លោកហាក់ សារិន មេកាំកុងត្រូល​ខេត្តបាត់​ដំបង​និងលោកអ៊ុយ វុិត​ មេ​គយច្រក​ភ្នំដី​កំពុងល្បីខ្ចរខ្ចាយ​ពីស្នាដៃប្រព្រឹត្តអំពើពុក​រលួយ​ដែលគេ​និយាយថា​”​អាគ្រៀលនិងអាគ្រួចលួចស៊ីដូចតែគ្នាទេ”​ហើយស្នើសុំដល់​ថ្នាក់ដឹកនាំទាំង​ពីរស្ថាប័ន​ដកតំណែងចោលភ្លាមទៅ​ កុំឲ្យ​បាត់បង់សម្លេងឆ្នោតរបស់​CPP​?

644

ខេត្តបាត់ដំបង៖​ស្របពេលដែលប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពុងតែមមាញឹ​ក​ក​្នុងការយក​ចិត្តទុកដាក់ចំពោះ​ប្រជាពលរដ្ឋ​ចុះទៅតាមមូលដ្ឋាន​ស្ទើតែគ្មានសៅរ៍​ អាទិត្យ ដើម្បីជួបសំណេះសំណាល​សួរសុខទុក្ខ​ ពុកម៉ែ បងប្អូន កម្មករ កសិករ និស្សិត្យ​ បញ្ញវ័ន្ត​ទាំងអស់ត្រូវតែចូលរួមចំណែកគាំទ្រ​និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ដែលមានលេខរៀងទី20​នៅថ្ងៃទី29ខែកក្ដដា​ឆ្នាំ2018នាពេលខាងមុខនេះ​ បែរជាមេស្ថប័នចំនួនពីររូប​គឺលោកហាក់ សារិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង​និង    លោកអ៊ុយ វុិត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដី​ កំពុងរងការិះគន់យ៉ាងចាស់ដៃ​ពីសំណាក់ប្រជាពលរដ្ឋ​ទូទៅថា​បានធ្វើឲ្យអាជីវករនិងអ្នករកស៊ីបន្តិចបន្ទួច​កាន់តែក្តៅក្រហាយ​ចំពោះការជំរិតយកលុយពីពួកគាត់​គ្មានត្រាប្រណី​សូម្បីតែបន្តិចទាល់​តែសោះ​ ហាក់ដូចជាកំពុងរុញច្រានប្រជាពលរដ្ឋ​ឲ្យកាន់តែ​ឃ្លាតចាកឆ្ងាយ​ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដោយសារតែមានការថ្នាំងថ្នាក់​ដែលអាចឈានដល់ការខឹងគោទៅវាយរទេះ​ ព្រោះមន្ត្រីលា​មក​គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន​ប្រព្រព្រឹត្តអំពើពុករលួយ​បង្កើតជាឆ្នាំងបាយមាស ឆ្នាំងបាយប្រាក់​ ប្រមូលលុយដាក់ហោប៉ៅ​ ដាក់កុង ធនាគារ​យ៉ាងរំភើយ​ដោយមិនខ្លាចនឹងការថ្កោលទោស​របស់រដ្ឋាភិបាលនោះឡើយ​ យោងតាមពីមន្ត្រីនៅតាមច្រកទ្វារ​អន្តរជាតិ ភ្នំដី  ។

