សម្តេច ហ៊ុន សែន ប្រកាស ថា ថ្ងៃ ទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ សាំងគ្រប់ប្រភេទ ត្រូវ ចុះ ថ្លៃ ១៦០ រៀល/លីត្រ ទាំងអស់

518

 


ភ្នំពេញ -ប្រមុខ រដ្ឋាភិបាល កម្ពុជា សម្តេច ហ៊ុន សែន បាន ប្រកាស ជា ផ្លូវការ ថា នៅ ថ្ងៃ ទី ០១ ខែកក្កដា ឆ្នាំ ២០១៨ ខាន ស្អែក តម្លៃ សាំង នឹង ចុះចំនួន ១៦០ រៀល ក្នុង មួយ លីត្រ។ នេះ បើ តាម ប្រសាសន៍ សម្តេច ហ៊ុន សែន ក្នុង ពិធី បើក សម្ពោធការដ្ឋានសាងសង់ស្ពាន អាកាស និង ផ្លូវក្រោម ដី ចោមចៅ«ថ្ងៃ ០១ គឺជា ថ្ងៃ ប្រេង ទាំង អស់នៅ តាមស្ថានីយ៍ ត្រូវ ចុះ ១៦០ រៀល…ព្រោះ នេះ ជា ការគិតគូរ ដែល បាន មកពីការគិតគូររបស់រដ្ឋាភិបាល ជាមួយ ដែល ត្រូវ សហការជាមួយវិស័យឯកជន។ ខា ងផ្នែក រាជរដ្ឋាភិបាល ត្រូវ បង់ថ្លៃក្នុង រង្វង់ ៣០ លានដុល្លារ គឺ ដើម្បី ទម្លាក់ ថ្លៃប្រេង ក្នុង មួយលីត្រ ២ សេន ដុល្លារ ស្មើនឹង ៨០រៀល…២សេន ព្រោះ១សេនស្មើនឹង ៤០ រៀល ២សេនស្មើ ៨០។ ឯវិស័យ ឯកជន ត្រូវ ចុះ តម្លៃ ២ សេន ដូចគ្នា គឺ ៨០ រៀល ខាង វិស័យឯកជន និង ៨០ រៀល ខាង វិស័យរដ្ឋ ដើម្បី ផ្តល់នូវផលប្រយោជន៍ សម្រាប់ ប្រជាពលរដ្ឋ ដែល ប្រើប្រាស់ ប្រេង ឥន្ទនៈ»។ ប្រសាសន៍ ប្រមុខរដ្ឋាភិបាល កម្ពុជា។លោក ក៏បាន បញ្ជា ដល់ ក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរ ដែនដី ដែលមាន ហាង សាំង នៅ គ្រប់ ទីកន្លែង ត្រូវ មើល ទាំងអស់ ដើម្បី ការពារ ការខាតបង់រ បស់ រដ្ឋ និង វិស័យ ឯកជន ដែល ខំ ផ្តល់ ជួន ប្រជាពលរដ្ឋ ៕