ថ្មីទៀតហើយ..!! ក្មេងសិស្ស០៣ នាក់លួចគោយកទៅរំលោភបូកព្រោះតែឃើញគោនៅក្រមុំនៅស៊ីន

202

ថ្មីទៀតហើយ..!! ក្មេងសិស្ស០៣ នាក់លួចគោយកទៅរំលោភបូកព្រោះតែឃើញគោនៅក្រមុំនៅស៊ីន

ខេត្តបាត់ដំបង៖ ករណីលួចសត្វគោ យករំលោភ និងត្រូវកម្លាំងឃាត់ខ្លួនបានបន្ទាប់បានទទួលព័ត៌មានជាក់ស្តែងក្នុងការស៊ើបអង្កេតយ៉ាងក្តៅគគុក យោងតាមរបាយការណ៍សមត្ថកិច្ចក្នុងមូលដ្ឋានបានឲ្យដឹងថាវេលាម៉ោង៦:០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨។


កម្លាំង៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ស្រី ស្រៀង ជាជំនួយការបានចុះទៅដល់ចំណុចភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានធ្វើការបង្ក្រាបចោរលួចគោបានចំនួន៣នាក់ទី១.ឈ្មោះ ធឿន ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងទី២.ឈ្មោះ យុន អាត ហៅយ៉ុងភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងទី៣.ឈ្មោះ ពីវ សក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅភូមិម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ត្រូវកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងសត្វគោមេបាន១ក្បាលសម្បុរស ដែល ជនសង្ស័យទាំង ៣នាក់ខាងលើបានធ្វើសកម្មភាពចូលលួចយកសត្វគោរបស់ជនរងគ្រោះឈ្មោះ ហួន រឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែរស់ភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។