លោក ថង សាវុន និង ឧត្តមសេនីយ៌ត្រី អុី ចំរើន តាំងខ្លួន ជា បុរស ជើងខ្លាំង ហានប្រឆាំង បទបញ្ជា សម្តេច តេជោ ហ៊ុន សែន ទើប ហ៊ាន បើកដៃ ឱ្យ មេ ឈ្មួញ ដឹកជញ្ជូន ឈើ ដោយ សេរី តាមច្រកអន្តរជាតិអូយ៉ាដាវ

682

ខេត្តរតនគិរី៖ ប្រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ ឱ្យ មន្ត្រី អនុវត្តន៍ ច្បាប់ ត្រូវតែ ធ្វើ ការចុះ ចាប់ បង្ក្រាប នូវ រាល់ បទល្មើស ឱ្យ ដូច ភ្លៀងរលឹម ជាពិសេស ការទប់ស្កាត់ បង្ក្រាប បទល្មើស ព្រៃឈើ ខណ : ដែល ព្រៃឈើ នៅក្នុង ប្រទេស កម្ពុជាពេលកន្លងគ្មានប្រសិទ្ធភាព ។ ក្បួនរថយន្តដឹកឈើប្រណីតបានរត់ប្រសាចតាមផ្លូវជាតិលេខ៧ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែកក្កដាឆ្នាំ២០១៨ នេះឆ្ពោះទៅកាន់ខេត្តរតនគិរីដើម្បីនាំចេញទៅកាន់ប្រទសវតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ដាវ ដោយខុសច្បាប់ ប្រភពមន្រ្តីខេត្តស្ទឹងត្រែងបានឱ្យដឹងថា ក្បួនរថយន្តដឹកឈើបានចេញដំណើរពីទីរួមខេត្តស្ទឹងត្រែងមកដល់ចំណុចរង្វង់ មូលអូរពងមាន់បានឆ្ពោះទៅកាន់ខេត្តរតនគិរីតែម្ដង។ ប្រភពបានឲ្យដឹងទៀតថា ក្រុមអ្នករកស៊ីបទល្មើសព្រៃឈើទាំងនេះគឺពួកគេមានអ្នករត់ការបង់លុយជូនសមត្ថកិច្ចតាមដងផ្លូវគ្រប់ជំនាញគ្មានចន្លោះនោះឡើយប្រភពបានបញ្ជាក់ទៀតថា ក្បួនរថយន្តដឹក ឈើកាលពី ។

យប់ថ្ងៃទី០២ ខែកក្កដានេះគឺរត់ប្រសាចពេញផ្លូវធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវ ជួបការលំបាកយ៉ាងខ្លាំង។ ជាញឹក ញាប់ក្រុមរថ យន្តដឹកបទល្មើសព្រៃឈើទាំងនេះ បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះផងដែរ ដោយសារភាពអនាធិបតេយ្យនៃការ បើកបរមិនគោរព ច្បាប់ និងប្រើប្រាស់ល្បឿនលឿនហួសកំណត់ក្បួនរថយន្តដឹកឈើទាំងនោះគឺភាគច្រើនជារថយន្តប្រភេទកាមរីបាឡែន ឡង់គ្រីស័រ ហាយឡែនឌើ និងលិចស៊ីស។ ក្រុមរថយន្តដឹកឈើទាំងនេះគឺភាគច្រើនដឹកយកទៅកាន់នៅឯក្បាលទន្លេស្រែពក និងស្តុបទុកនៅក្នុងចំការដូងមួយកន្លែង រួចដឹកបន្តទៅកាន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវឆ្លងដែនចូលប្រទេសវៀតណាមតែម្ដងប្រភពមន្រ្តីប្រចាំខេត្ដស្ទឹងត្រែងដ៏ដែល បានឱ្យដឹងថា មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ បទល្មើសព្រៃឈើ ហាក់បីដូចជាមានការចាប់ផ្ដើមកម្រើកឡើងវិញ។ ដោយឡែកមន្ត្រីជំនាញរដ្ឋបាល ព្រៃឈើ កងរាជអាវុធហត្ថ នគរបាលសេដ្ឋកិច្ច មិនមានវិធានការទប់ស្កាត់ឬបង្ក្រាបនោះទេ។ចាប់ពីអំឡុងខែឧសភា ឆ្នាំ២ ០១៨នេះ បទល្មើសព្រៃឈើចាប់ផ្ដើមកម្រើកឡើងវិញខណៈពេលដែលថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរថ្នាក់ខេត្តមួយ ចំនួន រវល់ក្នុងកិច្ចការងារបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែកក្ក ដា ឆ្នាំ២០១៨ ខាងមុខនេះ ដូច្នេះក្រុមឈ្មួញឈ្លាតឱកាសឃុប ឃិតជាមួយមន្ត្រីខិលខួចបើកភ្លឿងខៀវបង្កើតជាបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀត ណាមយ៉ាងគគ្រឹកគគ្រេង។
ចំពោះរថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ខេត្តរតនគិរីនេះ គឺភាគច្រើនពួកគេយកទៅលក់ទៅឱ្យឈ្មួញវៀតណាមតាមច្រកទ្វាអន្តរជាតិអូរយ៉ា ដាវ។

សម្រាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនេះ ត្រូវបានគេដឹងថាគ្រប់គ្រងដោយឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ដែលជាក្មួយរបស់មន្ត្រីជាន់ ខ្ពស់ថ្នាក់កំពូលនៅក្រសួងមហាផ្ទៃ និងមានឪពុកធ្វើជាអភិបាលរងខេត្តស្វាយរៀងផងដែរកំភ្លេចថាមន្រ្តីជាន់ខ្ពួស់
ល្បីៗ កំពុង ជាប់ មានឈ្មោះ ក្នុង បញ្ជីខ្មៅ ជា មេខ្លោង បទល្មើស ព្រៃឈើ ក៏ ស្ថិត ក្នុង កណ្តាប់ដៃ ដែក របស់ សម្តេច គឺ ច្បាស់ ជា នឹង ត្រូវ កំចាត់ ចោល ទៀត ហើយ ប្រហែលជា មិន យូរ ទេ នៅ ពេល ដ៏ ខ្លី ខាងមុខ នេះ
ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូន.   បទល្មើសព្រៃឈើយ៉ាងអនាធិបតេយ្យចេញពីខេត្តស្ទឹង ត្រែងចូលទៅខេត្តរតនគិរី មានការបើកដៃពី លោក ថង សាវុន ចៅហ្វាយខេត្តរតនៈគិរីនិង មេបញ្ជាការកងរាជអាវុធហត្ថ ជាពិសេសលោក អ៊ី ចំរើន ប្រធានច្រកទ្វាអន្តជាតិអូរយ៉ាដាវ ទើបបានជា ឈ្មួញទាំងនោះ ដឹក ឈើចេញទៅលក់នៅប្រទេសវៀតណាម ដោយរលូន។ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី ថង សា វុននិងលោក អុី ចំរើន បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