ដល់ពេលនាយករដ្ធមន្រ្តី ហ៊ុន សែន បានព្រមាន បណ្តេញ រដ្ឋ មន្រ្តី ក្នុង ក្រសួង ធំៗ ទាំង បី ក្នុងរឿង ឆ្លើយ ដាក់គ្នាពីលើ ករណី ពុល ស្លាប់ នៅក្រចេះ

1943

ដល់ពេលនាយករដ្ធមន្រ្តី ហ៊ុន សែន បានព្រមាន បណ្តេញ រដ្ឋ មន្រ្តី ក្នុង ក្រសួង ធំៗ ទាំង បី ក្នុងរឿង ឆ្លើយ ដាក់គ្នាពីលើ ករណី ពុល ស្លាប់ នៅក្រចេះ


ក្នុង ប៉ុន្មាន ថ្ងៃ កន្លង ទៅ នេះ ការ បំពុល ព័ត៌មាន តាមរយៈ រដ្ឋមន្រ្តី ខ្លួនឯង បាន បង្កើត ទៅ ជា បញ្ហា ស្ទើរ តែ ធ្វើ ឲ្យ ខ្ញុំទប់ចិត្ត ស្ទើរ មិន បាន ដោយ តម្រូវ ឲ្យ មាន ការ បណ្តេញ ចេញ នូវ ថ្នាក់រដ្ឋមន្រ្តី មួយចំនួន ពី រដ្ឋាភិបាល នោះ គឺ ទាក់ទង នឹង បញ្ហា ពុល នៅ ខេត្តក្រចេះ»។ ប្រសាសន៍ សម្តេច ប្រមុខនាយករដ្ឋមន្រ្តី កម្ពុជា ហ៊ុន សែន។


ក្នុង នោះ ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន បញ្ជាក់ ថាកន្លង មក ខាង ក្រសួង សុខាភិបាល បាន ចេញ លិខិត បញ្ជាក់ ផ្លូវការ រួច ទៅ ហើយ ពី មូលហេតុ ធ្វើ ឲ្យ ពុល ស្លាប់ និង រងគ្រោះ ជា ច្រើន នាក់ នៅ ភូមិ ស្រែន និង ភូមិ អាលច ក្នុង ឃុំ កន្ទួត ស្រុក ចិត្របុរី ខេត្ត ក្រចេះ បង្ក ឲ្យ ពលរដ្ឋ ជិត ៣០០ នាក់ ធ្លាក់ ខ្លួន ឈឺ និង ស្លាប់ ១៤ នាក់ កន្លង ទៅ។ ប៉ុន្តែ បែរ ជា មាន រដ្ឋ មន្រ្តី ពី បណ្តាក្រសួង ធំៗទាំង បី នៅ តែ បកស្រាយ ពី បញ្ហា នេះ បញ្ហា នោះ លើ ករណី ពុល នៅ ក្រចេះ នេះ បន្ថែម ទៀត។សម្តេច បាន បញ្ជាក់ ជា ផ្លូវការ ដោយ បាន បើក ផ្លូវ ឲ្យ អ្នក កាសែត ដឹង ឮ និង ចុះ ផ្សាយ ថា មូលហេតុ ពុលស្រា នៅ ក្រចេះ នោះ គឺ ដោយ ស្រាស ផ្ទុក ដោយ សារធាតុមេតាណុលកម្រិត ខ្ពស់ និង ទឹក ព្រែកទេរ និង អូរគគីរ មាន សារធាតុ មាន កំហាប់ខ្ពស់ ដែល បណ្តាល មក ពី ថ្នាំ សម្លាប់ស្មៅ និង ថ្នាំសម្លាប់សត្វល្អិត ហើយ ក្រសួង ទាំង បី នឹង រួមគ្នា បង្កាទប់ស្កាត់ លើ បញ្ហា ដែល កើត ឡើង ជា យថាហេតុ៕


សម្តេចនាយករដ្ឋមន្ត្រី បាន ហៅ រដ្ឋមន្ត្រីទាំង៣រូប រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែល បាន ព្យាយាមសាចទឹកដាក់គ្នា ជា ការ ខ្វះ ទំនួល ខុស ត្រូវដូច កូនក្មេង។ សម្តេច បន្ត ថា រដ្ឋ មន្រ្តី ទាំង អស់ ចាំ បាច់ ត្រូវ រាយការណ៍ ជូន នាយករដ្ឋ មន្រ្តី មុន មុន ពេល រាយការណ៍ ទៅ អ្នក កាសែត។ហេតុ ដូច្នេះ ទើប ធ្វើ ឲ្យ ប្រមុខរដ្ឋាភិបាល កម្ពុជា បានព្រមាន ខ្លាំង ៗនឹង បណ្តេញ ចេញ រដ្ឋ មន្រ្តី ខ្លះ ព្រោះ តែ ការ និយាយ មិន មាន ទំនួលខុស ត្រូវ យ៉ាង នេះ។