លោក ឆោម ស៊ីថា ចាងហ្វាងកាសែតដំណឹងកម្ពុជា មិនមានកាំភ្លើង​បាញ់បោះដូចការចោទ​ប្រកាន់ក្នុងការចាប់ខ្លួន​តាមការបញ្ជារបស់ព្រះរាជអ​ាជ្ញា​ខេត្តព្រះវិហារនោះ​ទេ

448

រាជធានីភ្នំពេញ៖ ភាពមិនប្រក្រតីនៅក្នុងករណីឃាត់ខ្លួន​អ្នកកាសែតម្នាក់​កាលពីថ្ងៃទី​10 ខែកក្កដា​ ឆ្នាំ2018​នេះ​ បានធ្វើឲ្យ​មានភាពរំជើបរំជួល​នៅក្នុងសង្គម​ប្រជាធិបតេយ្យ​ខណ:ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​និតិកាល​អាណត្តិទី6​កាន់តែខិតជិតមកដល់​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បានសម្តែងនូវការរិះគន់​ដល់ប្រព័ន្ធ​តុលាការ​មិនឯករាជ្យ​​ចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា​ ក្រោមការដឹកនាំ​របស់ប្រមុខរាជ​រដ្ឋាភិបាល​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលកំពុង​យកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ​ខិតខំជម្រុញ​ធានាឲ្យមានការបោះឆ្នោត​ប្រកប​ដោយសេរី​ ត្រឹមត្រូវ​យុត្តិធម៌​នាពេលដ៏ខ្លីខាងមុខនេះ​ ហើយស្របពេលនេះដែរ​​ក៏​បានធ្វើឲ្យប្រជាពលរដ្ឋ​មានចម្ងល់​សួរថាតើលោក​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​ជាប់ពាក់ព័ន្ធ​និងមាន  ។

ទំនាក់ទំនង​អ្វី​ខ្លះ​ជាមួយមន្ត្រីយោធា​ម្នាក់នោះ​?​ទើបបានជា​ហ៊ានបញ្ជា​ឲ្យសមត្ថកិច្ច​ខេត្តសៀរាប​ឃាត់ខ្លួន​អ្នកកាសែតម្នាក់​ដោយចោទប្រកាន់​ថាបានយកកាំភ្លើងបាញ់​គំរាម​ទៅលើមន្ត្រីយោធារូបនោះ​ដោយគ្មានវត្ថុតាងកាំភ្លើង​អាកា54ដូច​អ្វីដែលមន្ត្រីយោធានោះបា​នប្តឹងរាយការណ៍តាមទូរស័ព្ទ​ទៅលោកព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​រូបនោះឡើយ​តាមប្រភពព័ត៌មានបានឲ្យដឹងថា​អ្នកកាសែត​ដែលរងការឃាត់ខ្លួន​នោះមានឈ្មោះ ឆោម ស៊ីថា ភេទប្រុសអាយុ55​ឆ្នាំ​ មុខរបរ​ជាចាងហ្វាង​កាសែតដំណឹងកម្ពុជា​ មានទីលំនៅភូមិប៉ាយ៉ាប​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានទីស្នាក់ការ​សាខាសារព័ត៌មានដំណឹងកម្ពុជា ​នៅ​ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។លោកឆោម ស៊ីថា ត្រូវបានកម្លាំងសមត្ថកិច្ច​ឃាត់ខ្លួន​តាមការបង្គាប់បញ្ជាពីលោកព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប​ក្រោមបទបោទប្រកាន់ថាបានប្រើប្រាស់​អាវុធខុសច្បាប់​ដែលបានឃាត់ខ្លួននៅវេលាម៉ោង7​យប់ថ្ងៃ​ទី10ខែកក្កដា​នៅចំណុច​ក្បាលប្រិយ៍ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប​ដោយបានចោទប្រកាន់លោកឆោម ស៊ីថា ចាងហ្វាងកាសែតដំណឹងកម្ពុជារូបនេះ​ថាបានប្រើប្រាស់អាវុធខុសច្បាប់​ដកកាំភ្លើង(K54)​បាញ់​គំរាមអ្នកបើករថយន្តដឹកឈើចំំនួន2គ្រាប់​ ប៉ុន្តែពេលសមត្ថកិច្ច​ឆែកឆេ​និងធ្វើការត្រួតពិនិត្យ​ទៅលើ​រថយន្ត​របស់លោកឆោម ស៊ីថា នោះមិនមានឃើញកាំភ្លើង​ដូចការចោទប្រកាន់នោះឡើយ​លោកអាត់ អេង អធិការស្រុកស្វាយលើបានឲ្យដឹងថា​ការឃាត់ខ្លួនលោកឆោម ស៊ីថា​ចាងហ្វាងកាសែតដំណឹងកម្ពុជារូបនេះ​គឺបានធ្វើឡើងបន្ទាប់ពី​មានការប្តឹងពីខេត្តព្រះវិហារ​បានជូនដំណឹងមកដល់ថាមានការបាញ់​គំរាមពីលោកឆោម ស៊ីថា​ មកលើបុសបើក​រថយន្តម្នាក់​ឈ្មោះមុី ស៊ូ អាយុ40ឆ្នាំ​មានមុខរបរយោធា​ រស់នៅភូមិដំណាក់ សង្កាត់កពង់ប្រណាក ក្រុង  ។

