នេត សាវឿន បញ្ជា ឱ្យ សមត្ថកិច្ច ចាត់ ការ រឿង កូន ប្រុស ស្នងការ រង ខេត្ត ព្រៃវែង បង្ខាំង នារី ទុក រំលោភ

178

នេត សាវឿន បញ្ជា ឱ្យ សមត្ថកិច្ច ចាត់ ការ រឿង កូន ប្រុស ស្នងការ រង ខេត្ត ព្រៃវែង បង្ខាំង នារី ទុក រំលោភ


នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានដាក់បទបញ្ជាដល់ស្នងការនគរ បាលព្រៃវែង ស៊ើបអង្កេត និងស្រាវជ្រាវករណីខាងលើ បន្ទាប់ពីបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយ ពាក់ព័ន្ធករណីកូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងនគរបាលខេត្តព្រៃវែង បាន ប្រើអំណាចឪពុកចាប់បង្ខាំងនារីម្នាក់បង្ខាំងទុករំលោភសេពសន្ថវៈ រួចលក់ឲ្យបុរសផ្សេងនោះ។គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា «អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹម មករា ឋានន្តរស័ក្ដិ អនុ សេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង បាន ប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ នារីរងគ្រោះម្នាក់ដាក់ពាក្យប្ដឹងនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្របែក ដោយចោទប្រកាន់មកលើបុរសម្នាក់មានតួនាទីជាមន្ត្រូនគរបាលខេត្តព្រៃ វែង ឈ្មោះ ឌឹម មករា ពាក់ស័ក្ដិ ២ ជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរង នៃស្នងការនគរបាលខេត្តព្រៃវែង។នារីរងគ្រោះបានប្ដឹងចោទប្រកាន់លើ ឈ្មោះ ឌឹម មករា បង្ខាំងទុក និងចាប់រំលោភនាងអស់រយៈពេលជាង៤ ខែ និងគ្រោងលក់នាងឲ្យទៅប្រុសផ្សេងទៀត ព្រមទាំងគំរាមកំហែងបាញ់សម្លាប់ផងដែរ៕