លោក អ៊ួន សុវណ្ណារ៉ា មេគយច្រកត្រពាំង ថ្លុង កំពុងល្បីខ្ចរខ្ចាយ ពីស្នាដៃប្រព្រឹត្តអំពើពុក រលួយ និងបើកដៃឲ្យឈ្មួញនាំទំនិញចូលមកពីវៀតណាម ដោយសេរី និងខំប្រឹងប្រមូលលុយដើម្បីជួយបក្សកំឲ្យបាត់បង់សម្លេងឆ្នោតរបស់ CPP

1080

ខេត្តត្បូងឃ្មុំ៖ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល កម្ពុជា កំពុងជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើ ការស៊ើបអង្កេត ឱ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាពបំផុត ចំពោះមន្ត្រី រដ្ឋ នៅគ្រប់ស្ថាប័ន ដែលយកអំណាច.    តួនាទី របស់ខ្លួន ប្រព្រឹត្តអំពើពុករលួយ ជាពិសេសមន្ត្រីស្ថាប័ន.   គយ ដែលកំពុងជិះសេះលែងដៃ ក្នុងការប្រព្រឹត្តអំពើពុករលួយ ជាក់ស្តែង លោកអ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័លគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ត្រពាំងថ្លុង ដែលកាលពីពេលថ្មីៗនេះ ត្រូវបានប្រភពបែក ធ្លាយឱ្យដឹងថា លោកអ៊ួន សុវណ្ណារ៉ា ដែលបានចំណាយ លុយ យ៉ាងច្រើន ដើម្ប ីទទួលបានតំណែង ធ្វើជាដើមទុន សំរាប់ប្រមូលលុយមកវិញ នឹងទប់តំណែងត្រូវប៉ាន់ មួយនេះ ហើយកំពុងកាក់កប ជាមួយនឹងទំនិញហូរចូលមកពីប្រទេស  ។

វៀតណាម យ៉ាងគគ្រឹកគគ្រេង មានទំនិញ គេចពន្ធ ទំនិញបង្កប់ និងទំនិញខុសច្បាប់ជាច្រើនប្រភេទ ដែលសំរុកចូលមកតាមច្រកត្រពាំងថ្លុង ទាំងថ្ងៃទាំងយប់ ដោយគ្មាន ការត្រួតពិនិត្យ នោះឡើយ. គឺគេឃើញតែ ពួកឈ្មួញទាំងនោះ  បង់លុយឱ្យ មន្ត្រីគយ ជាការស្រេចតែម្តង ដូច្នេះហើយទើបលោកអ៊ួន សុវណ្ណារ៉ា  ខំប្រឹង ប្រមូល លុយ តាមរបៀប ពុករលួយ ។ ប្រ ភព បានឱ្យដឹងថា នៅច្រកទ្វារអន្តរជាតិត្រពាំងថ្លុងនេះមាន ប្រភព ចំណូល ដ៏ សំខាន់ របស់លោក អ៊ួ ន សុវណ្ណារ៉ា ដែលបាន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ បង់ពន្ធ តាមរបៀប ម៉ៅការ ហើយ បើកដៃ ឲ្យ ឈ្មួញ ទាំងនោះ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែ ច្រើនឡើងៗ បើតាមការកត់សំគាល់ ឃើញ ថា លោក អ៊ួ ន សុវណ្ណារ៉ា យក រូបមន្ត ដែល ខ្លួន ធ្លាប់ ធ្វើជា ប្រធានការិយាល័យ គយ នៅ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅ អនុវត្តន៍ បន្ត នៅ ច្រក ត្រពាំង ផ្លុ ង ដូចនេះ លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ មិនគួរ បណ្ដែតបណ្ដោយឱ្យលោកអ៊ួន សុវណ្ណារ៉ា អនុវត្តន៍យុទ្ធសាស្ត្រពុករលួយ តទៅទៀតនោះ ទេ ។ តាម សេចក្ដីរាយការណ៍ ពី មន្ត្រី និង ភ្នាក់ងារ គយ នៅក្នុង ខេត្ត ត្បូងឃ្មុំ បាន ឲ្យ ដឹង ទៀតថា ដោយសារ អាង មាន ខ្នងបង្អែក រឹងមាំ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ទើប លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័យ គយ ច្រក ត្រពាំង ផ្លុ ង ហ៊ាន ប្រើ អំណាច ប្រព្រឹត្ត អំពើពុករលួយ តាមច្រើន រូបភាព ដោយ គ្មាន ខ្លាចក្រែង អ្វី ឡើយ  ។

