សមត្ថកិច្ចក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងប្រើប្រាស់

243

ខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត: នៅថ្ងៃ​ សុក្រ​ ២​ រោច​ ខែ​ បឋមាសាឍ​ ឆ្នាំ​ ច​ សំរិទ្ធសក័​ ឆ្នាំ២៥៦២​ ត្រូវនឹងថ្ងៃ​ ២៩​ ខែ​ មិថុនា​ ឆ្នាំ២០១៨​ វេលាម៉ោង​ ១២​ និង​ ៣០​ នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលបានឃាត់ខ្លួនជនសង្ស័យបាន៥នាក់ពាក់ព័ន្ធគ្រឿងញៀនតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ដំបួងសមត្ថកិច្ចបានល្បាតតាមភូមិសាស្រ្តលុះទៅដល់ចំនុចមួយស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល​ ក៏បានប្រទះឃើញជនសង្ស័យចំនួន ២​ នាក់​ ក្រោយមកសមត្ថកិច្ចបានហៅសួរនាំហើយធ្វើការត្រួតពិនិត្យ រកឃើញកាំភ្លើងហ្គាស​ ១​ ដើម​ ជជញ្ចីងថ្លឹងគ្រឿងញៀនចំនួន ០១ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន​ កន្រ្តៃច្រិប​ ០១​ និងដបសម្រាប់ប្រើប្រាស់គ្រឿងញៀន​ ០១ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅប៉ុស្តិ៍ដើម្បីសាកសួរ និងបានអោយដឹងថា :១.ឈ្មោះ​ ជា​ ប៊ុនឈីវ​ ភេទ​ ប្រុស​ អាយុ​ ១៩​ ឆ្នាំ​ (ប្រើប្រាស់)មានទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច២.ឈ្មោះ​ ឈឿន​ រតនា​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ (ប្រើប្រាស់)​ មានទីលំនៅបច្ចុប្បន្នភូមិមិត្តភាព​  សង្កាត់ប៉ោយប៉ែតក្រោយពីសមត្ថកិច្ចបានសាកសួរជនសង្ស័យខាងលើរួច ពួកគេបាន ។

សារភាពថា ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះ​ នី​ ភេទ​ប្រុស​ បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់ទៅស្វែងរកឈ្មោះ នី​ នៅក្នុងភូមិអូរនាង​ លុះទៅដល់ភូមិអូរនាងស្រាប់តែប្រជាពលរដ្ឋល្អបានរាយការណ៍មកថា​ មានមនុស្សកំពុងជួញដូរ​ និងប្រើប្រាស់គ្រឿងញៀននៅចំណុចផ្លូវចូលដីឌីវ៉ក​  ភូមិអូរនាង​ ភ្លាមៗនោះសមត្ថកិច្ចក៏បានទៅដល់ហើយបានឃើញជនសង្ស័យ  ៣​ នាក់​ នៅវេលាម៉ោង​ ១៣​ និង​ ៣០​ នាទី​ ពេលនោះបានសុំធ្វើការត្រួតពិនិត្យនិងរកឃើញវត្ថុតាងមួយចំនួនដូចជា: ម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ១០​  កញ្ចប់​ (១កញ្ចប់ធំ,៩កញ្ចប់តូច)​ ទូរសព័្ទម៉ាកហូវី​ ១​ គ្រឿងបន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ជនសង្ស័យដែលឃាត់ខ្លួនបាន៣នាក់បន្ថែមទៀតនេះមានឈ្មោះដូចជា :១.ឈ្មោះ​ ឃី​ សិត​ ភេទ​ ប្រុស​ អាយុ​ ២៥​ ឆ្នាំ​ មានទីលំនៅភូមិអូរនាង(ជនជួញដូរគ្រឿងញៀន)​២.ឈ្មោះ​ ណង​ រាជ​ ភេទ​ ប្រុស​ អាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅភូមិព្រៃគប់​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ប្រើប្រាស់)៣.ឈ្មោះ​ តេង​ ដូច​ ហៅ​ តូច​ អាយុ​ ២៣​ ឆ្នាំ​  មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ប្រើប្រាស់)​។ពេលនេះសមត្ថកិច្ចកំពុងសួរនាំជនទាំង៥នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវីធី។