គំរាមសម្លាប់រំលោភក្មួយស្រីបានសម្រេច!រាប់សិបដង!តាំងពីនាងអាយុ១៣ឆ្នាំរហូសដល់១៦ឆ្នាំទើបបែកការ

239

គំរាមសម្លាប់រំលោភក្មួយស្រីបានសម្រេច!រាប់សិបដង!តាំងពីនាងអាយុ១៣ឆ្នាំរហូសដល់១៦ឆ្នាំទើបបែកការ

(ព្រៃវែង)៖បុរសម្នាក់ត្រូវបាននគរបាល ស្រុកកញ្ជ្រៀចឃាត់ខ្លួន ករណីគំរាម រំលោភក្មួយស្រីរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់អស់រយៈពេល៣ឆ្នាំ។ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨។ ជនសង្ស័យជាឪពុកមា ឈ្មោះ វ៉េង.វិណៃ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ឯជនរងគ្រោះឈ្មោះ ដា.ណ រ ន ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជិតគ្នានិងជនសង្ស័យ និងត្រូវជាក្មួយរបស់ជនសង្ស័យ។ប្រភពពីកន្លែងកើតហេតុបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា កន្លងមកឪពុកម្តាយជនរងគ្រោះ ចេះសង្យ័យកូនស្រី មានសុខភាពស្គមស្លេកស្លាំង មិនសូវញាំបាយក៏សួរនាំកូនកើតជំងឺអ្វី,,,? ប៉ុន្តែកូនកុហក់ថាមិនមានជម្ងឺអ្វីទេ,,,!។ លុះដល់ថ្ងៃទី១២ខែឧសភា វេលាម៉ោង៦ល្ងាចនេះ ឪពុកបានឃើញជនសង្ស័យ នៅជាមួយកូនស្រីខ្លួន នៅមុខបន្ទប់ទឹក ខាងក្រោយផ្ទះស្ងាត់ៗដោយរៀបចំរួមភេទ,,,។
ភ្លាមនោះខ្លួនក៏ដើរទៅមើលហើយ ជនសង្ស័យបានរត់គេចចេញទៅបាត់ គឺនៅតែកូនស្រីខ្លួនកំពុងលើកខោស្លៀកវិញ។
គួឲ្យសង្ស័យខ្លាំង ទើបបន្តសួរនាំកូនតែកូនពុំបា្រប់សោះ។
ថ្ងៃបន្ឋាប់ឪពុកម្តាយក៏លោងលោមសួរនាំកូនរហូត.ទើបកូនប្រាប់ការពិតថា រូបគេត្រូវបាន ពូ វិណៃ ចាប់រំលោភជាច្រើនលើកច្រើនសារាប់មិនអស់ ក្នុងពេលពុកម៉ែមិននៅ ឬពេលស្ងាត់គ្មានអ្នកណានៅផ្ទះ។ តែរូបនាងមិនហ៊ានប្រាប់គេឡើយ ព្រោះជនសង្ស័យគំរាមថា នឹងមានរឿងធំ អាចនិងសម្លាប់ចោលបើសិនជាប្រាប់គេឯង។ នារីរងគ្រោះបានបន្តប្រាប់ឪពុកម្ដាយថា! រូបនាងត្រូវបាន ជនដៃដល់ចាប់រំលោភ តាំងពីនាងអាយុ១៣ឆ្នាំ រហូតដល់ពេលនេះអាយុ១៦ឆ្នាំ។ ក្រោយពេលដឹងការពិតឪពុកម្ដាយរបស់នាងបានប្ដឹងសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៥ខែឧសភា នេះ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកកញ្ជ្រៀចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