នាព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម ជុំ ហាត

123

នាព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម ជុំ ហាត

ខេត្តស្វាយរៀង ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកឧត្ដមនាយឧត្ដមឧត្ដមសេនីយ៍មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលនៅខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក វិស័យឯកជន សប្បុរសជន យុវជនកាកបាទក្រហម កាយរិទ្ធ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រមាណជាង ៤០០នាក់ នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។ បន្ទាប់ពីលោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត អានរបាយការណ៍វឌ្ឍនភាពរបស់សាខាក្នុងបេសកកម្មមនុស្សធម៌ និងសេចក្ដីថ្លែងការណ៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលអានដោយឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញ អ្នកស័្មគ្រចិត្ត និង ក្រុមយុវជនស័្មគ្រចិត្ត នៃកាកបាទក្រហម កម្ពុជា ព្រមទាំង សប្បុរសជនជាតិ អន្តរជាតិទាំងអស់ ដែលបានផ្តល់ការគាំទ្រដ៏មុតមាំចូលរួមវិភាគទានសម្រាប់ទ្រទ្រង់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ក្នុងពិធីនៅថ្ងៃនេះ ដែលថវិកាទទួលបានសរុបប្រមាណជាង ៥០ម៉ឺនដុល្លារ ។ ទាំងនេះជាស្មារតីចូលរួមចំណែកចែករំលែក ការបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជួយគ្នាក្នុងគ្រាលំបាក និងការអាណិតអាសូរ ដែលជាមរតកធ្លាប់បានអនុវត្តអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដោយបុព្វបុរសរបស់យើងហើយស្មារតីនេះ បានរក្សា និងរីកដុះដាល នៅក្នុងចិត្ត គំនិតរបស់ប្រជាជនយើងនៅគ្រប់ជំនាន់ ។ ជាមួយនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានរំលឹកពីទស្សនៈវិស័យ បេសកកម្ម ទិសដៅយុទ្ធសាស្ត្រស្របគ្នារបស់កាកបាទក្រហមកម្ពុជា និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែល មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ។ក្នុងឱកាសនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនាកាកបាទក្រហមកម្ពុជា ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ ៕