ពលករខ្មែរ២នាក់សប្បាយចិត្តខ្លាំងណាស់ចំពោះលោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយ៉ាល័យប្រឆាំងការជូយដូរមនុស្សដែលបានជួយពួកគាត់អោយបានទទួលប្រាក់សំណងពីថៅកែថៃ

1634

ពលករខ្មែរ២នាក់សប្បាយចិត្តខ្លាំងណាស់ចំពោះលោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយ៉ាល័យប្រឆាំងការជូយដូរមនុស្សដែលបានជួយពួកគាត់អោយបានទទួលប្រាក់សំណងពីថៅកែថៃ

បន្ទាយមានជ័យ៖ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ឡាយ គឹមលូន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស បានបញ្ជាអោយមន្ត្រីក្រោមឪវាទដឹកនាំដោយលោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សប្រចាំការនៅក្រុងប៉ោយប៉ែតចុះជួយពលករខ្មែរចំនួន២នាក់ដែលត្រូវបានថៅកែថៃមិនបើកប្រាក់ឈ្នួលអោយគ្រប់ចំនួនដែលសេសសល់ចំនួន៣ខែ។
ក្រោយពីលោកវរសេនីយ៍ត្រី អោក សំណុក បានទទួលបញ្ជាបានភ្លាមលោកបានតាមស្វែងរកនិងទំនាក់ទំនងពលករខ្មែរដែលរងគ្រោះទាំង២នាក់នោះមកទីស្នាក់ការនគរបាលប្រឆាំងការជូញដូរមនុស្សដែលមានទីតាំងស្ថិតនៅក្នុងផ្សារមង្គលប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់/ប៉ោយប៉ែត បន្ទាយមានជ័យ ដើម្បីមកសាកសួរព័ត៌មាន។ ជនរងគ្រោះមានឈ្មោះដូចជាទី១៖ ហៀក ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិ ស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក បន្ទាយមានជ័យ។
ទី២៖ ភូរ សៃថង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិ ស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក បន្ទាយមានជ័យ។
ក្រោយមកលោកវរសេនីយ៍ត្រី អោក សំណុក បានទំនាក់ទំនងតំណាងអង្គការនៅខាងប្រទេសថៃដែលមិនស្គាល់ឈ្មោះម្នាក់អោយជួយនាំពលករទាំង២នាក់នោះទៅមន្ទីការងារនៅខេត្តឈុនបុរី ដើម្បីធ្វើការដោះស្រាយជាមួយថៅកែថៃអោយសងសំណងប្រាក់មកពលករខ្មែរទាំង២នាក់ដែលនៅសល់សរុប៣ខែចំនួន៩០០០០(ប្រាំបួនមុឺនបាត) តែខាងភាគីខាងថៃដែលជាថៅកែឈ្នូលបានសងសំណងអោយតែ៣០០០០(បីមុឺនបាត)តែប៉ុណ្នោះ។ ក្រោយមកពលករខ្មែរដែលរងគ្រោះទាំង២នាក់នោះបានយល់ព្រមទទួលប្រាក់ចំនួន៣០០០០បីមុឺនបាតដើម្បីបញ្ចប់រឿង ដោយពួកគាត់បាននិយាយថា ទោះជាបានសំណងមិនគ្រប់មែនតែវាប្រសើរជាងអត់។ លុះដល់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី អោក សំណុក បានទៅទទួលពលករខ្មែរដែលរងគ្រោះទាំង២នាក់នោះដោយផ្ទាល់នៅចំនុចច្រកអន្តរជាតិប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ អោយវិលត្រលប់ពីប្រទេសថៃចូលមកកម្ពុជាវិញប្រកបដោយសុវត្តិភាព។
ពេលដែលពលកររងគ្រោះទាំង២នាក់នោះបានវិលត្រលប់មកដល់ស្នាក់ការនគរបាលប្រឆាំងការជួយដូរមនុស្សនៅទីក្រុងប៉ោយប៉ែតភ្លាម ពួកគាត់បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំងក្រៃលែង បន្ទាប់មកក៏បានថ្លែងអំណអរគុណដល់ថ្នាក់ដឹកនាំហើយនិងលោកវរសេនីយ៍ត្រី អោក សំណុក ព្រមទាំងមន្រី្តក្រោមឪវាទដែលបានជួយពួកគាត់អស់ពីកំលាំងកាយចិត្ត និងយកចិត្តទុកដាក់លើពួកគាត់ដោយមានការរាក់ទាក់ រួសរាយ ហើយព្រមទាំងមិនរើសអើងពណ៍សំបុរ ឋានះទាបខ្ពស់ឡើយ ព្រមទាំងបានហូបអាហារជាមួយពួកគាត់ប្រកបដោយភាពស្និទស្នាលផងដែរ។ជាចុងក្រោយពលករខ្មែរដែលរងគ្រោះទាំង២នាក់ដូចខាងលើ បានផ្តាំផ្ញើទៅពលករខ្មែរទាំងអស់ សូមកុំស្តាប់តាមការញុះញង់របស់អ្នកដទៃ ដែលកន្លងទៅធ្លាប់មានមនុស្សមួយចំនួនបានដើរនិយាយថា សមត្ថកិច្ចមិនអាចជួយពលរដ្ឋបានហើយគិតតែនាំគ្នាគាបសង្កត់លើពលរដ្ឋក្រីក្រ តែពេលនេះគាត់បានមកជួបផ្ទាល់ជាមួយនគរបាលប្រឆាំងការជួយដូរមនុស្សនៅក្រុងប៉ោយប៉ែត ហើយបានឃើញថាមិនដូចអ្វីដែលក្រុមមួយក្តាប់តូចដើរបំពោងព័ត៌មាននោះទេ។ គាត់បន្តថា បើបងប្អួនខ្មែរយើងមានទុកលំបាក ឬ ជួបបញ្ហាដូចពួកគាត់សូមនាំគ្នាទៅទំនាក់ទំនងនគរបាលប្រឆាំងការជួញដូរមនុស្ស ភ្លាមព្រោះពួកគាត់ពិតជាអាចជួយបាន និងយកចិត្តទុកដាក់លើពលករខ្មែរយ៉ាងពិតប្រាកដមែន៕