រឿងអាស្រូវ ពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័យ គយ ច្រក ត្រពាំង ផ្លុ ង ស្រុក  ពញាក្រែក ខេត្ត ត្បូងឃ្មុំ កំពុង ត្រូវបាន លាតត្រដាង ជា បន្តបន្ទាប់ ដើម្បី ឲ្យ លោក គុណ ញឹម     ជា មេ គយ ធំ បានដឹង និងចាត់វិធានការ ទប់ស្កាត់ ផង ព្រោះ ចាប់តាំងពី លោក អ៊ួ ន សុវណ្ណារ៉ា មកកាន់ តំណែង ជា មេ គយ ច្រក នេះ គឺ លោក អ៊ួ ន សុវណ្ណារ៉ា បាន ឃុបឃិត បើកដៃ ឲ្យ ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែ ច្រើនឡើងៗ ហើយ មាន ករណី បន្លំ ប្រភេទ ទំនិញ ផងដែរ ដោយសារតែ អំពើពុករលួយ របស់ លោក អ៊ួ ន សុវណ្ណារ៉ា ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាតបង់ ចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង មួយខែៗ ហើយ ការដែល លោក អ៊ួ ន សុវណ្ណារ៉ា ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាងខ្នង បង្អែក រឹងមាំ នៅក្នុង អគ្គនាយក   ដ្ឋាន គយ និង រដ្ឋាករ កម្ពុជា
ប្រភពបាន បង្ហើប ឲ្យ ដឹងថា លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ ត្រពាំង ផ្លុ ង ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ កំពុង ប្រើ តួនាទី និង អំណាច ដើម្បី ប្រមូល លុយ ដោយ គ្មាន ញញើត អ្វី ទាំងអស់ ប្រភព បាន ឲ្យ ដឹង ទៀតថា លោក អ៊ួ ន សុវណ្ណារ៉ាកំពុងតែ   ។

ជិះសេះលែងដៃ ក្នុងការឃុបឃឹតជាមួយឈ្មួញ ដោយ ប្រើ តួនាទី និង អំណាច ប្រព្រឹត្ត អំពើពុករលួយ យ៉ាង គឃ្លើន គ្មានការស៊ើបអង្កេតពីអង្គភាពប្រឆាំងអំពើពុករលួយ នោះទេ ហេតុនេះហើយ ទើប មានការ អំពាវនាវ ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម ដែលជា មេ គយ ធំ ចាត់វិធានការ ទប់ស្កាត់ អំពើពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ ត្រពាំង ផ្លុ ងជាបន្ទាន់ ករណី មន្ត្រីគយ ប្រព្រឹត្តអំពើពុករលួយ នៅច្រកត្រពាំងថ្លុង នេះគឺជាបញ្ហាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលទិញទំនិញ មិនមាន ការត្រួតពិនិត្យ មកពីប្រទេសវៀតណា ម ដែលកំពុងហូរចូលមក នាពេល បច្ចុប្បន្ន លោក អ៊ួ ន សុវណ្ណារ៉ា បាន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ បង់ពន្ធ តាមរបៀប ម៉ៅការ  ។

តែ30% ប៉ុណ្ណោះ ហើយ លើសពីនេះគឺជាប្រភេទទំនិញដែល ឃុបឃិត ឲ្យ ឈ្មួញ ទាំងនោះ នាំចូល មកនូវ ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ យ៉ាង គឃ្លើន ដើម្បី ប្រមូល លុយ ដាក់ ហោប៉ៅ ធ្វើ មាន ធ្វើបាន ផ្ទាល់ខ្លួន ។ ជាងនេះទៅទៀត លោក អ៊ួ ន សុវណ្ណារ៉ា បាន ឃុបឃិត បើកដៃ ឲ្យ មន្ត្រី គយ ក្រោម ឱវាទ របស់ខ្លួន កោសរូស ទារលុយ ថ្លៃ បាយ ថ្លៃ ទឹក លុយ លើ តុ ក្រោម តុ ពី ក្រុម ឈ្មួញ និង ក្រុមអាជីវករ កាន់តែច្រើន ឡើងៗ ធ្វើ ឲ្យ ឈ្មួញ មួយចំនួន អត់ ទ្រាំលែងបាន ក៏ បើក កកាយ រឿងអាស្រូវ ពុករលួយ របស់លោក អ៊ួ ន សុវណ្ណារ៉ា ជា សាធារណៈ បែបនេះតែម្តង។  អង្គភាពគេហទំព័រ យើងបានព្យាយាមទំនាក់ទំនង សុំការបំភ្លឺពីលោកអ៊ួន.   សុវណ្ណារ៉ា ជាច្រើនលើក តែពុំបានសម្រេច ប៉ុន្តែទោះជាយ៉ាងណា យើងនឹងរង់ចាំទទួលស្វាគមន៍ គ្រប់ពេលវេលា នូវព័ត៌មានពេលក្រោយជាបន្តទៀត ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក អ៊ួន សុវណ្ណសរ៉ា បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