អគ្គីភ័យឆេះផ្ទះអតីតអភិបាលរងខេត្តតាកែវខ្ទេចទាំងស្រុង

171

អគ្គីភ័យឆេះផ្ទះអតីតអភិបាលរងខេត្តតាកែវខ្ទេចទាំងស្រុង

 

ខេត្តតាកែវ៖ នៅរសៀលវេលាម៉ោង១និង៣០នាទីថ្ងៃទី ១៤ ខែឧសភា ២០១៨ នេះ មានករណីផ្ទុះសេខ្សែភ្លើងមួយ បានបង្កជាអគ្គីភ័យឆេះផ្ទះមួយខ្នងទាំងស្រុង ឋិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលផ្ទះរងគ្រោះ គឺជាផ្ទះរបស់អតីតអភិបាលរងខេត្តតាកែវ លោក កង សំអឿន ។


‎ជុំវិញទៅលើករណីអគ្គីភ័យខាងលើនេះ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា បណ្តាលមកពីផ្ទុះសេខ្សែភ្លើង បង្ករជាអណ្តាតភ្លើង ឆាបឆេះផ្ទះឈើនោះតែម្តង ហើយការឆេះនេះដែរទៀតសោត គឺឆេះលឿន មិនដល់ ៣០នាទីផងគឺឆេះខ្ទេច ទាំងស្រុងតែម្តង ដោយសារតែផ្ទះដែលឆេះនោះ គឺជាផ្ទះឈើ ថ្មខាងក្រោម ប្រកក្បឿង ថែមទាំងអកាសធាតុក្តៅខ្លាំងផងដែរ ។ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅមិនទាន់ និងកំណត់ ថាមានការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះទេ ដោយលោកបានលើកឡើងថា មន្ត្រីជំនាញរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៥គ្រឿង ដើម្បីបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការណ៏នោះបាន ។ ប្រជាពលរដ្ឋរស់នៅជិតខាងផ្ទះខាងលើបាននាំគ្នានិយាយថា ការឆេះផ្ទះនេះ គឺបណ្តាលមកពីការផ្ទុះសេខ្សែភ្លើង ស្រាប់តែមិនបានប៉ុន្មាននាទីផង ក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធរសន្ធៅនៅខាងលើផ្ទះតែម្តង ភ្លាមនោះដែរក៏មានការអន្តរាគមន៏ពីមន្ត្រីនគរពន្លត់អគ្គីភ័យបានចុះមកអន្តរាគមន៏ផងដែរ តែមិនស្ថានភាពនៃការឆេះនោះ គឺលឿនខ្លាំងពេកទើបធ្វើអោយឆេះខ្ទេចតែម្តងទៅ ៕