មេគយព្រលានយន្តហោះភ្នំពេញ លោក លាង ហៃ កំពុងមានហាងឆេងខ្ពស់ក្នុងការប្រពុឹត្តអំពើ ពុករលួួយយ៉ាងពេញទំហឹង មិនព្រឺរោមជើងទៅ នឹងយន្តការក្តៅកណ្តាប់ដៃ ដែករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ?

1419

 


ភ្នំពេញមេគយព្រលានយន្តហោះភ្នំពេញ លោក លាង ហៃ កំពុងមានហាងឆេងខ្ពស់ក្នុងការប្រពុឹត្តអំពើ ពុករលួួយយ៉ាងពេញទំហឹង មិនព្រឺរោមជើងទៅ នឹងយន្តការក្តៅកណ្តាប់ដៃ ដែករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ?រាជធានីភ្នំពេញ÷ មានភាពមិនក្រប្រតីនៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ភ្នំពេញ ដែលដឹកនាំដោយ លោក លាង ហៃ ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកំពុងបែកធ្លាយ ជាបន្តបន្ទាប់ តាមរយ:បណ្ដាញសារព័ត៌មាន បានធ្វើការផ្សព្វផ្សាយ។បើតាមព័ត៌មានថាលោកលាង ហៃ បានរៀបចំបណ្ដាញរដ្ឋបាលក្រោមតុ ពុករលួយ ជាប្រព័ន្ធ ដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារចាប់ពី៣៥ដុល្លារ រហូតដល់៧៥ដុល្លារ។ ការបង់លុយពី៣៥ទៅ៧៥ដុល្លារ គឺសម្រាប់ឯកសារដែលគ្មានកំហុស ចំណែកឯកសារដែលមានកំហុសតិចតួច ត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រង របស់លោកលាង ហៃ តម្រូវឲ្យអ្នករត់ការឯកសារ នាំចូលទំនិញ បង់លុយតែម្ដងតាមព័ត៌មានឱ្យដឹង ថា សម្រាប់ទំនិញវិនិយោគ នាំចូលតាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អាចត្រូវបង់លុយ ប្រមាណ៧៥ដុល្លារ។

ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខឈ្មោះ ធឿន ទី២-បង់លុយចំនួន២០ដុល្លារ សម្រាប់គណនេយ្យឈ្មោះ សារ៉ាន់ ទី៣-ត្រូវបង់លុយ១០ដុល្លារ សម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។ ប្រភពបានបន្តថាលោក លាង ហៃ ជា មេគយ ប្រចាំច្រកព្រលាន យន្តហោះភ្នំពេញ កំពុងមានឥទ្ធិពល ខ្លាំងក្លា ក្នុងការចាត់ចែងការងារ ឱ្យមន្ត្រីគយដែលមានតួនាទី សំខាន់ៗ ក្នុងការ ត្រួតពិនិត្យឯកសារទទួលប្រាក់ គឺជាខ្សែរយ:បក្ខពួករបស់ខ្លួន ហើយបើក ដៃឱ្យពួក គេ កោសរូស អ្នកជំនួញនិងវិនិយោគទុន ដែលនាំទំនិញតាមយន្តហោះ យកមកស្តុកទុកក្នុងឃ្លាំង ហើយមានចំនួនលើសលួស ខ្លះៗ រួចយកលុយក្រៅជាមុនសិន ទើបបានទទួលយកឯកសារ ទាំងនោះ មកចុះបញ្ជីប្រតិវេទន៍ តាមតម្លៃពន្ធទំនិញ និមួយៗ ដោយគ្មានធ្វើការ ផាកពិន័យ ឬឃាត់ទុកទំនិញដែល ខុសច្បាប់ទាំង នោះឡើយ។

ប្រភពបានឱ្យដឹងទៀតថា លោក លាង ហៃ មេគយដ៏មហិមា រូបនេះ កំពុងជិះសេះលែងដៃ ក្នុងក្តីស្រមៃក្លាយជាមហាសេដ្ឋី ព្រោះឱកាសកើបលុយ ពេលនេះ លោក លាង ហៃ កំពុងមានយីអ៊ុន យ៉ាងត្រដែត ជាមួយនឹងហាងឆេងខ្ពស់ ក្នុងការប្រព្រឹត្ត អំពើពុករលួយ ពេញបន្ទុកតែម្តង ដោយមិនញញើតកោតខ្លាច និងព្រឺរោមជើង ទៅនឹងយន្តការ កណ្តាប់ដៃដែក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម្បីតែបន្តិចសោះឡើយ ជាងនេះទៀតលោក លាង ហៃ មិនខ្វល់ខ្វាយ អ្វីទាំងអស់ ខណ:ដែលជីវិតបានថ្កុំថ្កើង រស់លើគំនរលុយ នាពេលនេះ ទោះជាត្រូវ អស់តំណែង ក៏ដោយក៏លោកនៅតែ មានអំណាចទឹកលុយ យ៉ាងក្រាស់ឃ្មឹក ធ្វើឱ្យស្ពឹកមុខដល់មន្ត្រីពុករលួយដទៃទៀត ដែលគ្មានអ្នកណា មានលុយខ្លាំងជាង ខ្លួននោះឡើយ ។ តាមការបែកធ្លាយអំពើពុករលួយ នៅក្នុងការិយាល័យគយនិងរដ្ឋាករ ច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដែលជាប់ពាក់ព័ន្ធ ជាមួយលោក លាង ហៃ ជាមេគយប្រចាំច្រកមួយនេះ ទទួលបានផលប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់លានដុល្លារក្នុងមួយខែៗ នោះ គួរតែលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកគុណ ញឹម អគ្គនាយកគយក៏ដូចជាលោកឱម យុីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស៊ើបអង្កេត ករណីភាពមិនប្រក្រតីរបស់លោក លាង ហៃ ឱ្យបានទាន់ពេលវេលាផង..ទាន .! ៕ សូមស្វាគមន៏មតិបន្ថែមពីប្រិយ៍មិត្តចំពោះព័ត៌មាននេះតាមរយៈលេខទូរសព័្ទលេខ ០10 22 77 45 071 90 22 023 ។