សាហាវពេកហើយ!!!ចាប់យាយចង អូសចៅស្រីយកទៅរំលោភ, រំលោភចៅហើយ ប្លន់យកលុយ និងគ្រឿងអលង្ការទៀត

1840

កំពង់ស្ពឺៈ ចៅនិងយាយ ត្រូវក្រុមចោរចូលទៅចាប់ចងហើយប្លន់យកលុយនិងគ្រឿងអលង្កាអស់មួយចំនួនព្រមទាំងចាប់ ចៅស្រីរំលោភទៀត។ ហេតុការណ៍ កើតឡើងកាលពីយប់ថ្ងៃទី៥ ខែមិថុនា២០១៨ នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកយាយរងគ្រោះឈ្មោះ ងិន សុន អាយុ៦៩ឆ្នាំ និងចៅស្រីឈ្មោះ អាយុ១២ឆ្នាំ ។នៅព្រឹកថ្ងៃទី៦មិថុនា២០១៨ជួបជាមួយអ្នកយកព័ត៌មានយើង លោកយាយបានរៀបរាប់ថា៖ មុនពេលកើតហេតុគាត់និងចៅបានរៀបចំចូលសំរាកនៅផ្ទះដូចសព្វដងរហូតដល់១១និង៣០នាទីស្រាប់តែមានមនុស្សបិតមុខ២នាក់មកចាប់គាត់និងចៅទម្លាក់ពីលើគ្រែហើយយកខ្សែចងគាត់និងចៅបំបែកចេញពីគ្នាហើយសួររកមាសនិងលុយដែលកូនគាត់ផ្ញើទុក។

លោកយាយបន្តថាពេលនោះចោរបានវាយគាត់អោយប្រាប់ពីកន្លែងលាក់លុយនិងមាសដោយទ្រាំមិនបានគាត់ក៏ប្រាប់ពីកន្លែងលាក់ខ្សែកដែលកូនស្រីគាត់ផ្ញើនិងលុយ១លានរៀលមិនតែប៉ុណ្ណោះក្រុមចោរបានដោះយកក្រវិលមាស១ជី ពីចៅស្រីគាត់ទាំងចិញ្ចៀនមាស១ជី ពីគាត់ គាត់ហើយប្រមូលយកខ្សែកផ្លាកទិន៥ជីដែលលាក់ទុកក្រោមខ្នើយទៀតផង។លោកយាយបន្តទៀតថា”ក្រោយប្រមូលយកលុយនិងគ្រឿងអលង្កាបាន ។

ហើយពួកវាបានចាប់ចៅស្រីរបស់គាត់ទៅក្រោយផ្ទះហើយធ្វើសកម្មភាពរំលោភចៅរបស់គាត់ទៀតតែគាត់មិនអាចជួយអ្វីបានក្រៅពីអាណិតនាងឡើយ”។ចំណែកកុមារីរងគ្រោះបានរៀបរាប់ថា”នាងមានម្តាយ ជាកម្មការិនីកាត់ដេរនៅបែកចាន ឱពុក ជាកម្មករសំណង់ រាល់ថ្ងៃនាងរស់នៅជាមួយជីដូន”។កុមាររីរងគហរោះបានបន្តថា”មុនពេលកើតហេតុនាងកំពុងដេកជាមួយជីដូនស្រាប់តែមានមនុស្សមកចាប់អូសទម្លាក់ពីលើគ្រែហលយយកកាំបិតៅ្ជង់មិនអោយស្រែកបើហ៊ានស្រែក ពួកវាសម្លាប់ចោលពេលនោះពួកវាចាប់ចងនាងនិងយាយហើយគ្នាវាម្នាក់បានអូសនាងទៅក្រៅផ្ទះដោយបានអ្វើសកម្មភាបរំលោភនាងតែនៅពេលនោះដោយទ្រាំពុំបាននិងឈឺផងនាងក៏ស្រែកហៅយាយអោយជួយទំនងខ្លាចបែកការណ៍ដោយគ្នាវាហៅផងនោះទើបវានាំគ្នារត់គេចបាត់អស់ទៅទើបនាងបានរួចផុតពីក្រញាំតណ្ហារបស់ក្រុមចោរនោះ”។ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើបានលើកឡើងថាក្រុមចោរទាំងនេះអាចមិនមែនជាមនុស្សក្រៅភូមិនោះទេព្រោះពួកវាដឹងពីសកម្មភាពយាយចៅហើយដឹងថាម្តាយកុមារីរងគ្រោះបានផ្ញើខ្សែកផ្លាកទីននៅនឹងលោកយាយទៀតផង។ចំពោះភាពអសកម្មរបស់មន្ត្រីនករបាកប៉ុស្តិ៍នេះដែរបន្ទាប់ពីដឹងដល់ថ្នាក់លើថ្នាក់លើបានស្តីបន្ទោសយ៉ាងខ្លាំងថារឿងកើតឡើងដល់ថ្នាទៅហើយមិនគួរណាប៉ុស្តិ៍ចង់លាក់បាំងបែបនេះទេ។នគរបាលខេត្តមួយរូបបានបង្ហើបថា”ក្រោយទទួលព័ត៌មានអំពីករណីនេះភ្លាមថ្នាក់លើបានចាត់កម្លាំព្រហ្មទណ្ឌខេត្តចុះមកអង្កេតស្រាវជ្រាវជាបន្ទាន់ផងដែរ៕