មេគយខេត្តកោះកុង​ លោកសំ កុសល មិនខ្វល់ពីការស៊ើបអង្កេត​របស់អង្គភាពប្រ​ឆាំងអំពើពុករលួយ​ព្រោះអាងយកឈ្មោះ​ថ្នាក់ដឹកនាំកំពូលៗមកបិទបាំង​ជាយុទ្ធសាស្ត្រស្បែកខ្លា​ស៊ីសំណូក​រឿងទំនិញគេចពន្ធ​គ្រប់​ប្រភេទ​?

572

ខេត្តកោះ​កុង​៖មាន​ការជះឥទ្ធិពលអាក្រក់​ក្នុអង្គភាពគយ​កំពុង​បែកធ្លាយ​រឿងអាស្រូវពុករលួយ​របស់លោកសំ កុសល​ ប្រធាន​សាខាគយនិងរដ្ឋាករ​ខេត្តកោះកុង ​ដែលស្ថា​ប័ន​ប្រឆាំងអំពើពុករលួយ​មិន​ហ៊ានបើកការស៊ើបអង្កេត​ឱ្យស៊ីជំរៅទៅលើលោកសំ កុសល នោះបានទេ​ព្រោះដោយសារតែមេគយដ៏ល្បីល្បាញរូបនេះ​ស្គាល់មេកោយថ្នាក់កំពូលៗ​ខាងលើ​យកឈ្មោះមកបិទបាំង​ដោយប្រើស្បែកខ្លា​កម្លា​ហង្ស​ក្នុងការប្រព្រឹត្តអំពើពុករលួយ​គ្នានញញើតកោតខ្លាចនឹងច្បាប់បន្តិចទាល់តែសោះ​ លោកសំ កុសល មិនខ្វល់នឹងចំណាត់​ការក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រើកណ្តាប់ដៃដែកកំចាត់មន្ត្រីខិលខូចពុករលួយ​នោះឡើយ​ មិនតែប៉ុណ្ណោះលោកសំ កុសល ថែមទាំងបានគំរាមកំហែង​ដល់សមត្ថកិច្ចនិងសា្ថប័ន​ពាក់ព័ន្ធ​ដទៃទៀតមិនឱ្យលូកលាន់​ការងារ​គយ​និងមិនសហការត្រួតពិនិត្យឬចុះបង្ក្រាប​បទល្មើស​ទំនិញគេចពន្ធ​ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់ ទំនិញខុសច្បាប់ទាំង​អស់​នោះ​ទេ​ ដែលគេសង្ស័យថា​ជាឆ្នាំងបាយសេដ្ឋកិច្ចហៅប៉ៅ​ឯកជនផ្តាច់មុខរបស់លោកសំ កុសល តែម្នាក់ប៉ុណ្ណោះ​ទើបបានជាមិនឱ្យ​មន្ត្រីជំនាញ​ខាងណាមកប៉ះពាល់ដឹងរឿង​នេះជាដាច់ខាត​ បើយោងតាមព័ត៌មានរាយការណ៍​នាពេលថ្មីៗនេះបានឱ្យ​ដឹងថា​មន្ត្រីគយដែលជាកូនចៅ​របស់លោក សំ កុសល បានឃុបឃឹតប្រព្រឹត្តអំពើពុករលួយ​ជាមួយឈ្មួញរកស៊ីនាំទំនិញពីប្រទេសថៃចូលមក​តាមច្រកទ្វេភា​គីអន្តរជាតិចាំយាមនិងតាមច្រកលំហរសមុទ្រ​​​ជាច្រើនទៀត​យ៉ាងពេញបន្ទុកតែម្តង​ ព្រោះលោក សំ កុសល  តែងតែយកឈ្មោះ មេៗ ដែលជាថ្នាកដឹកនាំកំពូលៗ​ខ​ាង​លើ មកធ្វើជាខ្នងបង្អែក​បិទបាំងទង្វើ របស់ខ្លួននិងបក្សពួកមួយចំនួន ។

យ៉ាងរឹងមាំ​ សូម្បីតែលោកគុណ ញឺម ជាអគ្គនាយកគយទូទាំងប្រទេស​ក៏មិនហ៊ានក្អក​ក្រហែម​ជាមួយលោកសំ កុសល បានឡើយ​ ជាពិសេសលោកអូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងលោកឱម​ យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយពុំហ៊ានដាក់ការស៊ើបអង្កេតនិងចាត់វិធានការ​លើលោកសំ កុសល ជាមេគយខេត្តកោះកុង​ដែលកំពុងតែប្រព្រឹត្តអំពើពុករលួយ​ដោ​យជិះសេះលែងដៃ​នាពេលបច្ចុប្បន្ននេះ​បានឡើយ​ដែលទំនងជាខ្លាចស្បែកខ្លា​ស្បែកក្រពើពីថ្នាក់លើណាមួយមែនហើយ​ទើបបានជាបណ្តែតបណ្តោយឱ្យ​លោកសំ កុសល ប្រព្រឹត្តអំពើពុករលួយពួយម៉ាទឹងយក្សបែបនេះ​។​
ប្រភពបាន​ឱ្យ​ដឹ​​ងថាមេឈ្មួញ​ឈ្មោះចែ ហួង គឺជាមេឈ្មួញជើងខ្លាំងធំ​ជាងគេក្នុងចំណោមមេ​ឈ្មួញដទៃទៀត ់ដែលតែងតែនាំចូល ទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ចូលមកកម្ពុជាគឺ​ដោយសារ លោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករ​ ខេត្តកោះកុង បើក​ដៃឱ្យនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃ​ដែលមានលោកសំ កុសល​​ ធ្វើជាបង្អែកយ៉ាងរឹងមាំ ការពារ​មេឈ្មួញ​ឈ្មោះ​​ចែ ហួង នេះ​ទើបមេឈ្មួញម្នាក់នេះមិនខ្លាចរអាអ្នកណាសោះឡើយ​ ហើយ​រឿងអាស្រូវ ពុករលួយរបស់លោក សំ កុសល ប្រធាន សាខាគយ   ។

