មេឈ្មួញទុច្ចរិត​ ណុប​ ណាក់ កំពុងឆក់ឱកាស​ដឹកជញ្ជូន​ឈើ​យ៉ាងពេញបន្ទុក ក្នុងពេលយុទ្អនាការ​ឃោសនាបោះឆ្នោត​បន្លំក្បួនដង្ហែរគណបក្ស​ សម្រុកចូល​តាមច្រកអូរយ៉ាដាវ​យកទៅលក់នៅប្រទេសវៀតណាម​គ្មានសមត្ថកិច្ច​ណាហ៊ានចាប់បង្ក្រាប​នោះឡើយ​?

162

ខេត្តរតនគិរី ៖ ថ្មីៗនេះ មេឈ្មួញឈើ​ ឈ្មោះ ណុប ណាក់ ដែលគេស្គាល់ច្បាស់ថាជាមន្ត្រីប៉េអឹម​ម្នាក់ល្បីល្បាញខាងមុខជំនួញរ​កស៊ី​ឈើដុះស្លែ​ប្រចាំភូមិភាគឦសាន​ហើយដែលគេទំលាប់​ហៅថាណាក់ក្បាលធំ កំពុងឆ្លៀតឱកាស​ដឹកជញ្ជូនឈើប្រណីតឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារ​អន្តរជាតិអូរយ៉ាដាវ​​ ខណ:ដែល​ការឃោសនារកសំលេងឆ្នោត​កំពុងបើកយុទ្ធនាការ​គ្រប់គណបក្ស​ដើម្បី​ផ្សព្វផ្សាយ​ពីគោលនយោបាយរបស់ខ្លួន​ឲ្យប្រជាពលរដ្ឋ​ទៅចូលរួម​បោះឆ្នោតជាតិ កាន់តែឈានជិតមកដល់ ស្របពេលជាមួយគ្នានេះ​មេ​ឈ្មួញទុច្ចរិត ណុប ណាក់ ក៏បាន​ឆ្លៀតឱកាស កាន់តែ​មមាញឹក ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​វៀតណាម ​យ៉ាង​អនាធិបតេយ្យ​បំផុត គ្រាដែលថ្នាក់ដឹកនាំ​ខំប្រឹងចុះដល់មូលដ្ឋាន​ជួបសំណេះសំណាល​យ៉ាងជិត​ស្និទ្ធជាមួយប្រជាលរដ្ឋ ដែលកាន់តែ​ជិតដល់ពេលវេលា ថ្ងៃបោះឆ្នោត​(29.07.2018​នៅពេលដ៏ខ្លីខាងមុខនេះ ។ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាឱកាសនេះជាឱកាសខ្លាញ់​រកស៊ីបានកាក់កបណាស់​របស់មេ​ឈ្មួញឈើ​ ណុប ណាក់ ហើយក៏​ជាឱកាសរបស់មន្ត្រី​ជំនាញ ​អាជ្ញាធរ នឹងសមត្ថកិច្ច ខិលខូចមួយចំនួនឃុបឃិតគ្នា​ជាមួយ  ។

ឈ្មួញ កើបលុយ​ដាក់ហោប៉ៅ ​ធ្វើ​មាន​ ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទមផងដែរ ព្រោះតែគ្មានអ្នកណា​ហ៊ានអើតក្បាលមកបង្ក្រាប​រថយន្តដឹកជញ្ជូនឈើខុសច្បាប់របស់លោកណាក់ក្បាលធំនេះដែរ​គឺពួកគេសំងំចាំតែទទួលផលប្រយោជន៍​ពីមេឈ្មួញឈើ​ប៉ុណ្ណោះ​ ដោយមិនបាច់ឈឺក្បា​លហាល់ខ្យល់​ស្អីជាមួយច្បាប់ទំលាប់​អត់បានការនោះឡើយ​ ហើយម៉្យាងទៀត​ពួកគេបំភ្លេចចោលនូវបទបញ្ជា​ដ៏តឹងរឹងរបស់ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ គឺលែងមានប្រសិទ្ធភាព​សំរាប់​អ្នកអនុវត្តច្បាប់​និងអ្នករកស៊ី​ល្មើស​ច្បាប់​ទាំងនោះតទៅទៀត​ទេ​ គេដឹងតែពីបានលុយ​ចូលហោប៉ៅរៀងៗខ្លួន​ ទោះជាធ្វើអ្វីខុសច្បាប់​យ៉ាងណាក៏ដោយ​ក៏ពួក​គេមិនខ្វ​ល់ឡើយ ប្រភពបន្តឲ្យដឹង​ថាបច្ចុប្បន្ននេះ មេឈ្មួញឈ្មោះ ណុប ណាក់ ហៅ ( ​ណាក់​ក្បាល​ធំ​ ) និង ឈ្មោះ ទូច ណាត​មេឈ្មួញដ៍ល្បីល្បាញ​ បាន​ចាប់ផ្តើមឈរ​លំដាប់​ជួរមុខ​ ក្នុង​ការរកស៊ី​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់ ក្នុង​ខេត្តរតនគីរី ដែល​ដឹកជញ្ជូន​ឆ្លងទៅ​វៀតណាម​ តាម​ច្រកអន្តរជាតិ​អូ​រយ៉ា​ដាវ ប្រកបដោយភាពរលូនបំផុត​និងមាន​ ដោយ​ប្រសិទ្ធភាពខ្ពស់​ ។

