ថ្មីៗនេះ លោកទី ប៊ុនឡង់មេគយប្រចាំច្រកទ្វាអន្តរជាតិព្រំកំពុងរងការិះគន់ថាប្រមូលលុយចូលរដ្ឋបានតិចតែពុករលូយបានច្រើន .សង្ស័យមានការបើកដៃពីលោក គុណ ញឹម ជាមេកើយហើយ។

2427

ថ្មីៗនេះ លោកទី ប៊ុនឡង់មេគយប្រចាំច្រកទ្វាអន្តរជាតិព្រំកំពុងរងការិះគន់ថាប្រមូលលុយចូលរដ្ឋបានតិចតែពុករលូយបានច្រើន .សង្ស័យមានការបើកដៃពីលោក គុណ ញឹម ជាមេកើយហើយ។

ខេត្តប៉ៃលិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានក្រើនរំលឹកដាស់តឿនឲ្យមន្ត្រីជំនាញនៃស្ថាប័នគយនិងរដ្ឋាករត្រូវយកចិត្តទុកដាក់ខិតខំបំពេញកាតព្វកិច្ចលើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ក្នងការប្រមូលពន្ធចូលថវិកាជាតិប៉ុន្តែមន្ត្រីគយមួយចំនួនមិនបានយកត្រចៀកស្តាប់តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចទេជាក់ស្តែងលោក ទី ប៊ុនឡង់ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនកំពុងរងការិះគន់ថាការប្រមូលលុយចូលរដ្ឋបានតិច(បាត់ចំណូលពន្ធឬមិនគ្រប់ចំនួន)លើតារាងប្រាក់ចំណូលប្រចាំខែនិងប្រចាំឆ្នាំតាមតួលេខដែលបានធ្វើប្រតិវេទន៍ពន្ធទៅលើមុខទំនិញគ្រប់ប្រភេទនាពេលកន្លងមកគឺមានកំរិតអប្បរមាប៉ុន្តែចាប់តាំងពីលោក ទី ប៊ុនឡង់មកកាន់តំណែងជាមេគយប្រចាំច្រកព្រំគេសង្កេតឃើញថាមានភាពមិនប្រក្រតីចំពោះការប្រមូលពន្ធជូនរដ្ឋដោយដាក់ការសង្ស័យទៅលើការប្រព្រឹត្តអំពើពុករលួយច្រើនខណៈដែលរដ្ឋាភិបាលនឹងបើកយុទ្ធនាការកំចាត់អំពើពុករលួយដែលពាក់ព័ន្ធដល់មន្ត្រីបំរើការងារនៅតាមក្រសួង មន្ទីរ  ។

ស្ថាប័នរដ្ឋជាច្រើន។តាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោកទី ប៊ុនឡង់មេគយប្រចាំច្រកព្រំបានបើកដៃឲ្យមន្ត្រីក្រោមឱទាទចាំតែយកលុយពីឈ្មួញរកស៊ីដឹកទំនិញគ្រប់ប្រភេទចេញចូលតាមច្រកព្រំមិនឲ្យរួចខ្លួនបានឡើយនិងដោយគ្មានការត្រួតពិនិត្យនោះទេសូម្បីតែផលិតផលកសិផលផ្លែឈើដូចជាស្វាយក្នុងមួយរទេះត្រូវបង់លុយឲ្យគយចាប់ពី5000រៀលឡើងទៅចំណែករ៉ឺម៉កបង់ពី10000ទៅ15000រៀលហើយរថយន្តនីសាន់ សាំយ៉ុងនិងរថយន្តកូរ៉េត្រូវបង់លុយពី 20000ទៅ30000រៀលទើបឲ្យឆ្លងកាត់ចូលទៅលក់នៅប្រទេសថៃបានដែលក្នុងមួយថ្ងៃៗមានសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យលោកទី ប៊ុនឡង់ល្បីល្បាញក្នុងការប្រមូលលុយបានយ៉ាងក្រាស់ក្រែលជារៀងរាល់ថ្ងៃរាល់ខែនិងមានលុយសល់រាប់លានដុល្លាក្នងមួយឆ្នាំៗហើយបែរជាបាត់ចំណូលរដ្ឋសួរថាតើលោកទី ប៊ុនឡង់យកលុយទៅចូលឯណាខ្លះ?ព្រោះនៅច្រកព្រំនេះសំបូរទៅដោយកាស៊ីណូបនក្លឹបបាខារ៉ាអូខេច្រើនណាស់ស្ទើរគ្រប់ទីកន្លែងគឺមិនរំលងក្រសែភ្នែកលោកទី ប៊ុនឡង់នោះទេដែលគេដាក់ការសង្ស័យចំពោះការប្រមូលលុយចូលហោប៉ៅឯកជនសំរាប់ទប់តំណែងបានយូរទើបប្រព្រឹត្តអំពើពុករលួយបានលុយច្រើនដើម្បីបង់ជូនមេៗខាងលើនិងផ្គាប់ចិត្តសប្បាយរីកថ្លើមជាមួយគ្នានៅច្រកព្រំដែននេះ។ប្រភពបានឲ្យដឹងថាលោកទី ប៊ុនឡង់មេគយប្រចាំច្រកព្រំកំពុងបែកធ្លាយរឿងអាស្រូវក្នុងការប្រព្រឹត្តអំពើពុករលួយនៅច្រកទ្វាអន្តរជាតិព្រំដែលបានបញ្ជាឲ្យកូនចៅចាំយកលុយពីឈ្មួញរកស៊ីដឹកទំនិញសព្វសារពើដែលនាំចេញនាំចូលឆ្លងកាត់តាមច្រកព្រំគឺមានករណីគយយកលុយតាមអំពើចិត្តដោយមិនបានត្រួតពិនិត្យទៅលើប្រភេទទំនិញទាំងនោះទេដែលទំនងមានការឃុបឃឹតគ្នាជាមួយឈ្មួញរកស៊ីទាំងអស់ឲ្យបង់លុយឲ្យតែប៉ុណ្ណោះទោះបីជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់ក៏ដោយក៏លោកទី ប៊ុនឡង់បើកដៃឲ្យដឹកជញ្ជូនយ៉ាងរលូនដោយចាំតែសំរបសំរួលបង់លុយទៅតាមភាពជាក់ស្តែងទៅលើមុខទំនិញទាំងនោះដែលមានតុល្យភាពនឹងតំលៃដាច់ខាតណាមួយជាការស្រេចទើបអាចបន្តរកស៊ីបានជាមួយគ្នាទៀតដើម្បីរក្សាបានផលប្រយោជន៍លោកទី ប៊ុនឡង់មានឥទ្ធិពលខ្លាំងជាងមេគយមុនៗទើបបានជាហ៊ានបើកដៃឲ្យឈ្មួញរកស៊ីដោយសុខស្រួលនិងឲ្យកូនចៅរបស់ខ្លួនចាំតែយកលុយយ៉ាងរលូនបំផុត។

