ភ្មេងទាំង13អ្នកនោះបានរកឃើញហើយតែរឿងដែលភ្ញាក់ផ្អើលយ៉ាងខ្លាំង! បើសិនជានៅចាំសង្ឃដិកា របស់សម្តេចព្រះសង្ឃ បាន បុនឈុំ ធ្លាប់ទាយថា…!

1520

តើអ្នកទាំងអស់គ្នានៅចាំទេ កាលពីយប់ថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ សម្តេចព្រះសង្ឃ បាន បុនឈុំ ជាសម្តេចសង្ឃដ៏ល្បីឈ្មោះ បានមកធ្វើពិធីបួងសួងនៅមុខល្អាងភ្នំ Tham Luang ដើម្បីសុំឲ្យព្រះម៉ែដេក ដោះលែងក្រុមក្មេងទាំង១២នាក់ និងគ្រូបង្វឹក។ ហើយនៅថ្ងៃទី៣០ ខែមិថុនា សម្តេចព្រះសង្ឃ បាន បុនឈុំ បានត្រលប់មកធ្វើពិធីបួងសួងម្តងទៀត ដោយមានរណ្តាប់ជាច្រើនមុខ និងសូត្រធម៌អស់ជាច្រើនម៉ោងផងដែរ។

បន្ទាប់ពីធ្វើពិធីបួងសួងអស់រយៈពេលប្រមាណ៣ម៉ោង សម្តេចព្រះសង្ឃ បាន បុនឈុំ បានមានសង្ឃដិកានៅថ្ងៃនោះថា បើមិនថ្ងៃនេះទេ អាចថ្ងៃស្អែក យើងនឹងរកឃើញក្មេងៗទាំងនោះមកវិញ។ ឥលូវនេះរំលងតែមួយថ្ងៃប៉ុណ្ណោះ ក្មេងៗរងគ្រោះ និងគ្រូបង្វឹកត្រូវបានរកឃើញមែន ធ្វើឲ្យប្រជាជនថៃជាច្រើនមានការភ្ញាក់ផ្អើល និងជឿលើបារមីដ៏សាកសិទ្ធិរបស់លោកសម្តេចព្រះសង្ឃ បាន បុនឈុំ មែន៕