កុំចេះតែហ៊ាន! live វីដេអូលក់ផលិតផលប្រដាប់ភេទបុរស និងស្រ្តី ទីបំផុតជាប់ខ្នោះ (មានវីដេអូ)

156

កុំចេះតែហ៊ាន! live វីដេអូលក់ផលិតផលប្រដាប់ភេទបុរស និងស្រ្តី ទីបំផុតជាប់ខ្នោះ


នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសតាមអនឡាញ ដោយមិនមានច្បាប់អនុញ្ញាត មួយកន្លែងស្ថិតនៅផ្លូវលំ ក្រុម៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ ដែលមានឈ្មោះ៖១: ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ២: ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ៣: ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ៤: ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ៥: ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ។

  1. ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតសម្ភារៈអាសអាភាសដូចជា៖ អាវៈយុវៈភេទកុមារីសិប្បនិម្មិត ចំនួន០១, អាវៈយុវៈភេទស្ត្រីសិប្បនិម្មិតចំនួន០៩, លឹង្គសិប្បនិម្មិតអេឡិចត្រូនិចចំនួន៤៥, លិង្គសិប្បនិម្មិតជ័រ ចំនួន១១, ឌីវីឌីវីដេអូអាសអាភាស ចំនួន៥៣ឌីស និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យជាសារធាតុជំនួយនិងធ្វើឲ្យរំជួលដល់ចំណង់ផ្លូវភេទ ជាង១០០មុខ។
    ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវ ដល់ពលរដ្ឋខ្មែរទាំងអស់ សូមចូលរួម ការពារទប់ស្កាត់និងលះបង់ចោល នូវគំនិតទុច្ចរិតឆ្លៀតឱកាសកេងផលប្រយោជន៍ផ្ទាល់ខ្លួន មកបំផ្លាញវប្បធម៌ ប្រពៃណី និង សីលធម៌ខ្មែរ កុំឲ្យកើតមានក្នុងសង្គមខ្មែរជាដាច់ខាត។ បច្ចប្បន្នជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួន សមត្ថកិច្ចកំពុងធ្វើសំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