នៅថ្ងៃចន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង

330

នៅថ្ងៃចន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង

បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូក្រុមការងារអន្តរក្រសួង ចុះសិក្សាស្ថានភាពតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែន ដឹកនាំដោយឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង រួមមានប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី នៅស្រុកស្វាយទាប ប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីសំរោង នៅស្រុកចន្រ្ទា ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នៅស្រុកកំពង់រោទិ៍ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត  ។

អញ្ជើញចូលរួមជាមួយគណៈប្រិភូក្នុងឪកាសនោះរួមមានឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្ដម អស់លោកជាសមាជិកក្រុមការងារអន្តរក្រសួង ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកអភិបាលក្រុង ស្រុកជាប់ព្រំដែន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទាំង៨ ព្រមទាំងកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមច្រកទ្វារព្រំដែន សុបប្រមាណ ៦០នាក់ ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនទាំងបួនខាងលើរួច គណៈប្រតិភូ ក៏បានចូលរួមប្រជុំដើម្បីស្ដាប់សេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ លទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់សមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ៕