ព្រះវិហារ​ ខេត្តព្រះវិហារ។ ​លោក​អធិការបានបន្តថា​មិនបានចាប់ខ្លួននៅនឹងកន្លែ​ងនោះទេ​គឺហៅមកតាមរយ:ទូរស័ព្ទ​ព្រោះលោកឆោម ស៊ីថា និងលោកអធិការជាមិត្ត​សម្លាញ់នឹងគ្នា​ពេលនេះលោកឆោម ស៊ីថា​ត្រូវបានឃាត់ខ្លួន​ក្រោមការបង្គាប់បញ្ជាពីព្រះរាជអាជ្ញាខេត្តសៀមរាប​ទាក់ទិនឹង​រឿងរ៉ាវមិនប្រក្រតីនេះត្រូវបានគេសង្ស័យថាជារឿងប្រឌិតដើម្បីចាប់ខ្លួនអ្នកកាសែត​យ៉ាងអយុត្តិធម៌ ខណៈប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុអះអាងថាអត់មានឮ​សម្លេងកាំភ្លើងឬការបាញ់អីនោះទេ លុះឃើញប៉ូលិសមកសួរនាំ​ទើបពួកគាត់ម​ាន​ការ​ភ្ញាក់​ផ្អើលដោយហេតុថាមិនមាន នណាម្នាក់បានឮ​សូម្បីតែសម្លេងអ្វី​បន្តិចក៏មិនមាន​ដែរ​ គឺកាន់តែធ្វើឲ្យពួគាត់រឹតតែហួសចិត្ត​សម្តែងនូវការរិះគន់​ខ្លាំងឡើង​ថា​រឿងនេះវាសម​តែជាមន្ត្រីយោធានោះជាអ្នកបាញ់គំរាមមកលើអ្នកកាសែត​ទើបវាសមជាង​ព្រោះថា​គេមិនដែលឃើញ​អ្នកកាសែតឯណា​មានកាំភ្លើងនោះទេ​គឺមានតែទូរស័ព្ទដៃ​ កាំម៉ារ៉ា ឬក៏ប៊ិចនិងសៀវភៅប៉ុណ្ណោះ​។បើទង្វើតាម​របៀ​ប​ការបាញ់បោះនោះ​ប្រហែលជាមន្ត្រីយោធា​ទៅវិញទេ​ទើបមានកាំភ្លើង​ព្រោះតែគាត់មានអំណាច​អាចជាអ្នកកាងបទល្មើ​ស​ឲ្យអ្នករកស៊ីដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ចំពេល ។

