លោក​ នង ទុ​ណ្ណា​រី អភិបាលស្រុកអូររាំង ដែល​កំពុង​ប្រើ​រូបភាព​យក​លេស​ពីប្រជា​ព​ល​រដ្ឋ​​ឈរឈ្មោះ​ជំនួស​ខ្លួន ដើម្បី​ផ្តិតមេដៃ​លក់​យកលុយ​សម្រាប់​ខ្លួនឯង​

185

​ខេត្តមណ្ឌលគិរី ៖ មាន​សេចក្តីរាយការណ៍​មក​ថា ដីចម្ការ​ស្រល់​របស់​រដ្ឋ​រាប់សិប​ហិច​តា នៅក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ត្រូវ​អ្នកមាន​លុយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ធ្វើ​របង​ព័ទ្ធ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​ប្រជា​សហគមន៍​រស់នៅក្នុង​ឃុំ​សែន​មនោ​រម្យ បានដាក់​ការសង្ស័យថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដើម្បី​លក់​ដី​នោះ​ទៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​​ក្នុងករណី​ខាងលើ​លោក នង ទុ​ណ្ណា​រី អភិបាលស្រុក​អូររាំង និង​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ តេង ត្រូវបាន​មហាជន​ចោទប្រកាន់ថា ជា​អ្នក​ឃុបឃិត​គ្នា​ជាមួយ​ឧកញ៉ា​ចិត្តធម៌​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ដែល​ល្បី​ខាង​ជំនួញ​ទិញ​មាស​បាន​ផ្ទះ ទិញ​ផ្ទះ​បាន​មាស ដើម្បី​យក​ដីចម្ការ​ស្រល់​ប្រមាណ​ជិត​១០០​ហិច​តា ធ្វើជា​កម្មសិទ្ធិ​តាម​រូបភាព​ញុះញង់​ប្រជាពលរដ្ឋ​ជា​អ្នក​ចេញមុខ​ផ្តិតមេដៃ​លក់​ដី​នេះ​ឲ្យ​ខ្លួន​ ​ប្រភព​ច្បាស់​ការណ៍​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​បង្ហើប​ថា សកម្មភាព​ធ្វើ​របង​ព័ទ្ធ​យក​ដីចម្ការ​ស្រល់​នេះ លោក​អភិបាលស្រុក​អូររាំង ទទួលបាន​ថវិកា​ចូល​ហោប៉ៅ​មិន​ក្រោម​១​សែន​ដុល្លា​ឡើយ ។

ខណៈ​មន្ត្រីរាជការ​ជាច្រើន​នាក់ នៅ​ស្រុក​អូររាំង បានកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​សកម្មភាព​លោក​អភិបាលស្រុក ដែល​បាន​លួច​កាត់​ដីចម្ការ​ស្រល់​លក់​ជារឿយៗ​ ​លោកស្រី ខ្វាន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា ចំពោះ​ដីចម្ការ​ស្រល់​នៅ​ច្រក​ចូលទៅ​ទឹកជ្រោះ​រម្យ​នា​១ ដែល​គេ​កំពុង​ធ្វើ​របង​ព័​ទ្ឋ​ជុំវិញ​នេះ គឺជា​ដី​របស់​ឯកជន មិនមែនជា​ដី​របស់​ក្រុមហ៊ុន ឬ​ដី​របស់​រដ្ឋ​ទេ​។ ចំពោះ​ដើម​ស្រល់​ដាំ​នៅលើ​ដី​នេះ គឺ​ភាគី​ម្ចាស់​ដី​ធ្លាប់បាន​ប្រាប់​ទៅ​ភាគី​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​ដាំ​លើដី​ប្រជាពលរដ្ឋ ខណៈ​ប្រជាពលរដ្ឋ​មាន​លិខិត​កាន់កាប់​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ​កស្រី​មេឃុំ​សែន​មនោ​រម្យ​បាន​បន្តទៀតថា ដី​ខាងលើ​នោះ​មាន​ម្ចាស់​ចំនួន​៤​គ្រួសារ គ្រប់គ្រង​លើ​ផ្ទៃដី​សរុប​ប្រមាណ​៥០​ហិកតា​ ​ប្រភពពីប្រពរដ្ធអូររាំង​បាន​ឲ្យ​ដឹង​យ៉ាងខ្លី​ថា កសិដ្ឋាន​ចិញ្ចឹម​គោ គឺ​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ប្រមាណ​១០ ទៅ​២០​ហិកតា ហើយ​ជា​ដី​ដែល​ក្រុមហ៊ុន​ចិន ហ្វូ​ស៊ី​ឆាង បាន​ដាំ​ដើម​ស្រល់​នាពេល​កន្លងមក​ ​ជុំវិញ​ករណី​ខាងលើនេះ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា នៅ​មិនទាន់​អាចឆ្លើយតប​បានទេ រង់ចាំ​ពិនិត្យ​ជាក់ស្តែង​សិន​។​
​ប្រភព​ដោយឡែក​មួយទៀត បាន​និ​ចោទប្រកាន់ថា តាំងពី​លោក នង ទុ​ណ្ណា​រី ចូលកាន់​តំណែង​ជា​អភិបាលស្រុក​អូររាំង​ជាង​៣​ឆ្នាំ​មកនេះ លោក​បាន​កាត់​ដីចម្ការ​ស្រល់​អស់​ជាច្រើន​កន្លែង រួច​លក់​យកលុយ​ដាក់​ហោ​ប៉ាវ​ផ្ទាល់ខ្លួន ដោយ​គ្មាន​ខ្លាចរអា​នឹង​ច្បាប់​ឡើយ​​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អូររាំង​បានស្នើ​ដល់​អាជ្ញាធរខេត្ត ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ចុះ​ពិនិត្យមើល​ភាពមិនប្រក្រតី​របស់លោក​អភិបាលស្រុក ដែល​កំពុង​ប្រើ​រូបភាព​យក​លេស​ប្រជា​ព​ល​រដ្ឋ​​ឈរឈ្មោះ​ជំនួស​ខ្លួន ដើម្បី​ផ្តិតមេដៃ​លក់​យកលុយ​សម្រាប់​ខ្លួនឯង​៕ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក នង ទុណ្ណារី បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ។