លោកឆែ សុធា ប្រធាន​សាខាគយខេត្តបន្ទាយមានជ័យ​បែកធ្លាយ​ការរិះគន់ខ្លាំងៗ​ថាបើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធ​ទំនិញខុសច្បាប់​យ៉ាងអនាធិតេយ្យ​មិនខ្វល់ពី​បទបញ្ជានាយករដ្ឋមន្ត្រី​ដោយអាងស្ថាប័នគយជាគ្រួសារផ្តាច់មុខរបស់លោក គុណ ញឹម​ ?

1675

លោកឆែ សុធា ប្រធាន​សាខាគយខេត្តបន្ទាយមានជ័យ​បែកធ្លាយ​ការរិះគន់ខ្លាំងៗ​ថាបើកដៃឱ្យឈ្មួញនាំទំនិញគេចពន្ធ​ទំនិញខុសច្បាប់​យ៉ាងអនាធិតេយ្យ​មិនខ្វល់ពី​បទបញ្ជានាយករដ្ឋមន្ត្រី​ដោយអាងស្ថាប័នគយជាគ្រួសារផ្តាច់មុខរបស់លោក គុណ ញឹម​ ?

ខេត្ត​បន្ទាយមានជ័យ៖ ប្រជាពល រដ្ឋរស់នៅ ខេត្តបន្ទាយ មានជ័យបានឲ្យដឹងថា ចាប់តាំង ពយីលោក ឆែ សុធា ត្រូវបានថ្នាក់លើប្រកាសតែងតាំង ជាប្រធានសាខាគយខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃ​ទី23​ខែធ្នូ ឆ្នាំ2015​ ជំនួស លោក ថោង សុខាំភូ រហូតមកដល់ពេលនេះ មានការរិះគន់ខ្លាំងៗពីមជ្ឈដ្ឋានប្រ​ជាពលរដ្ឋ​ ជា​ច្រើនថាការដកលោក ថោង សុខាំភូ ដាក់លោក ឆែ សុធា ឌាតែខ្នូច… ដូចតែគ្នា… ដែលវាមិនខុសពីការដក អគ្គនាយកគយដុះស្លែ ប៉ែន ស៊ីម៉ន ដាក់អគ្គនាយកគយថ្មី គុណ ញឹម ប៉ុន្មាននោះទេ… ។  ប្រជាពល​បាននិយាយថា បន្ទាប់ពីលោកឆែ សុធា​បានចូលទៅកាន់កាប់តំណែងកន្លែង ខ្លាញ់ ធ្វើ​ជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ រយៈពេលប្រមាណជាង​មួយ​ឆ្នាំមកនេះ លោកប្រធានសាខា ឆែ សុធា កាន់តែមានឈ្មោះល្បីខ្លាំងឡើងៗហើយ ក្នុងការប្រើប្រាស់តួនាទីនិងជំនាញរបស់ខ្លួនដើម្បីរកផលប្រយោជន៍ពីពួកឈ្មួញទាំងអស់​ដែលរកស៊ីនាំទំនិញ​ចូលដោយ​ខុសច្បាប់ហើយលោកឆែ សុធាគឺចាំតែ​​ប្រមូលលុយ​យកធ្វើមានបានជាមួយនឹងបក្ខពួកមួយក្ដាប់តូចរបស់ខ្លួន​ ធ្វើឲ្យ​ខាតបង់​ដល់ផលប្រយោជន៍ជាតិយ៉ាង​ច្រើន​ក្នុងមួយ​ខែៗ ដូចជាករណីកន្លងមកលោកឆែ​ សុធា​ បណ្ដោយឲ្យកូនចៅបង្កើតការ​ដាក់​កុងត្រូលជជុះគាបយកលុយពីរថយន្តដឹកទំនិញចេញ-ចូល     និងការឃុប​ឃិត​នាំចូល ទំនិញគេចពន្ធទំនិញខុសច្បាប់​យ៉ាងអនាធិបតេយ្យដោយអាង​មានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាខ្នងបង្អែកដ៏រឹងមាំ។  តាមការបង្ហើបពីអ្នកអាជីវករខ្លះ​បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យសព្វថ្ងៃ មានកុងត្រូល ជជុះ របស់គយចំនួន3​កន្លែងនិងក្រុមគយចល័តមួយ​ក្រុមមានរថយន្តប្រដេញយ៉ាង ប្រសេចប្រសាចផ្ទុយពីបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានប្រកាស​ឱ្យ​លុបបំបាត់ចោល​ ប៉ុន្តែ​លោកឆែ សុធា​ បានបង្កើត​​កុងត្រូលជជុះទី1​នៅចំណុចផ្លូវលេខ50​ ភូមិកូនដំរីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កុង ត្រូលជជុះទី2​ នៅចំណុចសាលាក្រហម ឃុំសុភី ស្រុកអូរជ្រៅ និងកុងត្រូលជជុះទី3​នៅចំណុចក្បែរកន្លែងលក់ក្រឡាន ផ្លូវជាតិលេខ5​ ឃុំគោកទន្លាប់ ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យ ។
មន្ត្រីតូចតាចមួយ​ចំនួន​បានឱ្យដឹង​ថា ការដែលលោក ឆែ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយសារអាងមានឧកញ៉ាដ៏មាន ឥទ្ធិពលម្នាក់ជាមិត្តភក្តិនិងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែកមិនខ្វល់ ពីបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ…។គួររំលឹកថា កន្លងមក សម្តេចតេជោហ៊ុន សែន​នាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសព្រមានដល់ពួកមន្ត្រីៗអាងខ្នង ទាំងឡាយណាដែល​​ប្រព្រឹត្តអំពើខុសច្បាប់​ រួចមកហើយថា …សូមកុំអាងខ្នងឲ្យសោះ… កុំថាឡើយខ្នងអ្នកឯងពាក់ត្រឹមផ្កាយប៉ុន្មាននោះ… ទោះពាក់ដល់លោកខែក៏សម្តេច​ដកក្រវាត់ចោល​បានភ្លាមដែរ ហើយអ្នកដែលមានខ្នងឲ្យគេអាងអីនោះក៏ត្រូវតែបញ្ឈប់ដែរ…      ប្រយ័ត្នអស់ខ្នងខានឲ្យគេអាង… ។
អនុសាសន៍ដ៏ថ្លៃថ្លា     របស់ប្រមុខរាជរដ្ឋាភិបាល​សម្តេចអគ្គមហាសេនាបតី    តេជោហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ត្រូវបាន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតគោរពគាំទ្រ 100%​ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងសន្យាថានឹងបន្ត​បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឲ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីឱ្យ​សម្តេចតេជោ ហ៊ុន សែន បាន​បន្តធ្វើ នាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ 2018 តទៅទៀតក្នុងគោលបំណងចង់ឲ្យសម្តេចតេជោ ហ៊ុន សែនជួយចាត់ការពួកមន្ត្រីៗចូលចិត្តអាងខ្នងក្នុងការ ប្រព្រិត្តអំពើមិនគប្បីទាំងឡាយឲ្យអស់ តួយ៉ាងដូចករណីលោក ឆែ សុធា អាងខ្នងមេគយធំ… ជាដើម។​ជុំវិញរឿងខាងលើទាំងអស់នេះអង្គភាពគេហទំព័រ​CTV​​យើងមិនអាចសុំការបំ ភ្លឺពីលោក ឆែ សុធា បានទេខណ:ពេលនេះ​៕​