អុញនោះ សម្ដេច ហ៊ុន សែន ព្រមានដក លោក ផែង វណ្ណៈ និង ខណ្ឌ ច័ន្ទសុផល ចេញពីជួរយោធា ប្រសិនបើនៅបន្តរឿងអាស្រូវ (រឿងពោត)

785

 


ភ្នំពេញៈ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨.៥៣គីឡូម៉ែត្រ ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប។ក្នុងឱកាសនេះ សម្ដេចបានថ្លែង ទាក់ទងនឹងរឿងអាស្រូវ លោក ស្រិល វណ្ណា និង នាង លីតា ដែលកំពុងកក្រើកទូទាំងប្រទេស គឺសម្ដេច មិនគាំទ្រឡើយ នូវការផ្សាយពី លោក ផែង វណ្ណៈ ដែលមានទំនោរ (ទោរ) ទៅខាង លោក ស្រិល វណ្ណា ហើយ លោក ខណ្ឌ ច័ន្ទសុផល ផ្សាយមានទំនោរ (ទោរ) ទៅខាង នាង លីតា គឺសូមឲ្យអ្នកទាំងពីរបញ្ចប់ត្រឹមប៉ុណ្ណឹង ទុកគេឲ្យដោះស្រាយគ្នាទៅតាមផ្នែកច្បាប់ចុះ សម្ដេច បានថ្លែងបន្តថា លោក ផែង វណ្ណៈ និង ខណ្ឌ ច័ន្ទសុផល គឺស្ថិតនៅក្នុងជួរយោធា ទាំងពីរនាក់ និងបានព្រមានដកចោល ប្រសិនបើនៅតែបន្តរឿងអាស្រូវនេះ បើទោះបីជាពាក់លោកខែ ក៍ត្រូវតែដកដែរ។