ស្នងការរាជធានីភ្នំពេញ កំពុងចាត់ការ មន្រ្តីប៉ុស្ដិ៍រដ្ឋបាលខណ្ឌដង្កោ ចាក់សោរទ្វារ មិនឲ្យពលរដ្ឋចូលប្

762

 


ភ្នំពេញ ៖ នាពេលថ្មីៗនេះ មានករណីចោរប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋម្នាក់នៅ រាជធានីភ្នំពេញ ហើយម្ចាស់ម៉ូតូបានទៅប្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលខណ្ឌដង្កោ ស្រាប់តែមន្រ្តីប៉ុស្តិ៍នៅទីនោះ បានបិទទ្វារមិនឲ្យម្ចាស់ម៉ូតូចូលដាក់ពាក្យបណ្តឹង ប៉ុន្តែករណីនេះ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ស្នងការនគរបាល រាជធានីភ្នំពេញលោក ជួន សុវណ្ណ កំពុងចាត់វិធានការដោះស្រាយដើម្បីយកមកអប់រំ និងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ។នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ សម្រាក់ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផល ក្នុងការដឹកនាំការអនុវត្ត ការងារនគរបាល និងសហគមន៍ ដំណាក់កាលដំបូល ត្រីមាសទី១ ឆ្នាំ២០១៨ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ថា “ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន សុវណ្ណ លោកបានចាត់ចែង បានដោះស្រាយបញ្ហានេះ ហើយ និងមានការត្រួតពិនិត្យ និងអប់រំដាក់ពិន័យ ទោសទណ្ឌតាមហ្នឹង”៕