ហៅ(ច្រកគីឡូ13)​និងច្រក​របៀងជាច្រើនទៀតក៏​ដូចជាមន្ត្រីនៅរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអ្នករកស៊ីតូចតាចបានឲ្យ​ដឹងថា លោកហាក់ សារិន ប្រធានកាំកុងត្រូលខេត្តបាត់ដំបងបានបើកដៃឲ្យ​កូនចៅដែលប្រចាំ​ការនៅច្រកភ្នំដី​ ខំប្រឹងរកលុយឲ្យខ្លួន​ដោយ​ប្រើអំណាចផ្តាច់ការ ធ្វើសកម្មភាពគំរាមកំហែង ជំរិតទារលុយ​គាប​សង្កត់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករខ្មែរដែលគាត់រកទទួលទានបន្តិចបន្តួច នៅច្រកអន្តរជាតិគីឡូ13​ហៅច្រក​ភ្នំដី ក្នុង​ស្រុកសំពៅលូន និងច្រកផ្សេងៗទៀតក្នុងអាណាចក្រខេត្តបាត់ដំបងដោយគ្មានការ​យោគយល់ដល់អ្នករកស៊ីតូចតាចនោះ​ឡើយ ពោលគឺជាន់កដកស្លាបតែម្តង ហើយទុកតែឈ្មួញធំៗឲ្យ​រកស៊ីខុសច្បាប់ សំរាប់​ទុកបំប៉នហោប៉ៅខ្លួនឲ្យបានរីកធំធាត់​តែប៉ុណ្ណោះ​ ហើយចំណែកលោកអ៊ុយ វុិត ប្រធានការិយាល័យ​គយនិងរដ្ឋាករ​ច្រកទ្វារអន្តរជាតិ​ភ្នំដី​ក៏បានបើកដៃឲ្យកូន​ចៅដាក់កុងត្រូលជជុះ​ត្រូវ​ចាំស្ទាក់ជំរិតទារលុយ​ពីអ្នកអូសរទេះ​បន្លែ ទឹកផ្លែឈើ​ គ្រឿងទេសចាប់ហួយ​និងរទេះអេតចាយ​កំប៉ិកកំប៉ុក​ក៏មិនឲ្យរួចខ្លួនផងដែរ​ប្រភពខាងលើដដែលនេះ​បានឲ្យ​បានដឹងទៀតថា លោក ហាក់ សារិន មេ​កាំកុងត្រូលខេត្តបាត់ដំបង បានឃុបឃិតគ្នាជាមួយលោក អ៊ុយ វិត មេគយប្រចាំច្រកភ្នំដីហៅគីឡូ13​យ៉ាងរលូន​គឺគ្មានការត្រួតពិនិត្យ​ឲ្យបានត្រឹមត្រូវ​តាមច្បាប់​និងតួនាទី ភា​រកិច្ច​នោះទេ​ក្រៅតែពីយកលុយ​ដាក់ហោប៉ៅរៀងខ្លួន​ដោយ​មិនចេញវិក័យប័ត្រនៅពេលចាប់ឃាត់​ទំនិញដែលនាំចូលមកពីប្រទេសថៃនោះ​ឡើយ ពោលគឺមន្ត្រី​ជំនាញ​ទាំងពីរស្ថាប័ននេះ ​កំពុងជិះសេះលែងដៃ​ យកលុយដាក់ហោប៉ៅ រៀងៗខ្លួនយ៉ាងរំភើយ ដោយគ្មាន​គិតពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ​ ទោះបីជាពួកគេ​ដឹងថាទំនិញជាច្រើនខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស​ក៏​ដោយ ធ្វើឲ្យប្រជាពលអស់ជំនឿ​លើការគ្រប់គ្រង​របស់លោកហាក់ សារិន និងលោកអ៊ុយ វុិត ដែលកាន់តែធ្វើឲ្យមានការព្រួយបារម្ភចំពោះផលប៉ះពាល់សុខភាព​រិតតែធ្ងន់ធ្ងរខ្លាំងឡើង ​ដោយសារស្នារដៃមន្ត្រី​ទាំង​ពីរស្ថាប័ននេះប្រព្រឹត្តអំ​ពើពុករលួយ​គឺមិន​ខុសពីសត្វគ្រៀលនិងសត្វគ្រួចលួចស៊ីចំណី​ដែលគេដាក់ហាលនៅក្នុងចង្អេរតែមួយដូចគ្នា​។​
