លោក អ៊ុន ចិន្តា អភិបាលខេត្តព្រះវិហារនិងលោក យីន ចំណាន ស្នងការ ខេត្ត បើដៃឲ្យ លោក ឌួង ពេជ្យ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ3 បើកយូគី អាប៉ោងនិងជល់មាន់ ទើបអាជ្ញាធរមិនហានបង្រ្កាប់ឡើយ

187

ខេត្តព្រះវិហារ÷ អនុសាសន៍( សម្តេចតេជោ ហ៊ុន សែន ) ភូមិឃុំមានសុវត្តិភាពតើ នៅឯណា !បើបនល្បែងសុីសងដុះស្លែមួយកន្លែងដែលស្ថិតនៅភូមិរុងរឿ5ឃុំមរកត ស្រុកជាំក្សាន្តនៃខ្សែបន្ទាត់ព្រំដែនសម៌ភូមិមុខទិសទី1ខេត្តព្រះវិហារ កំពុងតែមានភាពគគ្រឹកគ្រេងនិងមានពលរដ្ឋចូលលេងភ្នាល់យ៉ាងអនាធិតេយ្យដោយមិនខ្លាចនឹងសមត្ថកិច្ច ណាឡើយប្រភពពីមន្រ្តីក្នុងស្រុកជាំក្សាន្ត បានឲ្យដឹងថា កាលពីថ្ងៃសុក្រទី8ខែកក្កដាឆ្នាំ2018នេះថាអោយតែដល់ថ្ងៃសុក្រដែលជាថ្ងៃក្រុមអ្នកញៀនល្បែងមកពីគ្រប់ទិសទី មិនថាទីឆ្ងាយរឺជិតនោះទេតែងតែមកប្រម៉ូលផ្តុំគ្នានៅក្រោយផ្ទះលោកឧត្តសេនីឌួង ពេជ្យ ដែលជាកន្លែងសុវត្ថភាពបំផុតដើម្បីលេងល្បែងភ្នាល់ប្រជល់មាន់ អាប៉ោងនិងល្បែងយូគីសេចក្តីរាយការដ៏ដែលនោះបន្តថាក្នុងមួយសប្តាហ៍គេលេងភ្នាល់តែ1ថ្ងៃប៉ុណ្ណោះហើយភ្នាល់ម្តងៗដាក់ប្រាក់រាប់សិបលានរៀល ឯណុះបើនិយាយពីអាជ្ញាធរ និងសមត្តកិច្ចវិញយើងពិបាកបន្ទោសពួកគាត់ណាស់ដោយសារខ្លាច  ។

អំណាចនិងឥដ្ឋពលលោកឧត្តមសេនីយ៍ឌួង ពេជ្យកុំថាឡើយរឿងបង្ក្រាបសូម្បីដើរក្បែក៏មិនហ៊ានផងនាក់ភូមិរុងរឿង5 បានឲ្យដឹងទៀតថា បើមិនមាន លោក អ៊ុន ចិន្តា ចៅហ្វាយខេត្ត និងលោកស្នងការ បើកភ្លើងខៀវទេកន្លែងល្បែងមួយនេះក៏មិនអាចដំណើការយ៉ាងរលូន ទៅរួចដែរ ។ គួរបញ្ជាក់ផងដែរថាជាញឹំកញាប់មានពលរដ្ឋរងគ្រោះដោយសារល្បែងភ្នាល់ខាងលើខ្លះលេងលះប្រពន្ធរឺប្តី ខ្លះចាញ់អស់ដីស្រែចំការខ្លះទៀតចំណាក់ស្រុក ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្រញ៉ូងដែលប្រឈមនិងការបាញ់សម្លាប់និងរងរបួសពិការភាពអស់មួយជីវិតការចាប់ខ្លួនដាពន្ធនាគារពីសំណៈទាហានថៃចំពោះករណីខាងលើអង្គភាព យើងមិនអាចស្វែងរកការបំភ្លឺពីលោកឧត្តមសេនីយ៍ទោឌួង ពេជ្យមេបញ្ជារការរងកងពលធំអន្តរាគមន៍លេខ3
ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក ឌួង ពេជ្យ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