មានសង្ឃឹមហើយ! ខេមរៈ សិរីមន្ត ផ្តល់ទឹកប្រាក់ឲ្យ ចាន់ សម័យ យ៉ាងច្រើន ចង់ដឹងទេថាប៉ុន្មាន?

287

 


ភ្នំពេញ តារាចម្រៀងខេមរៈសិរីមន្តបានសម្រេចផ្ដល់ប្រាក់ចំនួន១ពាន់ដុល្លារដើម្បីជួយដល់លោកចាន់សម័យម្ចាស់បទ”សុំមេមាន់មួយ”ដែលកំពុងតែធ្លាក់ខ្លួនឈឺនិងជួបបញ្ហាសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយ។នេះតាមការឲ្យដឹងពីលោកអេងវត្ថាដែលជាសប្បុរសជនម្នាក់បានប្រកាសស្វែងរកមូលនិធិជួយដល់តារាចម្រៀងចាន់សម័យតាមលោកអេងវត្ថាក្រៅពីតារាចម្រៀងខេមរៈសិរីមន្តនៅមានសប្បុរសជនជាច្រើនរូបទៀតដែលបានចូលរួមជួយដល់លោកចាន់សម័យសរុបជាទឹកប្រាក់ក្រុមរបស់លោកទទួលបានជិត២ពាន់ដុល្លារដោយប្រាក់ទាំងនោះនៅក្នុងដៃលោកចាន់សម័យទាំងអស់លោកនឹងធ្វើបញ្ជីប្រកាសជាសាធារណៈឆាប់ៗនេះទោះបីជាខេមរៈសិរីមន្តបានប្រកាសថានឹងជួយប្រាក់១ពាន់ដុល្លារក៏ពិតមែនទឹកប្រាក់នោះនៅមិនទាន់បានទៅដល់ដៃលោកចាន់សម័យនៅឡើយត្បិតអីតារាចម្រៀងសិរីមន្តកំពុងតែជាប់ទៅច្រៀងនៅប្រទេសថៃនេះបើតាមការឲ្យដឹងពីលោកចាន់សម័យ។លោកថាតារាចម្រៀងសិរីមន្តអាចនឹងមកជួបខ្លួនដោយផ្ទាល់បន្ទាប់ពីត្រលប់មកពីប្រទេសថៃ។

ម្ចាស់បទ”ស្តង់ដារស្រីស្អាត”បានសម្ដែងការរំភើបនិងដឹងគុណជាភ្នំខ្លាំងបន្ទាប់ពីអាការៈជំងឺនិងស្ថានភាពសេដ្ឋកិច្ចរបស់លោកត្រូវបានមហាជនដឹងហើយមានការជួយជាបន្តបន្ទាប់បែបនេះ។លោកសូមជូនពរឲ្យសប្បុរសជនទាំងអស់ជួបតែសំណាងល្អរកស៊ីមានបានការងារជោគជ័យគ្រប់ភារកិច្ចតាមការឲ្យដឹងពីលោកចាន់សម័យតារាចម្រៀងរូបនេះមានជំងឺរបេងឆ្អឹងជាង២០ឆ្នាំមកហើយដោយក្នុងនោះលោកក៏ធ្លាប់ពីព្យាបាលនៅមន្ទីរពេទ្យផងដែរ។កាលនៅសុខភាពល្អលោកមានទម្ងន់រហូតដល់ទៅ៩០គីឡូជាងប៉ុន្តែបច្ចុប្បន្ននៅសល់តែ៦២គីឡូប៉ុណ្ណោះ។

លោកថ្លែងថាការរកស៊ីស្ទូចត្រីលក់គឺជារឿងពិតរបស់លោកព្រោះតែទីផ្សារសិល្បៈរកមិនបានយូរៗបានឡើងច្រៀងតាមប៉ុស្តិ៍និងច្រៀងតាមរោងការម្ដងៗប៉ុណ្ណោះឯសុខភាពក៏មិនអំណោយផល។បច្ចុប្បន្នលោកចាន់សម័យកំពុងតែស្នាក់នៅផ្ទះជួល១កន្លែងក្នុងសង្កាត់ព្រែកលៀបដោយជួលក្នុង១ខែតម្លៃ៨០ដុល្លារហើយត្រូវទទួលរាប់រងចិញ្ចឹមគ្រួសារនិងក្មួយម្នាក់។លោកមានកូនរហូតដល់ទៅ៥នាក់គឺប្រុសពីរនាក់ស្រី៣នាក់(កូនភ្លោះប្រុស២ស្រីកណ្ដាល១និងភ្លោះស្រី២ក្រោយ៕