកគ្នាជាមួយអ្នកស្រី ចេវ សុវឌ្ឍនា មួយសន្ទុះក្រោយមក អ្នកទាំងពីរបានឈ្លោះប្រកែកគ្នាពីរឿង លោកឡាយ វណ្ណៈ មានស្រីខាងក្រៅផ្សេងទៀតហើយយកមកដេកនៅក្នុងផ្ទះជួលនេះ ។

លុះព្រឹកថ្ងៃទី២៦ មករា ២០១៨ អ្នកស្រី ចេវ សុវឌ្ឍនា បានឱ្យខ្លួននិងប្តីរៀបចំអីវ៉ាន់ទៅភ្នំពេញជាមួយគាត់ ។ ពេលទៅដល់ភ្នំពេញវេលាថ្ងៃត្រង់ ស្រាប់តែលោក ឡាយ វណ្ណៈ បានទូរស័ព្ទឲ្យពួកគាត់ត្រឡប់ទៅខេត្តតាកែវវិញដើម្បីចាំផ្ទះ  ។ ពេលនោះអ្នកស្រី  ចេវ សុវឌ្ឍនា  បានបើករថយន្តជូនពួកខ្លួនត្រឡប់មកផ្ទះវិញ ។

អ្នកបម្រើស្រីសារភាពទៀតថា ពេលទៅដល់ផ្ទះ ជនរងគ្រោះបានឱ្យខ្លួន ចាន់ រីរៀបចំហូបបាយទឹកដូចធម្មតា ។ លុះដល់ម៉ោងប្រហែ៦ល្ងាច ខ្លួនបានឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ មានអ្នកបើកបររថយន្តឈ្មោះ មែន សម័យ ឈ្មោះ សាក់ រតនា បានទៅដល់ផ្ទះ ជនរងគ្រោះ ហើយបានឡើងទៅដល់ជាន់ទី១ ជាបន្ទប់ដេករបស់អ្នកស្រី ចេវសុវឌ្ឍនា ។ ចំណែកអ្នកបើកបររថយន្តនៅអង្គុយលេងជាមួយប្តីរបស់គាត់ ក្នុងបរិវេណផ្ទះនោះដែរ ។  ពេលឡើងទៅបន្ទប់អ្នកស្រីចេវ រតនា បានប្រហែល៣០នាទី ក៏ឃើញលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ចុះពីលើមកវិញហើយប្រាប់ថា  អាវឌ្ឍនា ងាប់ហើយពួកឯងចាត់ចែងយកវាទៅចង.ក នៅក្បែរបង្អួចទៅ បើប៉ូលិសសួរប្រាប់ថា វាចង.កសម្លាប់ខ្លួនឯង  ។ បន្ទាប់មក ពីរនាក់បងប្អូនក៏ឡើងរថយន្តចេញដំណើរទៅបាត់ ។ ពេលបងប្អូនពីរនាក់នោះចេញផុតខ្លួន និងប្តីព្រមទាំងឈ្មោះ  មែន សម័យ ជាអ្នកបើកបរឱ្យលោក ឡាយ វណ្ណៈ បានឡើងទៅលើ ស្រាប់តែឃើញទ្វារបន្ទប់ចំហ ហើយឃើញជនរងគ្រោះដេកផ្ងារស្លាប់នៅលើគ្រែពូកបាត់ទៅហើយ ។  ភ្លាមនោះ ឈ្មោះ មែន សម័យ និងប្តីខ្លួន ជឹម វុធបានលើកសាកសពយកទៅផ្អឹបនឹងជញ្ជាំងបន្ទប់ ក្បែរបង្អួចដែលមានខ្សែរីដូបង្អួចធ្លាក់ចុះ ហើយប្តីខ្លួនបានយកខ្សែរីដូនោះចងរឹត.កអ្នកស្រីសុវឌ្ឍនា ហើយឈ្មោះ មែន សម័យបានលើកដៃទាំងពីររបស់នាង សុវឌ្ឍនា ដាក់ជាប់និងកដូចក្នុងរូបភាពដែលចង.កនោះ ។  ពេលធ្វើសកម្មភាពហើយពួកគេបានចុះក្រោមវិញ ហើយឈ្មោះ មែន សម័យបានចាក់សោទ្វារបន្ទប់ រួចក៏ចេញពីផ្ទះនោះទៅបាត់ ហើយខ្លួន ចាន់ រីបានទូរស័ព្ទប្រាប់ទៅសាច់ញាតិជនរងគ្រោះឲ្យដឹងថា អ្នកស្រី សុវឌ្ឍនា បានចង.កស្លាប់ហើយ ព្រមទាំងបានតេប្រាប់ឈ្មោះមែន សម័យឲ្យទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យដឹងហេតុការណ៍នេះ ដែលមានមនុស្សចង.កសម្លាប់ខ្លួននៅក្នុងផ្ទះនោះ ។