ខេត្តកោះកុង ក៏មិនទាន់មាន​ចំណាត់ការ​ពីរាជរដ្ឋាភិបាលនោះនៅឡើយដែរ​ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ ទំនិញបង្កប់​និងទំនិញខុសច្បាប់ តាមច្រកទ្វេភាគី​អន្តរជាតិ ចាំយាម និងច្រកកំពង់ផែជាច្រើនកន្លែងទៀតកំពុងធ្វើឲ្យ បាត់បង់ប្រាក់​ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ប្រភព​បានបន្តឱ្យ​ដឹងទៀតថាមន្ត្រីគយក្នុងខេត្តកោះកុងមួយចំនួនបានឱ្យ​មេ​ឈ្មួញ​ធំ​ៗ ជាច្រើននាក់នាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីទឹកដីថៃ​ ចូលទឹកដីកម្ពុជាតាមច្រកទ្វាភាគីអន្តរជាតិ ចាំ យាម និងច្រកផ្លូវសមុទ្រជាច្រើនកន្លែងទៀត យ៉ាងពេញបន្ទុកនោះ​គឺគ្មានការទប់ស្កាត់​ឬបង្ក្រាប​នោះទេ​ គេបានឃើញពួក​ឈ្មួញ ទាំងនោះរៀបចំកញ្ចប់បង់លុយ​ឱ្យ​គយជារៀងរាល់ខែ​ទើបពួកឈ្មួញ​អាចរកស៊ី​ធ្វើអ្វីៗតាម តែអំពើ ់ចិត្តបានយ៉ាងដូច្នេះក៏ព្រោះតែមានការឃុបឃិតគ្នានិងបើកដៃពីសំណាក់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ដែល កំពុងប្រើតួនាទីនិងអំណាចដើម្បីប្រមូលលុយ តាមរបៀបពុករលួយដោយគ្មានញញើតអ្វី ទាំងអស់ព្រោះលោកសំ កុសល ជាមេគយក្តោបក្តាប់​ចំណូលក្នុងខេត្តកោះកុងនេះ​គឺគ្រប់​ទឹកតែម្តង​ដោយសារទំនិញគេចពន្ធទាំងអស់នោះ​ពួក​ ឈ្មួញសម្រុកដឹកជញ្ជូនពីទឹកដីថៃ​ចូលមក​គ្រប់​ច្រកល្ហក​ រួម​មានដូចជា ស្រាបៀរគ្រប់ប្រភេទ ភេសជ្ជៈ ទំនិញ ចាប់ហួយ  ។

គ្រឿងសំណង់ និង គ្រឿងសំអាងជាដើមហើយក៏​មានឈ្មួញ មួយចំនួនទៀត​បានឆ្លៀតឪកាសនាំចូលម៉ូតូ ទំនើបៗ គេចពន្ធនិងរថយន្តទំនើបៗ គេចពន្ធ ផងដែរ ដោយសារតែមានការឃុបឃិតគ្នា បើកដៃពីសំណាក់លោកសំ កុសល ដែល គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនភ្លេចពីតួនាទី និងមុខងាររបស់ខ្លួន​ ក្នុងនោះផងដែរ ទំនិញចាប់ហួយជាច្រើនប្រភេទ​ត្រូវបានឈ្មួញ នាំចូលតាមច្រកស្រែអំបិល ច្រកប៉ាក់ខ្លង ដោយ ដឹកជញ្ជូនតាមទូកធំៗ ហើយសាងដាក់រថយន្ត យកទៅចែកចាយឲ្យម៉ូយក្នុងទីរួមខេត្តកោះកុង និងមួយផ្នែកធំដឹកជញ្ជូនចូលទៅដល់រាជធានី ភ្នំពេញតែម្តង​ដែល​​ករណីបែបនេះច្បាស់ជា​​ប្រមុខរាជរដ្ឋាភិបាលមិនអាចលើកលែងឱ្យរួចខ្លួន​បាន​ជាដាច់ខាត​ចំពោះការប្រព្រឹត្តអំពើពុករួយរបស់លោកសំ កុសល​ មេគយថ្លើមធំហ៊ានលោតឆ័ត្រវ​បែបនេះបានឡើយ​។  ពាក់ព័ន្ធទៅនិងការចោទប្រកាន់ដូចខាងលើ អង្គភាពCTVយើងមិនអាចស្វែងរកការបំភ្លឺពីលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងបាននោះទេព្រោះគ្មានលេខទូរស័ព្ទ ថាតើបញ្ហាមួយនេះជាការពិតដែរឬទេ? ហើយអង្គភាពយើងរង់ចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ។