ស្ត្រីខ្មែរម្នាក់ ដែរចំអិនអាហារសត្វព្រៃធ្វើម្ហូបពេលនេះចេញមុខមកសារភាពកំហុសហើយ

292

ស្ត្រីខ្មែរម្នាក់ ដែរចំអិនអាហារសត្វព្រៃធ្វើម្ហូបពេលនេះចេញមុខមកសារភាពកំហុសហើយ

ស្ត្រីម្នាក់ដែលអ្នកលេងបណ្តាញព័ត៌មានសង្គម បានថ្កោលទោសនូវសកម្មភាពធ្វើម្ហូបជាមួយសត្វព្រៃមួយចំនួន ហើយបានបង្ហោះតាមបណ្តាញព័ត៌មានសង្គមថែមទៀតនោះ បានចេញមុខសារភាពទទួលកំហុសចំពោះសកម្មភាពរបស់ខ្លួនដែលបះពាល់ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ។ អ្នកស្រីចាន់ ប៉ូលីន និងស្វាមីរបស់គាត់ដែលជាអ្នកសំដែង និងអ្នកថតរូបវីដេអូ បានចូលសារភាពកំហុសរបស់ខ្លួនជាសាធារណៈ នៅចំពោះមុខមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងសមត្តិកិច្ចពាក់ព័ន្ឋ រួមជាមួយអ្នកសារព័ត៌មានជាច្រើននាក់ កាលពីរសៀលថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៨។ ជាមួយគ្នានេះ អ្នកស្រីចាន់ ប៉ូលីន និងស្វាមី បានធ្វើការសន្យាផ្តិតមេដៃបឈ្ឈប់ប្រព្រឹត្តសកម្មភាពសំដែងអំពើខុសច្បាប់ដូចនេះតទៅទៀត។ អ្នកស្រី ចាន់ ប៉ូលីន បានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ គឺបានទិញ តពីគេ ហើយយកមកថតវីដេអូនិងរូបភាពបង្ហោះ តាមប្រព័ន្ឋផ្សព្វផ្សាយសង្គម ក្នុងគោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។ ចាប់ពីពេលនេះ អ្នកស្រីចាន់ ប៉ូលីន និងស្វាមី សូមឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សសត្វព្រៃ ថែមទៀតផងដែរ។ សូមបញ្ជាក់ថា អ្នកស្រីចាន់ ប៉ូលីនប៉ុន្មានថ្ងៃមកនេះ បានរងការថ្កោលទោសខ្លាំងក្លាពីអ្នកលេងហ្វេសប៊ុក ដោយសារតែអ្នកស្រីបានថតវីដេ អូនូវសកម្មភាពសម្លាប់សត្វព្រៃមួយចំនួន និងការយកសាច់សត្វព្រៃទាំងនោះធ្វើម្ហូបទទួលទាន។ ច្បាប់ក្នុងប្រទេស កម្ពុជា មិនអនុញ្ញាតអោយមានការ ប្រមាញ់សត្វព្រៃកម្រ និងធ្វើចរាចរណ៍លក់ដូរសត្វព្រៃទាំងនោះឡើយ។ មន្រ្តីជំនាញក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា ករណីនេះសមតិ្តកិច្ចកំពុងរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់ចំពោះកំហុសរបស់ អ្នកទាំងពីរខាងលើ។