ប្រភពបានឲ្យដឹងទៀតថាលោកទី ប៊ុនឡង់កំពុងប្រាសចាកវិជ្ជាជីវៈនៅក្នុងស្ថាប័នគយដោយខុសជំនាញតាមរបៀបការងារដែលបង្កើតឲ្យមានការិយាធិបតេយ្យយកលុយស្រេចតែអំពើចិត្តដោយគ្មានការត្រួតពិនិត្យទៅលើប្រភេទទំនិញនិងលិខិតស្នាមត្រឹមត្រូវនោះឡើយជាពិសេសការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តងដែលធ្វើឲ្យរដ្ឋាភិបាលខាតបង់នូវប្រាក់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានហូរចូលហោប៉ៅឯកជនលោកទី ប៊ុនឡង់តាមរយៈការប្រព្រឹត្តអំពើពុករលួយដោយមិនញញើតកោតខ្លាចនឹងច្បាប់ដែលត្រូវផ្តន្ទាទោសកំហុសរបស់ខ្លួននោះឡើយហើយទង្វើបែបនេះវាកាន់តែជះឥទ្ធិពលអាក្រក់ទៅដល់មន្ត្រីគយឯទៀតដែលខិតខំបំពេញកាតព្វកិច្ចបានល្អក្នុងការប្រមូលប្រាក់ចំណូលពន្ធចូលរដ្ឋគ្រប់តាមផែនការនិងលើសផែនការចំណែកឯលោកទី ប៊ុនឡង់មេគយច្រកព្រំបែរជានាំគ្នាកឹបកេងថវិកាជាតិធ្វើឲ្យប្រាក់ចំណូលចូលរដ្ឋនៅក្នុងកំរិតទាបបំផុតរីឯប្រាក់ចំណូលពុករលួយខ្ពស់ហួសពីការស្មានគ្រាន់តែប្រាក់ដំកល់ជ្រែយកតំណែងធ្វើជាប្រធានគយច្រកព្រំនេះចំណាយអស់រាប់ម៉ឺនដុល្លារឯណោះដែលជាហេតុធ្វើឲ្យលោកទី ប៊ុនឡង់ខំប្រឹងស្រង់ដើមយ៉ាងពេញបន្ទុកបែបនេះ។ពាក់ព័ន្ធនឹងករណីលោកទី ប៊ុនឡង់មេគយប្រចាំច្រកព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយល្មមដល់ពេលលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជានិងលោកទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ីបអង្កេតចំពោះការប្រព្រឹត្តអំពើពុករលួយរបស់លោកទី ប៊ុនឡង់ឲ្យបានទាន់ពេវេលាផងកុំឲ្យចាំដល់មានប្រតិកម្មខ្លាំងៗពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទើបស្រវេស្រវាស្លន់ស្លោដេញប្រផាប់ចាប់ប្រភីងតាមក្រោយឲ្យជនល្មើសបានរួចខ្លួនពីសំណាញ់ច្បាប់ខណៈដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅក្នុងការកំចាត់លុបបំបាត់ចោលភាពអសកម្មនិងអំពើពុករលួយនៅក្នុងសង្គមកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ៕ សូមស្វាគមន៏មតិបន្ថែមពីប្រិយ៍មិត្តចំពោះព័ត៌មាននេះតាមរយៈលេខទូរសព័្ទលេខ ០10 22 77 45 071 90 22 023 ។