ចាំមើលអនុសាសន៏ដ៏ថ្លៃថ្លារបស់នាយករដ្ធមន្រ្តី ហ៊ុន សែននៅមានប្រសិទ្ធភាពចំពោះ លោក សាំ ពិសិដ្ឋដែររឺទេ ជាពិសេសគេសង្ឃឹមថាសម្ដេចតេជោនាយករដ្ឋមន្ត្រីច្បាស់ជាមាន អនុសាសន៍ជាថ្មីទៅលើលោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការនឹងជញ្ជូន រាជធានី ភ្នំពេញ ត្រូវ រងការរិះគន់ ធ្វើផ្លូគ្នាន គុណភាព ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដើម្បី ផលបករយោជន័ ផ្ទាល់ខ្លួន នោះទេ ។

4716

 

ភ្នំពេញ ៖ ប្រភព មន្ត្រី បម្រើការ នៅ មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ បានឲ្យដឹង ថា លោក  សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ  និង ដឹកជញ្ជូន រាជ ធា នី ភ្នំពេញ រហូតមកដល់ ពេលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន មិនទាន់ ចាត់វិធានការ ទៅលើ ភាព អសកម្ម និង ខ្វះ ការទទួលខុសត្រូវ របស់លោក សាំ ពិសិដ្ឋ នៅឡើយ ទេ ហើយ លោក សាំ ពិសិដ្ឋ នៅតែ កាន់កាប់ តំណែង ជា ប្រធាន មន្ទីរ សាធារណការ រាជធានី ភ្នំពេញ យ៉ាង សុខ ស្រួល ។ ហេតុនេះហើយ ទើប មាន ការសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ទទួលបាន ផលប្រយោជន៍ ពី លោក សាំ ពិសិដ្ឋ ទើប បណ្ដោយ ឲ្យ លោក សាំ ពិសិដ្ឋ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ជិះសេះ លែងដៃ ។

តាម ប្រភព ពី មន្ត្រីរាជការ នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ បាន បង្ហើប ឲ្យដឹងថា ការដែល លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ រាជធានី ភ្នំពេញ ហ៊ាន ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត គឺ មាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ផងដែរ ។ ជាក់ស្ដែង ផ្លូវ ក្នុង រាជធានី ភ្នំពេញ ជា ច្រើន ខ្សែ ធ្វើ មិនទាន់ រួចរាល់ ផង ក៏ ខូច ទៅវិញ អស់ ដោយសារ តែ ផ្លូវ ទាំងនោះ គ្មាន គុណភាព និង ធ្វើ មិន ត្រឹមត្រូវ តាម បទដ្ឋាន បច្ចេកទេស

ប្រភព ខ្លះ បានឲ្យដឹងថា ដោយសារតែ អំពើពុករលួយ ចាក់ ស្ដើង ស៊ី ក្រាស់ ឬ ធ្វើ ផ្លូវ ជាប់ រហូត ទើប ផ្លូវ ជា ច្រើន ខ្សែ ក្នុង រាជធានី ភ្នំពេញ កំពុង ខូច វិញ ជា បន្តបន្ទាប់ ដូចជា ផ្លូវ នៅ សង្កាត់ ទួល ទំពូង ទី ២ ខណ្ឌចំការមន ជាដើម ហើយ បច្ចុប្បន្ន ផ្លូវ ទាំង នោះ កំពុង ធ្វើ ឡើង វិញ ។

ថ្មីៗ នេះ បណ្ដាញ ព័ត៌មាន មួយ ចំនួន បាន ផ្សព្វផ្សាយ ពី ភាព អសកម្ម និង អំពើពុករលួយ របស់ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ ដែល ល្បីល្បាញ ខាង ពុករលួយ ហើយ ធ្វើ ផ្លូវ ជួសជុល ផ្លូវ គ្មាន គុណភាព ។ មាន ការរិះគន់ ចំៗ ថា សូម្បី តែ ករណី ប្រឡង យក ប័ណ្ណ បើកបរ រថយន្ត ក៏ ដូចជា ការធ្វើ ស្លាក លេខ ឡាន រថយន្ត និង ម៉ូតូ ក៏ មាន អំពើ ពុករលួយ កើតឡើង ដែរ ហើយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ បែរ ជា រក្សា ភាព ស្ងៀមស្ងាត់ ។ មាន ការអំពាវនាវ ឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ពិនិត្យមើល ឡើងវិញ អំពី ភាព អសកម្ម និង អំពើពុករលួយ របស់ លោក សាំ ពិសិដ្ឋ ដើម្បី កុំ ឲ្យ ប៉ះពាល់ ដល់ កេរ្តិ៍ឈ្មោះ ក្រសួង សាធារណការ និង ដឹកជញ្ជូន ។ អង្គភាព ប្រឆាំង អំពើពុករលួយ ដែល មាន ឯកឧត្តម ឱម យ៉ិនទៀង ជា ប្រធាន គួរ បើក ការស៊ើបអង្កេត ទៅលើ រឿងអាស្រូវ ពុករលួយ របស់លោក សាំ ពិសិដ្ឋ ជាបន្ទាន់ ។

សូម រម្លឹកថា កាល អំឡុង ដើម ខែ មេសា ឆ្នាំ ២០១៦ កន្លងទៅ សម្ដេច តេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី ធ្លា ប់ព្រមាន ខ្លាំងៗ ទៅលើ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ នៅ ចំពោះមុខ មន្ត្រី រាជការ ថ្នាក់ជាតិ . ថ្នាក់ក្រោម ជាតិ រាប់ពាន់ នាក់ ថា សាំ ពិសិដ្ឋ តាំងពី ធ្វើ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ក្រុង ភ្នំពេញ ធ្វើ ផ្លូវ ខូច កើតឡើង គ្រប់កន្លែង គ្មាន ការជួសជុល ឡើងវិញ ។ សម្ដេច តេជោ ហ៊ុន សែន ក៏ ប្រដូច លោក សាំ ពិសិដ្ឋ ទៅ នឹង ធនញ្ជ័យ ថា ឲ្យទៅ មើលផ្លូវ មើល មែន ត្រង់ ផ្លូវ អា ញ មិនដឹង គឺ អង្គុយ ក្នុង ឡាន ពាក់ ក្រវាត់ក យ៉ាង សង្ហារ ។ សម្ដេច តេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា ខ្ញុំ ព្រះករុណា មាន ការងឿងឆ្ងល់ ថា អា ផ្លូវ ចេះតែធ្វើ តែ ត្រង់ ជួសជុល វា មិនសូវ ជួសជុល វា នៅ នឹង តែម្ដង ។ សេនាធិការ គឺប្រធាន សាធារណការ សម្រាប់ អភិបាលក្រុង ភ្នំពេញ តើ ភ្នែកមាន បាន មើល ទេ អា ផ្លូវ ខូច អស់ ហ្នឹង ៕