ព្រោះតែ​គ្មានសមត្ថកិច្ច ពាក់ព័ន្ធណាហ៊ានក្អកឡើយ ដោយសារកាងារ​ ជំនួញឈើនេះ ពួកឈ្មួញ​ជា​អ្នក​ចំណាយលុយ ​រត់ការឲ្យ​មេកោយ​គ្រាក់ៗខាងលើ​ នៅ​ខេត្ត​រតនគិរី​នេះ​រួចរាល់អស់ហើយ ទើប​បាន​ជាលោកណាក់ក្បាលធំ​និង​ឈ្មោះទូច ណាត ​បានដៃយ៉ាងព្រហើនកោងកាច​មិនខ្លាចសមត្ថកិច្ច​ឬស្ថាប័នខាងណា​មករំខានដល់​ការដឹកជញ្ជូនឈើ​យ៉ាងគគ្រឹកគគ្រេង​ឆ្លងដែនយកទៅលក់នៅវៀតណាម​ដោយគ្នានអ្នកណាហាមឃាត់​ពួកគេជាដាច់ខាត​ ប្រជាពលរដ្ឋដែលដឹងហេតុការណ៍​រាល់ពេល​គេ​បាន​ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ​នោះ​ក៏បាន​ទម្លាយឲ្យដឹងថែមទៀត​​ថា ឈ្មោះ ណុប ណាក់ ហៅ (ណាក់​ក្បាល​ធំ​) និងឈ្មោះ ទូច ណាត​ ហៅ(ទូច)និងមានអ្នកចាំ​ទទួលដោះស្រាយ​ម្នាក់នៅ​ខេត្តរតនគិរី ជាអ្នករត់ការ​ផ្លូវ​ សម្រាប់​ឲ្យ​ឈ្មួញវៀតណាម ​ដឹកឈើខុសច្បាប់ តាមរថយន្តសាំ​យ៉ុ​ង ចេញទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិ អូយ៉ាដាវ យ៉ាងអាណាធិបតេយ្យ ហើយក្នុ​ងនោះក៏មានជនជាតិវៀតណាម​ឈ្មោះទូ​និងឈ្មោះចាយ​បានដឹកជញ្ជូនឈើទាំងរថយន្ត​ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្តុកនៅចំណុចស្រែពក ខេត្តរតនគីរី មួយយប់ៗមិនតិចជាង​ 50​គ្រឿងនោះទេ និងមានឈ្មួញខ្មែរទុច្ចុរឹត ដឹកជញ្ជូនឈើ ចេញពីខេត្តមណ្ឌលគីរី លាក់ទុក្ខ​នៅ​ចំណុច ចំការ​ដូងប្រេង ស្រុក​លំផាត់ នៃ​ក្រុមហ៊ុន អេស ខេ ទើប​ស្ទួ​ច​ដាក់​ឡាន​ប្រគល់ឲ្យលោក ណុប ណាក់ ហៅ( ណាក់ក្បាលធំ )ប្រើស្បែកប៉េអឹម ខេត្តរតនគីរី និងមេឈ្មួញឈ្មោះ ។

ទូច ណាត ហៅ (ទូច) ជាអ្នក​​រត់​ការផ្លូវ​ដើម្បី​ដឹកឆ្លងទៅ​វៀតណាម​ តាម​ច្រក​អូ​រយ៉ា​ដាវយ៉ាងរលូន មិនមានអ្នកណាហ៊ានប៉ះពាល់ឡើយ ដោយសារបុគ្គលអាជ្ញាធរ តាមលំដាប់ថ្នាក់ នឹងសមត្ថកិច្ចប៉ូលីស រួមទាំងប៉េអឹម និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសគឺសុំការយោគយល់ ពីលោក អ៊ី ចំរើន ប្រធានច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ដែល​ចាំតែលាបាតដៃទទួលប្រាក់ពីក្រុមឈ្មួញដោយមិនខ្វល់ពីបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំឡើយពាក់ព័ន្ធ​នឹងករណីជម្នួញឈើឆ្លងដែន​នេះគេបានបង្ហើបប្រាប់ឲ្យដឹងថា​ មេឈ្មួញឈ្មោះ ណុប ណាក់ ហៅ(ណាក់ក្បាលធំ )និង ឈ្មោះ ទូច ណាត ហៅ(ទូច​)បានផ្តល់ផលប្រយោជន៍ យកទៅជូនមន្ត្រីថ្នាក់អន្ទ្រើសៗ​ មួយចំនួននៅក្នុង​ខេត្តរតនគិរី រួម​នឹ​ងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំអស់​សរុបទឹកប្រាក់អស់​រាប់​ម៉ឺន ដុល្លារឯណោះ​ បើអញ្ចឹងហើយ​បានជាមេឈ្មួញ ណុប ណាក់ ហៅ(ណាក់ក្បាលធំ) និងមេឈ្មួញឈ្មោះ ទូច ណាត ហៅ(ទូច)អាចយកស្បែកខ្លា​ថ្នាក់ខេត្ត មកបន្លាច​សមត្ថកិច្ច​និងស្ថាប័នផ្សេងៗ​ដែលគេចាត់ទុកថាជាក្រុមចចក​ដើម្បី​ងាយស្រួលក្នុងការ​​ប្កបមុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួនកាន់តែអនាធិបតេយ្យខ្លាំងឡើងបែបនេះ ដែលយា​៉ង​ហោចណាស់លោកអុី ចំរើន មេច្រកទ្វារអន្តរជាតិអូរយ៉ាដាវ​ទទួលបានផលប្រយោជន៍​យ៉ាងក្រាស់ក្រែលក្នុងមួយខែៗ​ ពីការអនុញាតបើផ្លូវ​ឲ្យពួកមេឈ្មួញទាំងនោះ​ដឹកជញ្ជូនឈើយកទៅលក់នៅវៀតណាម​ដោយខុសច្បាប់​ផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលនៃ​កម្ពុជា​៕​រ