ប្រភពបានឲ្យ​ដឹងបន្ថែមទៀតថា លោក ហាក់ សារិន ប្រធានកាំកុងត្រូលខេត្តបាត់ដំបង និងលោក អ៊ុយ វិត មេគយប្រចាំច្រកភ្នំដីហៅគីឡូ13​នេះ បានឃុបឃិតគ្នា​ប្រព្រឹត្តអំពើពុករលួយ​ ដោយបើកភ្លើងខៀវឲ្យ​ក្រុមឈ្មួញធំៗនាំទំនិញគេចពន្ឋពីប្រទេសថៃ ចូលទឹកដីកម្ពុជា ដោយមិនចេញវិក័យប័ត្រយកថវិការចូលរដ្ឋឡើយ ពោលគឺអ្នកទាំងពីរយកលុយដាក់ហោប៉ៅរៀងៗខ្លួន តាមរបៀបធ្វើរបាយការណ៍​បំប៉ោងតួលេខ​ តាមមុខជំនាញ ដោយការភូតកុហកថ្នាក់លើ​និង​មន្ត្រីក្រោមឱវាទខ្លួន​ថាយកលុយជូយបក្ស ចុះពង្រឹងបក្ស ជាដើម។ល។ព្រោះរាល់ទំនិញគេចពន្ធ​ជាច្រើន​ ដែលឈ្មួញសម្រុក នាំចូលតាមច្រកភ្នំដីហៅគីឡូលេខ13​នោះ​ រួមមាន គ្រឿងសំណង់ សំពត់ភ្លៀង ។

និងពីដុងជរ័ និង សណ្ដែកខៀវជាច្រើនតោន សាច់ ជង្គន់មាន់ ស្លាបមាន់ ប្រហិត សាច់ក្រកខូចគុណភាព​និងគ្រឿងហូបចុកផ្សេងៗផងដែរ ហើយមេឈ្មួញទាំងនោះក្លាយ​ជាឆ្នាំងបាយមាស ឆ្នាំងបាយប្រាក់របស់លោកទាំងពីរនេះតែម្តង​ ដែល​សកម្មភាពបែប​នេះហើយ ​ត្រូវបានគេដាក់ការសង្ស័យ​ថាឈ្មួញធំៗ​ដែលមានអំណាច​ជាម្ចាស់ទំនិញទាំងនោះ បានទាក់ទងនឹង​ការងាររកស៊ីរបស់ពួកគេ ជាមួយ លោក ហាក់ រិន និងលោកអ៊យ វុិត យ៉ាងជិតស្និទ្ធ​ជាមួយគ្នា​រួចអស់ហើយ​ទើបមិនមានអ្នកបង្រ្កាបទំនិញពួកគេបែបនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋ​ជាច្រើនបានលើកឡើងថា​ លោកហាក់ សារិននិងលោកអ៊ុយ វុិត កំពុងតែបំបាក់មុខ​មាត់ថ្នាក់ដឹកនាំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខណៈសម្តេចទាំងទ្វេរ​បាននឹងកំពុង​ខិតខំកែទម្រងដ៏​់ស៊ីជម្រៅលើការទប់ស្កាត់ទំញខូចគុណភាព ទំនិញ​គេចពន្ធ និងទំនិញខុសច្បាប់​ទាំងអស់នោះ​ គ្រាដែលរដូវកាលបោះឆ្នោតជិតចូលមកដល់នោះ       ហើយ​ដែលប្រមុខរាជរដ្ឋាភិបាល​កំពុង​ប្រមើរ​មើល​មន្ត្រីខិលខូច​ទាំងនោះ ដើម្បីចាត់វិធានតាមផ្លូវច្បាប់​ខណ:ពេលនេះ​ដែរ ប្រជាពលរដ្ឋ​បានស្នើសុំដល់ថ្នាក់ដឹកនាំទាំងពីរស្ថាប័ន​ខាងលើនេះ​គួរតែ​ធ្វើការផ្លាស់ប្តូរតំណែងចោល​ឲ្យបានឆាប់ៗ​គឺកាន់តែល្អ​ព្រោះកុំឲ្យបាត់បង់សម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា​​ដែលរងការបំផ្លិចបំផ្លាញ​ពីសំណាក់មន្ត្រីជើងដប់​ដៃស្អិតជំរិតយកលុយ​ពីប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ ដូចជាលោកហាក់ សារិន និងលោកអ៊ុយ វុិត នេះជាគំរូអាក្រក់​បំផុតដែលច្បាប់មិនអាចលើកលែងបានជាដាច់ខាត​​៕​