លោកភុំ រ៉ា ប្រធាននាយកដ្ឋាន​នីតិកម្ម​កសិកម្ម​កំពុងជាប់ពាក់ព័ន្ធ​ក្នុងការឃុបឃឹត​ប្រព្រឹត្តអំពើពុករលួយ​ដោយបើកដៃឲ្យក្រុមហ៊ុន​ងី ហេង នាំជីគីមី​ចូលមកល្មើសនឹងច្បាប់​?

858

 

រាជធានី​ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការអំពាវនាវ​របស់ប្រជាពលរដ្ឋ​ស្នើសុំដល់រាជរដ្ឋាភិបាល​មេត្តា​ចាត់វិធានការទប់ស្កាត់​ចំពោះការនាំចូល​ផលិតផល​ពីក្រៅប្រទេស​ដែលមានសារធាតុគីមី​ជាពិសេស​ចំណីអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ដែលមានជាតិគីមី​ ត្រូវបានប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាសដាស់តឿន​ឲ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្ន​បំផុត​ដោយឈប់ទិញ​នូវផលិតផលដែលមានជាតិគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាព​ សម្តេចតេជោហ៊ុន សែន បានហាមឃាត់​ដល់ក្រុមហ៊ុន​ មេឈ្មួញ និងអាជីវករ​ឲ្យបញ្ឈប់សកម្មភាព​នាំចូលផលិតផលដែលមានសារធាតុគីមី​ពីប្រទេសជិតខាង​ ដែលជាបញ្ហា​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បីឲ្យប្រជាពលរដ្ឋឈប់ទិញផលិតផល​ទាំងនោះ​និងប្រើប្រាស់តទៅទៀត​ ហើយកសិករមិនត្រូវ​ប្រើប្រាស់​ជីគីមី​ទៅលើការដាំដុះដំណាំកសិកម្ម​នោះឡើយ​ ចុះហេតុអ្វីបានជា​លោកភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម​នៃក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​កំពុងបែកធ្លាយ​រឿងអាស្រូវ​ក្នុងការ​  ។

 ឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយក្រុមហ៊ុន ងី ហេង ក្នុងការនាំចូលជីកសិកម្មមកពីប្រទេសជិតខាងចូលមកកម្ពុជា ដោយលើសពីច្បាប់កំណត់ គឺគោលការណ៍អនុញ្ញាតឲ្យនាំចូលតែ 20800​តោន ប៉ុន្តែក្រុមហ៊ុន ងី ហេង បាននាំចូលចំនួន 50000​តោន ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ មិនតែបុ​៉ណ្ណោះ​ជីកសិកម្មដែលនាំចូលពីប្រទេសជិតខាង គឺមានប្រភេទខ្លះបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិកប្រជាពលរដ្ឋថែមទៀតផងករណីនេះលោក​ភុំ រ៉ា​ កំពុងជាប់ពាក់ព័ន្ធ​វ័ន្តក​ជាមួយ​នឹង​ក្រុមមន្ត្រីមួយចំនួននៃនាយកដ្ឋាននីតិកម្ម កសិកម្ម បានធ្វើរបាយការណ៍ជម្រាបជូនទៅលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការនៅឡើយទេ ផ្ទុយទៅវិញ​មាន​ប្រភពព័ត៌មាន​បានបង្ហើបឲ្យដឹង​ថារឿងនេះ លោករដ្ឋមន្ត្រីបានដឹងអស់ហើយ ពីព្រោះ​ដោយសារតែមានការទៅលន់តួរបស់លោកភុំ រ៉ា ទើបធ្វើឲ្យលោករដ្ឋមន្ត្រីនៅសម្ងំស្ងៀមគ្មានចំណាត់ការនោះ ដែលគេសង្ស័យថា​ទំនងជាលោកប្រធាននាយកដ្ឋាន​រូបនេះ​ចេះលួងលោម​លោករដ្ឋមន្ត្រី​ត្រូវ​ហើយមើលទៅ​ទើបមិនមានប្រតិកម្ម​បែបនេះ​?

ដូច្នេះ​អង្គភាពប្រឆាំងអំពើពុករលួយ គួរតែពិនិត្យមើលករណីលោកភុំ រ៉ា ប្រធាននាយក ដ្ឋាននីតិកម្ម កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឃុបឃិតប្រព្រឹត្តអំពើពុករលួយជាមួយក្រុមហ៊ុន ងី ហេង នាំចូលជីកសិកម្មមកពីប្រទេសជិតខាងចូលមកកម្ពុជាលើសពីច្បាប់កំណត់។ យោងតាមឯកសារចំនួន8​ទំព័រ ដាក់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាព​សារព័ត៌​មានយើង​ទទួលបានគឺបានបង្ហាញថាចាប់តាំងពីលោកភុំ រ៉ា ឡើងជាប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ក្នុង​ពេលកន្លងមកនេះ​គឺតែងតែមានបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេល2​ឆ្នាំកន្លងមកនេះ បើតាម​របាយការណ៍​បានបញ្ជាក់ថា​លោកភុំ រ៉ា​ ប្រ​ធាននាយកដ្ឋានធ្វើការបែងចែកការងារ និងចុះបេសកកម្មដោយមិនស្មើភាព គ្មានតម្លាភាព គ្មានគណនេយ្យភាព ប្រកាន់បក្ខពួកនិយម មន្ត្រីខ្លះទទួលបេសកកម្មតិច មន្ត្រីខ្លះទទួលបេសកម្មច្រើន មន្ត្រីខ្លះសឹងតែមិនមានការងារធ្វើ ព្រោះតែ​លោកប្រធាននាយកដ្ឋាន​តែងតែ​ធ្វើការ​សម្រេចចិត្តលើគ្រប់ការងារធំតូចទាំងឡាយ ដោយអត្តនោម័ត ដោយផ្តាច់ការ បង្កអរិភាព ដោយគ្មានការប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានទាំងអស់ តាមរបៀបជិះសេះលែងដៃមិនខ្វល់ពីការព្រមាន​របស់សម្តេច​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នោះឡើយ​។​

  លោកភុំ រ៉ា​ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម​មិនគោរពតាមគោលការណ៍ឯកភាពរបស់ថ្នាក់ដឹកនាំនិងលោក​រដ្ឋមន្ត្រី ដោយហ៊ានសម្រេចឲ្យ​ក្រុមហ៊ុននាំចូលជីគីមីមក​ពីប្រទេសជិតខាង​ដោយចិត្តឯង ដូចជាលិខិតអនុញ្ញាតនាំចេញនាំចូលជីកសិកម្ម ចុះថ្ងៃទី14​ ខែមិថុនា ឆ្នាំ2016​ ផ្តល់ឲ្យ​ក្រុមហ៊ុន ងី ហេង នូវបរិមាណនាំចូលចំនួន50000​តោន តែជាក់ស្តែងគោលការណ៍អនុញ្ញាតផ្តល់ឲ្យ​តែ 20800​តោនប៉ុណ្ណោះ​គឺ​ដោយសារ​លោកភុំ រ៉ា ប្រធាននាយកដ្ឋានរូបនេះ​តែងតែ​ប្រើឈ្មោះលោក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងជាច្រើន ក្នុងការរត់ឯកសារអាជីវកម្មក្រុមហ៊ុន ដោយមិនឲ្យ​ធ្វើទៅតាមនីតិវិធីជាធរមាននោះទេ​ ដែលត្រូវតែ​​រំលងមន្ត្រីជំនាញ និងថ្នាកដឹក​នាំទទួលបន្ទុក  ។

ទាំងអស់។ ចំណែក​ឯ​សៀវភៅកត់ត្រាលេខរដ្ឋបាល ជាពិសេសសៀវភៅលេខលើលិខិតអនុញ្ញាតក្រុមហ៊ុនអាជីវកម្មខាងការិយាល័យបរ​មាណីយសម្ភារកសិកម្ម ត្រូវបានរក្សាទុកក្នុងបន្ទប់លោកភុំ រ៉ា រហូត ទោះបីលោកប្រធានទៅបំពេញបេសកម្ម ក៏ត្រូវជាប់សោក្នុងបន្ទប់លោកភុំ រ៉ា ដែរ ដែលនេះបញ្ជាក់អំពីការអនុវត្តការងារផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋមន្ត្រីក្រសួងសាមុី​ដែលតែងតែជម្រុញឲ្យ​ការងារបម្រើសេវាសាធារណៈបានលឿនជូនអតិថិជនរបស់លោក​រដ្ឋមន្ត្រីសម្រេចគោលការណ៍ឯកភាពរួចហើយ តែបែរជាត្រូវរង់ចាំសៀវភៅចុះលេខចេញពេលលោកភុំ រ៉ា ត្រឡប់មកពីបេសកកម្មវិញ ទង្វើបែបនេះ​គេពិតជាមានការសង្ស័យ​ទៅលើលោកប្រធាន​ភុំ រ៉ា មានការលាក់លាមរបាយការណ៍​ដើម្បីភូតកុ​ហក់​ថ្នាក់ដឹកនាំក្រសួង​តែម្តង​ព្រោះតែទទួលបានផលប្រយោជន៍​យ៉ាងក្រាស់ក្រែល​ពីក្រុមហ៊ុន​ងី ហេង​ ដែលនាំចូលជីគីមីល្មើសនឹងច្បាប់​ហាមឃាត់របស់រាជរដ្ឋាភិបាល​។​ អង្គភាព​គេហទំព័រ​យើងបានព្យាយាម​ស្វែងរក​ជួប​សុំការបំ​ភ្លឺ​និងការបកស្រាយណាមួយ​ពី​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកភុំ រ៉ា មិនអាចទំនាក់ទំនងបានទេកាលពីម្សិលមិញនេះ​៕