អ្នកកាសែត​ឃើញសកម្មភាពរថយន្ត​កំពុងដឹកជញ្ជូនឈើ​ជាក់ស្តែងហើយថតផ្តិតយករូបភាព​របស់ពួកគេ​ដើម្បី​សួរនាំយកព័ត៌មានមក​ធ្វើការចុះផ្សាយ​តើមូលហេតុអ្វីបានជាលោកព្រះរាជ្ញាខេត្តព្រះវិហារគ្រាន់តែឮ​សម្លេងរាយការណ៍ឬប្ដឹងតាមទូរស័ព្ធក៏បញ្ចាឲ្យ​ចាប់ខ្លួនអ្នកការសែតភ្លាមៗនោះ?​ ព្រោះបើតាមការអះអាង​ពីលោកឆោម ស៊ីថា ចាងហ្វាងកាសែត​ដំណឹងកម្ពុជា​គឺលោកអត់មានកាំភ្លើង​បាញ់គំរាម​ទៅលើមន្ត្រ​ីយោធានោះទេ​សូម្បីតែការបាញ់កាំភ្លើ​ង​អីណានោះក៏លោកមិនដែលចេះ​ដឹងអីដែរ​កុំថាឡើយជីវិតឆ្លងកាត់​ធ្វើជាយោធាក៏​មិនដែលធ្លាប់ធ្វើនោះទេ​ព្រោះ​លោ​កឆោម ស៊ីថា ធ្លាប់នៅតែវត្ត​បួសរៀន​និងនៅបម្រើ​លោក​តាមវត្តប៉ុណ្ណោះ​ នេះបើតាមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន​យើងកាលពីម្សិលមិញនេះ​ ហើយក្នុងអាជីពជាអ្នកសារព័ត៌មាន​របស់លោកឆោម ស៊ីថា​តាំងពីឆ្នាំ2003មកម៉្លេះ​គឺមានរយ:ពេលជាង10ឆ្នាំហើយ​មិនដែលជួបបញ្ហាចោទប្រកាន់ថា​បានប្រើប្រាស់កាំភ្លើងបាញ់គំរាម​ទៅលើអ្នកណាសោះឡើយ​ ព្រោះអ្នកកាសែតគ្មា​នសិទ្ធអីទៅកាន់កាំភ្លើងបាញ់​បោះគំរាមកំហែង​ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញានោះទេ​ ព្រោះលោក​ដេកនៅក្នងស្នាក់ការ​សុខៗ​សោះ​ហើយក៏មានកម្មវិធី​បងប្អូន​ហៅទៅចូលរួមហូបចុក​ជាមួយ​រួចក៏មានការហៅលោកឲ្យត្រឡប់មក​វិញ​ជួបជាមួយលោកអធិការស្រុកស្វាយលើ​ស្រាប់តែមានការចោទប្រកាន់​ថាបានប្រើប្រាស់កាំភ្លើងបាញ់គំរាម​ទើបមានការឃាត់ខ្លួនលោកតែម្តង​
បើទោះយ៉ាងណារឿងរ៉ាវមួយនេះកំពុងស្ថិតក្នុងភាព​អាថ​កំបាំងនៅឡើយ ខណៈគេខ្សឹបថាល្បិចនិងក្បាច់គុណទាំង4​ របស់មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ គឺលួងលោមចម្លើយ បញ្ចេះចម្លើយ បង្ខំចម្លើយ និងដឹកមុខចម្លើយ កំពុង​តែ  ។

ពេញនិយម​សំរាប់ដាក់បន្ទុក​ទៅលើអ្នកណាម្នាក់​គឺពួកគេងាយស្រួលណាស់​ អញ្ចឹងហើយបានជាលោកព្រះ​រាជអាជ្ញា​សហកាគ្នាជាមួយសម្ថកិច្ច​​ពូតសំណុំរឿងសឲ្យទៅជាខ្មៅ ពីខ្មៅឲ្យទៅជាស​ដែលគេដាក់ការ​សង្ស័យថាករណីលោកឆោម ស៊ីថា​ទំនងជាការមួលចង្កាច់ទាំងស្រុង​ពាក់ព័ន្ធ​ជាមួយមន្ត្រីអនុវត្តច្បាប់​ដែលកំពុងប្រព្រឹត្តអំពើពុករលួយ​ទទួលសំណូកពីអ្នករកស៊ីបទល្មើស​ពីការដឹកជញ្ូនឈើដោយខុសច្បាប់​រួមគ្នាទំលាក់កំហុស​ទៅលើអ្នកកាសែត​បែបនេះ​គឺកាន់តែធ្ងន់ធ្ងរ​ដល់អ្នករងគ្រោះកាន់តែរងគ្រោះ​ព្រោះតែផលប្រយោជន៍​របស់ពួកគេ​តែប៉ុណ្ណោះ​ពោល​គឺបាន​យកចិត្តទុកដាក់អនុវត្ត​ន៍​ឲ្យបានត្រឹមត្រូវ​តាមគោលនយោបាយ​កំណែទម្រង់ដ៏ស៊ីជម្រៅ​លើប្រព័ន្ធច្បាប់​ឲ្យមាននិតិរដ្ឋ​ស្រប​តាមអនុសាសន៍​របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​នោះឡើយ​។
ដូចនេះលោកឆោម ស៊ីថា សូមអំពាវនាវ​ឲ្យថ្នាក់ដឹកនាំ​ស្ថាប័នតុលាការ​និងក្រសួងយុត្តិធម៌​មេត្តាផ្តល់ភាពយុត​្តិ​ធម៌ចំពោះ​រូបលោកផង​៕