លោក សាក់ សារ៉ាង់ មេបញ្ជាការកងរាជអាវុធហត្ថប្រព្រឹតអំពើពុករលួយ ស្រង់ដើម ដាក់មន្ត្រីថ្មីៗដែលជាខ្សែនិងបក្សពួក ប្រដេញចាប់រថយន្តដឹកទំនិញ ធ្វើឲ្យប្រជាពរដ្ធផ្ទុះកំហឹង​តវ៉ា​ចំពោះការ​ជំរិត​ទារលុយ​ឆៅៗ​ហ៊ានប្រឆាំង និងបទបញ្ជា សម្តេច តេជោ ហ៊ុន សែន

2639

(កំពង់ឆ្នាំង)៖តើករណីនេះជាការពិត្យដែឬទេ​?​ព័ត៌មានក្ដៅៗដែលទើបតែទទួលបានបន្ថែមទៀត,ពិតជាមិនធម្មតាមែនល្បែថាជាដៃស្ដាំរបស់នាយឧត្ដមសេនីយ៍សៅ សុខា ទៀតផង។​ប្រភពដែលទម្លាយចេញពីខាងក្នុងមកចុះផ្សាយនៅលើគេហទំព័រក៏ដូចជាលើបណ្ដាញផេកហ្វេសប៊ុករបស់ខ្លួនជាបន្តបន្ទាបនោះ​។ ប្រភពព័ត៌មានក៏បានបន្តខ្សឹបទម្លាយចេញមកថ្មីបន្ថែមទៀត លោក សាក់ សារ៉ាង់ បន្ទាប់ពីមានរឿងអាស្រូវនៅជាច្រើននៅក្នុងឋានៈអតីតៈជាមេអាវុធហត្ថខេត្តមណ្ឌលគិរី ហើយត្រូវបានថ្នាក់លើ ផ្លាស់ប្ដូរមកកាន់ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនោះ លោកឧត្ដមសេនីយ៍ សាក់ សារ៉ាង ចាប់តាំងពីចូលមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងបង្ហាញឥទ្ធិពលខ្លាំង ហើយបានធ្វើអោយមន្ត្រីកងរាជអាវុធហត្ថដែលធ្លាប់មានស្នាដៃកន្លងមកមួយចំនួនមិនសប្បាយចិត្តនិងបានធ្វើការិះគន់ចំៗថាបក្សពួកនិយមនិងគ្រួសារនិយមទៀតផង។​

ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើ និងដើម្បីការពារកិត្តិយស់ថ្នាក់ដឹកនាំជាពិសេសកិត្តិយស់ដល់ករាជអាវុធហត្ថផងនោះ សារព័ត៌មានយើងស្នើសុំអោយមានការបកស្រាយជាបន្ទាន់ សាបីអង្គភាពឬលោកឧត្ដមសេនីត្រី សាក់ សារ៉ាង់ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មានប្រភពព័ត៌មានខាងលើបានធ្លាយចេញបន្តបន្ទាប់ដោយអះអាងថាជារៀងរាល់យប់ៗគេសង្កេតឃើញមានរថយន្តជាច្រើនគ្រឿងបានធ្វើដំណើរពីស្រុកវាលវែងនិងស្រុកភ្នំក្រវ៉ាញខេត្តពោធិសាត់ដោយឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង មួយចំនួនចុះទៅបង់លុយជូនលោកប្រធានស្នាក់ការដែលបណ្ដាក់គ្នាដូចខ្យងនោះ បើយោងតាមសេចក្ដីរាយការណ៍អះអាងថាលោក សាក់ សារ៉ាង មេបញ្ជាការរូបនោះបញ្ជាឲ្យកូនចៅក្រោមឱវ៉ាត ប្រដេញរថយន្តគ្រប់ប្រភេទមិនថារថយន្តដឹកឈើឬក៏រថយន្តដឹកទំនិញនោះទេ ឆ្លងកាត់ខេត្តកំពង់ឆ្នាំងកំហិតអោយបង់លុយតាមអំពើចិត្ត ដោយឡែកសម្រាប់រថយន្តដឹកទំនិញផ្សេងៗ គឺសកម្មភាពរថយន្តដឹកជញ្ជូនឈើមានដូចជារថយន្តសាំងយ៉ុង.រថយន្តកាមារីបាឡែន.ហាយឡិនឌឺ និងរថយន្តខ្នាតធំៗដឹកអង្កាមឬស្រូវ.និងដំឡូងមី ពីលើ.ឈើពីខាងក្រោមនោះ ជាពិសេសដឹក គ្រឿងអេលិចត្រនិច និងរថយន្តដឹកសត្វគ្របប្រភេទ ត្រូវបង់លុយតាមការកំណត់ក្នុង១គ្រឿងបងចាប់ពី២០ម៉ឺនរៀលឡើងទៅ៤០ម៉ឺនរៀល រីឯរថយន្តដឹកឈើគេបង់លុយ តាមការចចារ គឺចាប់ពី១០០ដូល្លារហូតដល់ខ្ទង៥០០០ដូល្លាតាមរថយន្តតូចឬធំ គឺពួកគេបង់លុយតាមរយ:ទូរស្ទ័ពនិងគណនីវិន។ រឿងរ៉ាវជាក់ស្ដែងមួយករណីក្នុងនោះត្រូវបានគេអះអាងថាកើនឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ កន្លងទៅនេះ បើយោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថាកម្លាំងកងរាជអាវុធហត្ថស្នាក់ការលេខ៥០០ដែលមានមេញ្ជាការវ័យក្មេងនិងជាប្អូនរបស់លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង់ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងដោយផ្ទាល់បានស្ទាក់ចាប់រថយន្តហាយឡិនឌ័រមួយគ្រឿងដែលដឹកឈើធ្នង់តូចៗចំនួន ១៨០ គីឡូក្រាមរួចដោះលែងវិញស្ងាតៗ ថ្នូរទឹកប្រាក់៥០០ដូល្លា។

