កម្លាំង​នគរបាលក្រុងបាត់ដំបងចាប់បាន​ជនសង្ស័យ​ដែលយកកាំភ្លើងជ័រ​គំរាម​យកទូរស័ព្ទ​និងប៉ុនប៉ងរំលោភ​ស្ត្រីជនជាតិអង់គ្លេស​ម្នាក់​ រួចបញ្ជូន​ទៅស្នងការ​ខេត្ត ដើម្បីចាត់ការបន្តតា​មនិតិវិធី​ច្បាប់​

247

ខេត្តបាត់ដំបង៖ ​នារលៀលថ្ងៃទី០៨​ខែកក្កដា ឆ្នាំ២០១៨នេះនៅ​​វេលាម៉ោង១៥​និង១០​នាទី​ កម្លាំងនគរបាល​នៃអធិការរ​ដ្ឋាននគរបាលក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សា រ៉មលី ភេទប្រុស​អាយុ​៣៨ឆ្នាំ​ មុខរបរ រត់មូ​៉តូឌុប ​ដែលមានទីលំនៅ​ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីីជនជាតិអង់គ្លេស​ម្នាក់ឈ្មោះ​ MC FADYEN LAURA ភេទស្រី​ អាយុ​២៥ឆ្នាំ​ កាន់លិខិតឆ្លងដែន​លេខ:53719987​ បាន​ចូលទៅដាក់ពាក្យបណ្តឹង​នៅអធិការរដ្ឋាននគរបាលក្រុងបាត់ដំបង​រួចមក​ ដែលនៅក្នុងពាក្យបណ្តឹង​នោះ នាងបានរៀបរាប់ប្រាប់សម្ថកិច្ច​ថា​ នៅវេលាម៉ោង​ប្រហែល៣​.០០​នាទី ទាបភ្លឺនៅថ្ងៃទី០៧​ខែកក្កដា ឆ្នាំ២០១៨ ខ្លួននាងបាន​ហៅមូ​៉តូឌុប​នៅមុខសួនច្បារសម្តេច​ក្រឡាហោម ស ខេង ក្នុងគោលបំណង​ដើម្បីទៅរកជួបសង្សារនាង​ ប៉ុ​ន្តែពេលជិះទៅដល់​ចំណុចជិត​អាស្រម ប៊ុត សាវង្ស​ ស្រាប់តែអ្នករត់ម៉ូ​តូឌុប​នោះ​ បានឈប់ហើយបានគំរាម​យកទូរស័ព្ទ​iphone8​ ពណ៌ស ​មួយគ្រឿងនិងប៉ុនប៉ងចាប់​នាងរំលោភ​ទៀតតែមិនបានសំរេ​ច​រួច​​ហើយបើកម៉ូតូ​គេចខ្លួនបាត់​។​
យោងតាមរបាយការណ៍​បានបញ្ជាក់ថា​ ជនសង្ស័យ​ឈ្មោះ សា រ៉មលី អាចជាប់ពាក់ព័ន្ធ​នឹងអំពើលួច​ដែលមានស្ថានទំងន់ទោស​ពីការចោទប្រកាន់នេះ​ជាច្រើន​ករណីទៀត​ ដោយ​បានប្រព្រឹត្ត​បទល្មើសជាក់ស្តែង​ស្ថិតនៅភូមិរំចេក​៣ សង្កាត់រតន: ក្រុងបាត់​ដំបង​ ដែលបានធ្វើសកម្មភាពទៅលើជនបរទេសដោយ  ។

ប្រើប្រាស់កាំភ្លើង​ជ័រ​បង្ហាញពីការគំរាមកំហែងយកទ្រព្យសម្បត្តិនិងការប៉ុនប៉ងចាប់​រំលោភស្ត្រី​ជាជនជាតិអង់គ្លេស​ឈ្មោះMC FADYEN LAURA​​​​​នៅវេលាម៉ោងប្រហែល៥និង៥០នាទី ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ​លោកវរសេនីយ៍​ឯក​ ប៉ាង ហៀង អធិការរដ្ឋាននគរបាលក្រុងបាត់ដំបង​បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនរូប​​នេះ​មាន​ឈ្មោះ សា រ៉ម​លី បានប្រព្រឹត្តបទល្មើស​លួចយកទូរស័ព្ទ​iphone8ពីជនបរទេស១គ្រឿង​ហើយតាមការអះអាងពីសាមុីខ្លួនជនរងគ្រោះ​ផ្ទាល់​បានបន្តថា​អ្នករត់មូ៉តូ​ឌុបនោះ​បានព្យាយាម​ចង់ចាប់នាង​រំលោភនៅនឹងកន្លែង​តែមិនបានសំរេច​ហើយជិះម៉ូតូគេចខ្លួនបាត់​ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជនជាតិអង់គ្លេសរូបនេះ​រួចមកកំលាំងផ្នែកជំនាញយើងក៏បានធ្វើការស្រាវជ្រាវ​បន្តរហូតចាប់បាន​ជនសង្ស័យ នៅវេលាម៉ោង៣និង១០នាទី​ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨​នេះ​
សូមបញ្ជាក់ថា​ វត្ថុតាងដែល​បានដកហូតពីជនសង្ស័យ​ជាសំភារ:ក្នុ​ងនោះរួមមាន÷​-​ ម៉ូតូហុងដាវ៉េវ១គ្រឿង​ទូរស័ព្ទ៣គ្រឿង​- កាំភ្លើងខ្លី​១ដើម(កាំភ្លើងជ័រ)- ប្រាក់ដុល្លារសែន​២សន្លឹក​
– កូនកាបូប១​- នាឡិកាដៃMINGHO​ចំនួន១គ្រឿង​- ម៉្សៅក្រាមពណ៌ស​ចំនួន​២កូនថង់​- ផ្លាកដៃ(កាឡៃ)​ចំនួន១ខ្សែ​។​
ឯកឧត្តមឧត្តមសេនីយ៍​ទោ​ អ៊ូច សុខុន ស្នងការរដ្ឋាននគរ​បាលខេត្តបាត់ដំបង ​បានឲ្យដឹងថា ជនសង្ស័យ​និងវត្ថុតាង​ត្រូវបានកម្លាំង​អធិការរ​ដ្ឋាន​នគរបាលក្រុងបាត់ដំបង​បានរៀចំឯកសារបញ្ជូនមកដល់​ការិយាល័យជំនាញ​ខេត្ត​រួចរាល់អស់ហើយ​ ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង​នឹងកំពុងរៀបចំឯកសារ​​បន្តលើសំណុំរឿងនេះ រួចបញ្ជូនជនសង្ស័យ​ទៅតុលាការដើម្បី​ចាត់ការតាមនិតិវិធីច្បាប់​។