សូមសមត្ថកិច្ចជួយតាមឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហម ផល្លី ផងព្រោះបានលួចទូរស័ព្ទបីគ្រឿង Tablet មួយគ្រឿងពីរយុវជនបីនាក់ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយសរុបជាទឹកប្រាក់ស្មើ929ដុល្លា ។

1712

សូមសមត្ថកិច្ចជួយតាមឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហម ផល្លី ផងព្រោះបានលួចទូរស័ព្ទបីគ្រឿង Tablet មួយគ្រឿងពីរយុវជនបីនាក់ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង ហើយសរុបជាទឹកប្រាក់ស្មើ929ដុល្លា ។

ខេត្តព្រះសីហនុ: មានសេចក្តីរាយការមួយរបស់យុវជនមានគ្នា៣នាក់ជាបុគ្គលិកក្រុមហ៊ុនjds  បច្ចុប្បន្នរស់នៅក្នុង
ភូមិ៣ សង្កាត់៣ ខ័ណ្ឌមិត្តិភាព ក្រុងព្រះសីហនុ
បានស្នើសុំអោយសារព័ត៌មានយើង ជួយធ្វើការផ្សព្វផ្សាយដើម្បីសំណូមពរដល់បងប្អួនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសដើម្បីជំរាបជួនដល់សមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុ និងសមត្ថកិច្ចតាមបណ្តារាជធានី ខេត្តទាំងអស់ សូមជួយតាមចាប់ឬឃាត់ខ្លួនបុរសម្នាក់ដែលមានឈ្មោះ ហម ផល្លី អាយុ២៩ឆ្នាំ អតីតជាបុគ្គលិកjds ប្រចាំខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមុខរបរមិនពិតប្រាកដ ។

មូលហេតុដែលយុវជនទាំងបីនាក់នោះ បានសំណូមពរដល់សមត្ថកិច្ចអោយជួយតាមឃាត់ខ្លួនបុរសម្នាក់ដែលមានឈ្មោះដូចខាងលើ ព្រោះកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៨ នៅវេលាម៉ោងប្រហែល៦ល្ងាច បុរសឈ្មោះ  ហម ផល្លី បានលួចយកទូរស័ព្ទរបស់ពួកគាត់ចំនួនបីគ្រឿង និង Tablet Samsung មួយគ្រឿង ហើយបានគេចខ្លួនបាត់ស្រមោលតែម្តង។ ពួកគាត់បន្តទៀតថា ជនសង្ស័យគឺធ្លាប់ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនjdsជាមួយគ្នា ហើយជនសង្ស័យក៏ធ្លាប់ជាបុគ្គលិករបស់កាស៊ីណូអនឡាញន៍នៅឯសណ្ឋាគារARISOCRATផងដែរ។ ជនរងគ្រោះបន្តថា ជនសង្ស័យធ្លាប់ជាមិត្តរួមការងារហើយដេកនៅបន្ទប់ជាមួយគ្នាតែក្រោយមកជនសង្ស័យដូចខាងលើបានខ្ចីទូរស័ព្ទរបស់ពួកគាត់ហើយយកទៅបាត់មិនឃើញយកមកអោយវិញនោះទេ ស្រាប់តែនៅថ្ងៃក្រោយមកទៀតគឺនៅថ្ងៃកើតហេតុដូចខាងលើជនសង្ស័យបានលូចចូលទៅក្នុងបន្ទុបដេកហើយបានលួចយកទូរស័ព្ទអស់២គ្រឿងបន្ថែមទៀត។

ជនរងគ្រោះទាំងបីនាក់នោះមានឈ្មោះដូចជា:

ទី១: រ៉ម គឹមហូរ ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនjds ប្រចាំខេត្តព្រះសីហនុ បានបាត់ទូរស័ព្ទម៉ាក oppo F5 ពណ៍ក្រហម តំលៃ 399ដុល្លា។

ទី២:លាស់ សុភក្កិ ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនjds ប្រចាំខេត្តព្រះសីហនុ បានបាត់ទូរស័ព្ទម៉ាក iPhone 6plus memory 128GB តំលៃ380 ដុល្លា។

ទី៣:សាន គឹមសាង ភេទប្រុស អាយុ២៩ ឆ្នាំ ជាបុគ្គលិកjds ប្រចាំខេត្តព្រះសីហនុ ជាបុគ្គលិកក្រុមហ៊ុន jds បានបាត់ទូរស័ព្ទម៉ាកTablet Samsung ពណ៍ស តំលៃ 70ដុល្លា ហើយនិងទូរស័ព្ទម៉ាក LG G3 ពណ៍ខ្មៅ តំលៃ 80ដុល្លា។

តាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងទៀតថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង៣រសៀល ពួកគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលសង្កាត់លេខ៣រួចរាល់ហើយ ដើម្បីអោយសមត្ថកិច្ចជួយតាមធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ពួកគាត់(ជនរងគ្រោះ) បានសំណូមពរដល់សមត្ថកិច្ចដែលនៅក្នុងខេត្តព្រះសីហនុ និងសមត្ថកិច្ចតាមបណ្តារាជធានីខេត្តទាំងអស់ បើបានជួបជនសង្ស័យដែលបានរៀបរាប់ដូចខាងលើសូមមេត្តាជួយឃាត់ខ្លួន ដើម្បីយកមកដោះស្រាយ ឬចាត់ការទៅតាមនីតិវិធីច្បាប់ផងចុះ ហើយពួកគាត់សង្ឃឹមនិងជឿជាក់ថាសមត្ថកិច្ចនិងអាចតាមចាប់ជនសង្ស័យដូចខាងលើបានឆាប់នេះផងដែរ។