                                                           ក្រោយពេលម្ចាស់រថយន្តរួមជាមួយនឹងភរិយាដែលមានផ្ទៃពោះសូមអង្វរនិងចរចារគ្នាជាមួយលោកប្រធានស្នាក់ការសន្តិសុខ៥០០ ដោយសម្របសម្រួលសុំទម្លាក់ឈើក្នុងឡាននោះ ដោយព្រមបង់ប្រាក់ចំនួន៤០០ដូល្លា។ ខណ:លោកប្រធានស្នាក់ការ សន្តិសុខ៥០០ នោះមិនព្រមទេគឺទាមទារគ្រប់ចំនួន ៦០០ដូល្លា។ ទោះជាម្ចាស់រថយន្ត អង្វកទាំងប្ដីទាំងប្រពន្ធបែបណាក៏ដោយនោះក៏លោកប្រធានស្នាក់ការសន្តិសុខ ៥០០ មិនព្រមដែរ។រឿងរ៉ាវទាំងអស់នេះធ្វើឲ្យម្ចាស់រថយន្តហាយឡិនឌ័រដែលគេស្គាល់ថាជាអ្នករត់តាក់ស៊ីពីខេត្តពោធិ៍សាត់ទៅរាជធានីភ្នំពេញ ហេីយដោយសារតែជំពាក់លុយធានាគាដែលខ្ចីយកមកទិញរថយន្តដេីម្បីប្រកបមុខរបរនិងជិតដល់ថ្ងៃបង់ប្រាក់ផងនោះ ម្យាងវិញទៀតមុខរបររត់តាក់ស៊ីរបស់ពួកគាត់មិនសូវជាកាកកបផងក៏ប្រថុយដឹកឈើធ្នង់មុខកាត់តូចៗចំនួន ១៨០ គីឡូដើម្បីយកទៅលក់គ្រាន់បានលុយបន្ថែបសម្រាប់បង់សងអោយធនាគារផងអកុសល់ខណ:កំពុងធ្វើដំណើរមកដល់ចំណុចស្នាក់ការសន្តិសុខលេខ៥០០ដែលមានទីតាំងនៅម្ដុំលង្វែកនោះក៏ត្រូវប៉េអឹមចាប់ឃាត់ជម្រឹតទាលុយតែម្ដង។ក្រោយចរចារសម្របសម្រួលហើយមិនទាន់ត្រូវរ៉ូវគ្នានោះធ្វេីអោយប្តីប្រពន្ធទាំងពីរនាក់អស់សង្ឃឹមយ៉ាងខ្លាំងព្រោះខាងប៉េអឹមទាលុយច្រើនពេក។ ប្រជាពលរដ្ឋនៅម្ដុំនោះនិយាយថាសកម្មភាពបែបនេះកើតមានស្ទើជារាងរាល់យបទៅហើយបើរថយន្តមួយណាដែលរកស៊ីបទល្មើសមិនព្រមឈប់បង់លុយឲ្យទេលោកប្រធានស្នាក់ការសន្តិសុខ ៥០០ បញ្ជាឲ្យកូនចៅបើករថយន្តប្រដេញចាប់យករថយន្តទាំងនោះមកដើម្បីទារយកប្រាក់តាមតែអំពើចិត្តរបស់ពួកគេ។ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក សាក់ សារ៉ាង់ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេល ក្រោយ