ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ!!!#ស្រុកល្វាឯម: ថ្ងៃទី០៥.០៤.២០១៨

1660

ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ!!!#ស្រុកល្វាឯម: ថ្ងៃទី០៥.០៤.២០១៨


+ករណី:ឃាតកម្ម វេលាម៉ោង៤:៣០នាទីថ្ងៃទី០៥មេសា២០១៨នៅភូមិល្វាសកណ្តាលឃុំល្វាសស្រុកល្វាឯម ។ជនរងគ្រោះឈ្មោះឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ(ត្រូវជាឪពុកបង្កើតជនសង្ស័យ) ជនសង្ស័យ ឈ្មោះឃុត ចាន់នីអាយុ៣១ឆ្នាំភេទស្រី(ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ)ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។ ក្រោយពេលមន្ត្រីប៉ុស្តិរដ្ឋបាលល្វាសទទួលបានពត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់កន្លែងកើយហេតុនិងស្វែងរកចាប់បានជនសង្សយ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