តើលោកស៊ុន ឆាយ មេគយកំពង់ផែស្វ័យត្នភ្នំពេញ បង្កើតរដ្ឋបាលក្រោម​តុ​ពុក​រលួយ​រួចហ៊ានឆ្លើយ​ថា​យកលុយជួយបក្ស​ ខណ:ដែលសម្តេចតេជោហ៊ន សែន​ ដាក់បម្រាម​ដាច់ខាតរឿង​យកមធ្យោបាយទ្រព្យសម្បត្តិរដ្ឋ​និងប្រើប្រាស់ថវិកាជាតិ​ក្នុងយុទ្ធនាការបោះឆ្នោត​?

435

 

រាជធានីភ្នំពេញ៖​ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល​នៃកម្ពុជា​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាសជាសាធារណ:ថា​មិន​ឲ្យមន្ត្រីរដ្ឋាភិបាល​ណា​ដែលយកមធ្យោបាយ​ជាទ្រព្យសម្បត្តិរដ្ឋ​ ដូច​ជារថយន្ត​ស្លាកលេខ​រដ្ឋ​ ខ.ម និង​​​ ន.ប​ ទាំង​អស់​សុទ្ធសឹងជាកម្មសិទ្ធរបស់រដ្ឋ​ រួមទាំង​ការ​យកថវិការជា​តិ​ទៅប្រើប្រាស់​ចំណាយ​នៅក្នុងពេលយុទ្ធនាការ​ឃោសនារកសម្លេងឆ្នោត​របស់គណបក្ស      ប្រជាជនកម្ពុជា​នាពេលនេះជាដាច់ខាត​ ចុះឥឡូវស្រាប់តែលោក​ស៊ុន ឆាយ ដែលជា​មេគយកំពង់ផែស្វយ័តភ្នំពេញ កំពុងល្បីខ្ចរខ្ចាយ ពីស្នាដៃប្រព្រឹត្តអំពើពុក រលួយមិនចេះស្កប់​ស្កល់​ដោយយកឈ្មោះថ្នាក់ដឹកនាំ​នៅក្នុង​ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ      មក​ធ្វើជាខ្នងបង្អែកនៅឈរពីក្រោយដ៏រឹងមាំ​ដើម្បីយកលុយមកជួយបក្ស ធ្វើឲ្យមហាជនមានចម្ងល់​សួរថាតើលោកស៊ុន ឆាយ យកលុយជួយគណបក្សណា​?​ ខណ:ដែលប្រមុខរាជរដ្ឋាភិបាល​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសក្តែងៗ​ថា​កុំឲ្យមន្ត្រីណា​យកឡានរដ្ឋ យកលុយរដ្ឋទៅចាក់​សាំង​ជិះឃោសនាបោះឆ្នោត​ឲ្យសោះ​ជាពិសេសគឺ​មន្ត្រីរបស់គណបក្សប្រជាជន​       នៅក្នុងការងាររដ្ឋ​នេះតែម្តង​។​
តាមប្រភពបែកធ្លាយ​របស់លោកស៊ុន ឆាយ ដែលកំពុងជាប់​ពាក់ព័ន្ធទៅនឹងសកម្មភាពការងារ នៅក្នុងអង្គភាពគយកំពង់ផែ​​ស្វ័យត្ន​ភ្នំពេញ​ជាមួយ​នឹង​ការប្រព្រឹត្តអំពើពុករលួយលើមុខ​ទំនិញចេញចូល ដែលបានចុះបញ្ជី​ឯកសារប្រតិ​វេទន៍គយ សំរាប់ចំណូលពន្ធ​អាកររបស់រដ្ឋ​បែរជានាំគ្នា​ស៊ីដាច់​យ៉ាងត្រជាក់ល្ហឹមតែម្តងព្រោះ​លោក ស៊ុន ឆាយ ប្រធានស្នាក់ការគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញនេះ​ កំពុងតែជិះសេះលែងដៃ​ក្នុងការ​កិបកេងប្រាក់​​ចំណូលរដ្ឋ​ដែលត្រូវបានមន្ត្រីជាច្រើនរូប​នៅទីនោះ មិនពេញចិត្ត​នឹង​លោកស៊ុុន ឆាយ​ធ្វើជាមេកោយនោះទេ​។បើតាមប្រភពពី​មន្ត្រីនិយាយថា​ លោកស៊ុន ឆាយ ពិតជាមិនធម្មតាទេ​ ចាប់តាំងពីបានកាន់តំណែង​ជា​មេគយនិងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ក្នុងរយ.     :ពេលកន្លងមកនេះគឺ​​អាចរកចំណូលចូលហោប៉ៅ​ឯកជនយ៉ាង​ក្រា​ស់​ក្រែល​តាម​​របៀបការងារកេស​ខ្មៅ ដែលគេនិយមហៅថា លុយក្រោមតុនោះ បានរាប់ម៉ឺនដុល្លារក្នុងមួយ​ខែៗ តាមរយៈការបង្កើតការិយាល័យថ្មីៗ ដែលគេហៅថា “ការិយាធិបតេយ្យ” ស្អីគេនោះ? ប៉ុន្តែ​បើតាមការ​ពិនិ​ត្យមើលទៅ​គឺមិនខុសពីការបង្កើតរដ្ឋបាលក្រោម​តុនោះឡើយ។ទង្វើបែបហ្នឹងត្រូវចាំឲ្យច្បាស់ថា​​​”​ទទួលទានល្មមៗបានហើយ អស់លោក​!ការដែល.       រដ្ឋាភិបាល​ប្រគល់តួនាទី មុខតំណែងឲ្យអស់លោក​បានធ្វើការងារ​ស៊ីប្រាក់ខែរដ្ឋនេះ​គឺវាគ្រប់គ្រាន់​នឹងគុណបំណាច់ដ៏ធំធេងណាស់បាត់ទៅ​ហើយ​”​។​
ប្រភពបានបន្តថា​ការិយាល័យធិបតេយ្យនេះ ទើបតែ​បង្កើត​មានឡើង​បន្ទាប់ពី​លោកស៊ុន ឆាយ មកកាន់តំណែងនៅទីនេះ​គឺ  ។

ដើម្បី​បង្កលក្ខណ:ងាយស្រួល​ដល់បក្ខ​ពួករបស់​គេបានប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធតែម្តង ដោយជ្រកក្រោមជំនាញរបស់ខ្លួនតែ​ប៉ុណ្ណោះ​ ផ្ទុយ​ទៅវិញ​រាល់ឯកសារប្រតិវេទន៍គយឆ្លងកាត់ លើទំទិញនាំចូល ដែលជាពន្ធអាករបន្ទុករបស់រដ្ឋនោះ ត្រូវបាន​ក្រុមមន្ត្រីបម្រើការងារនៅអង្គភាពស្វ័យត្ន​កំពង់ផែភ្នំពេញ ដែលសុទ្ធសឹង​ជា​ខ្សែរយ:របស់លោកស៊ុន ឆាយ ទាំង​អស់ជាអ្នក​ត្រួតពិនិត្យ​        ទំនិញគេចពន្ធជាច្រើន ពិសេសគ្រឿងសំណង់ និងប្រេងឥន្ធនៈ ដែល​បាននាំ​ចូលមកតាមច្រកកំពង់ផែស្វ័យត្ន​ភ្នំពេញនេះយ៉ាងច្រើន ហើយមន្ត្រីគយនៅទីនោះ​គឺ​ជាបក្ខពួក​លោកស៊ុន ឆាយ មិនសូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ឡើយ គឺគ្រាន់តែបើកមើលលំៗ និងមើលលើឯកសារតែប៉ុណ្ណោះ ហើយ​តម្រូវឲ្យម្ចាស់ទំនិញទាំង​នោះ​បង់លុយស្ងាត់ៗ​ជាមួយក្រុម​មន្ត្រី​គយដែលជាអ្នកជំនិត​ៗ​របស់លោកស៊ុន ឆាយ​ ក្រោយពីម្ចាស់ទំនិញ​បានទាក់ទងជាមួយ​មេ​របស់ពួក​គេរួចរាល់អស់មក​ហើយនោះ     បើយោងតាមហេតុផលសកម្មភាព​ការិយាធិបតេយ្យបាន​​បញ្ជាក់យ៉ាងច្បាស់ថា​លោកស៊ុន ឆាយ មេគយកំពុងផែស្វ័យ​ត​្នភ្នំពេញ​ ដែលកំពុងមានស្នារ​ដៃប្រព្រឹត្តអំពើពុករលួ​យ​យ៉ាងរលូន​បែបនេះ រួចហ៊ានឆ្លើយដោះសារ​ជាមួយគូកន​និង​កូន​ចៅដែលមិនមែន​ជាខ្សែប​ណ្តោយរបស់ខ្លួន​ថា​យកលុយជួយបក្ស​ ឬ​ចុះពង្រឹង​បក្សនិងឃោសនាបក្ស​ ចំពេលដែលថ្នាក់ដឹកនាំ​កំពុងមមាញឹក.     ​ក្នុងការ​​រៀបចំឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​នីតិកាលអាណត្តិទី6​កាន់តែខិតជិតមកដល់​​​ហើយ​បើ​លោកស៊ុន ឆាយ ​និយាយបែបនេះ​មែននោះ ​​តើលោកពិតជាបាន​យកលុយពីអំពើពុករលួយ​មកជួយបក្ស​មែនទេ​?​ ហើយ​ជួយគណបក្សណា? បើយ៉ាងដូច្នេះ​ច្បាស់ជា​ប្រជាពលរដ្ឋដែលគាំទ្រ​គណបក្សប្រជាជនកម្ពុជា​មុខតែសំពងបែកកញ្ចប់មាត់អត់គំរប​លោកស៊ុន ឆាយ​ឯងជាក់ជាមិនខាន​!​ ជាពិសេសគឺ​ច្បាស់ជាបាន​ស្រួលខ្លួនជាមួយនឹងកណ្តាប់ដៃដែក​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ជាក់ជាមិនខានឡើយ​ ​គួរបញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុក​រលួយរបស់​បក្ខ​ពួក​ក្រុមលោកស៊ុន ឆាយ នេះហើយ ​ទើបគេតែងតែ​បានឃើញ​មានគយចល័តមួយចំនួននៅរាជធានីភ្នំពេញចុះចាប់​​បានទំនិញគេចពន្ធជាបន្តបន្ទាប់ ថែមទាំងមានរថយន្ត​សេរីទំនើប​ៗ​អត់ពន្ធ​ទៀត​ដែលចេញពីច្រកកំពង់ផែស្វ័យត្ន​ភ្នំពេញនេះតែម្តង។ចំណែកឯក្រុមអ្នករត់ការឯកសារប្រតិវេទន៍គយឲ្យក្រុមហ៊ុនវិនិយោគបានឲ្យដឹងដែរថា ក្នុងអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញនេះ បានប្រព្រឹត្តអំពើពុករលួយជា  ។

លក្ខណៈប្រព័ន្ធតែម្តង បើទោះជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់មកលើអ្នកវិនិយោគទុន រហូតដល់រាល់ទំនិញរោងចក្រកាត់ដេរពន្ធអាករជាបន្ទុករបស់រដ្ឋ សំរាប់​ជា​ប្រយោជន៍ដើម្បីឲ្យគេមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា និងយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរ មានការងារធ្វើនោះ​ក្តី​ ក៏​មន្ត្រីទទួលបន្ទុកកិច្ចការងារនេះ ឆ្លៀតទាញយកប្រយោជន៍ពីអ្នកវិនិយោគទាំងបំពានទៅនឹងយន្តការរបស់រដ្ឋាភិបាលក្នុងគោលដៅលើកទឹកចិត្តដល់អ្នកវិនិយោគទុន​នោះ បែរជាមន្ត្រីជើងដប់ដៃស្អិត​នៅតំបន់ស្វយ័តមួយនេះ មកកៀបសង្កត់យកលុយឆៅៗពីពួកគាត់ទៅវិញ ក្រុមអ្នករត់ការទាំងនោះបានឲ្យដឹងទៀតថា ក្នុង​ឯកសារមួយគឺ​បង់ឲ្យ​គយ​យ៉ាងតិចក៏ត្រូវ​ចំណាយចាប់ពី90​ដុល្លារ ទៅ100​ដុល្លារ ដែលនេះជាការ​ប្រព្រឹត្តអំពើពុករលួយ​ ដែលគេទំលាប់​ហៅថា​(លុយខ្មៅ )កើតចេញ​ពីការជំរិតទារលុយឆៅៗតែម្តង តាម​តួនាទី តាមភារកិច្ច តាមជំនាញនីមួយៗពីមន្ត្រីគយនៅទីនោះ សម្រាប់ទំនិញវិនិយោគនាំចូល ហើយ​ជាមួយគ្នានោះដែរ​គឺ​ការរត់ឯកសារ មួយឯកសារ ៗ​ជាទម្លាប់ត្រូវបាន​លោក ស៊ុន ឆាយ មេអង្គភាពគយនិងរដ្ឋាករកំពង់ផែស្វ័យត្ន​​ភ្នំពេញ បានបង្ខំឲ្យបង់លុយដល់អ្នក​យកលុយនៅកន្លែងគណនេយ្យ សម្រាប់រាប់ក្បាលកុងតឺន័រទំហំ40​ហ្វីត ចំនួន50​ដុល្លារ ទំហំ20​ហ្វីត40​ដុល្លារ ហើយសំរាប់5ដុល្លារ​បង់ឲ្យគយនិងរដ្ឋាករកម្ពុជា ដែល​ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំហើយ​ទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយនៅ​អង្គភាពកំពង់ផែស្វយ័តភ្នំពេញកើតឡើងយ៉ាងពេញបន្ទុកបែបនេះ      ទាក់ទិន​នឹង​ករណី​  ។

រឿងអាស្រូវ​របស់​លោកស៊ុន ឆាយ ប្រព្រឹត្តអំពើពុក​រលួយហើយ​​អួតខ្លួនថាយកលុយជួយបក្ស​ ដោយសារតែប្រើអំណាច​យកឈ្មោះ​មន្ត្រីគ្រាក់ៗនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​នេះមកធ្វើជាខ្នង​បង្អែក​ដ៏រឹងមាំដើម្បី​រួមចំណែក​ទទួលបានផលប្រយោជន៍ជាមួយ​គ្នា​ទើបបានជាផ្សំគំនិតគ្នាបើកឱកាសឲ្យ​ប្រព្រឹត្តអំពើពុក​រលួយ​ដោយរលូនយ៉ាង​ដូច្នេះ​​ល្មើសនឹង​ការព្រមានខ្លាំងៗ​របស់​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបាន​ថ្លែងថា​ ​​មន្ត្រីរដ្ឋាភិបាល​គ្រប់លំដាប់ថ្នាក់មិនត្រូវ​យកអំណាច តួនាទី ទៅរកស៊ី​ខុសច្បាប់​ ប្រព្រឹត្តបទល្មើស​ ដោយខ្លួនឯង​ផ្ទាល់​ ឬ​ធ្វើជាខ្នងបង្អែក​ឲ្យគេ​ដែលប្រាសចាកពីផ្លូវច្បាប់​ទៅក្នុងអំពើទុច្ចរិតណាមួយ​ឲ្យសោះ ហើយត្រូវប្រុង​ប្រយ័ត្នបំផុត​ ​កុំឲ្យ​បាត់បង់អស់​តំណែងខានបានធ្វើជាខ្នង​​ឲ្យគេផ្អែកទៀត​។ ដូចនេះ​​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងលោកគុណ ញឹម ដែលជាអគ្គនាយកគយនិងរដ្ឋាករ​កម្ពុជា​ គួរតែ​ពិនិត្យមើលឡើងវិញខ្លះផងពីព្រោះលោក ស៊ុន ឆាយ និងបក្ខពួកកំពុងតែប្រព្រឹត្តអំពើពុករលួយតាមរូបភាពជាច្រើនដោយគ្មានញញើតច្បាប់និងគោលនយោបាយកំណែទម្រង់ដ៏​់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ​ ហើយចំ​ណែកលោកឱម យុិនទៀង​ ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មួយនេះ​គឺជាស្ថាប័នជំនាញ​របស់ខ្លួនហើយ​បែរជា​មិនព្រម​ចុះទៅ​ធ្វើការស៊ើបអង្កេត​ឲ្យ​បានស៊ីជំរៅ​និងមានប្រសិទ្ធភាព​ចំពោះករណី​ប្រព្រឹត្តអំពើពុ​ក​រលួយ​របស់បុគ្គលខាងលើនេះផង​ទាន!៕​