លោកគួច ចំរើន និងលោក ឯម កុសលដែលត្រូវជាអ្វីនឹង លោក ញ័រ មេឈ្មួញឈេីដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យប្រចាំស្រុកស្រីសន្ធរ

609

ខេត្តកំពង់ចាម ៖ រមុខ រាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន ដាក់ ឱ្យ មន្ត្រី អនុវត្តន៍ ច្បាប់ ត្រូវតែ ធ្វើ ការចុះ ចាប់ បង្ក្រាប នូវ រាល់ បទល្មើស ឱ្យ ដូច ភ្លៀងរលឹម ជាពិសេស ការទប់ស្កាត់ បង្ក្រាប បទល្មើស ព្រៃឈើ ខណ : ដែល ព្រៃឈើ នៅក្នុង ប្រទេស កម្ពុជា សក្តីរាយការណ៍មួយបានឱ្យដឹងថា​អាញ័របានអួតក្អេងក្អាង ប្រាប់គេថា? លោកឯមកុសល ស្នងការខេត្តកំពង់ចាមថា? គឺជាបងធម៍របស់វា។អាញ័រធ្លាប់បានអួតក្អេងក្អាងប្រាប់គេឯងថា? វាធ្លាប់បានយកពងអណ្តើក ទៅបំប៉នសុខភាព លោកឯមកុសលជារឿយៗ។អាញ័រធ្លាប់បានលួចបើកលេងល្បែងជល់មាន់លួចលាក់ ដោយអួតក្អេងក្អាងប្រាប់គេឯងថា?លោកឯមកុសលគឺជាបងធម៍ របស់វាគ្មានអ្នកហ៊ានចាប់វានោះទេ?។អាញ័រគឺជាមេឈ្មួញលួចដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដោយអាញ័របានអួតក្អេងក្អាងប្រាប់គេឯងថា?គ្មានអ្នកណាហ៊ានចាប់វាទេ?។

អាញ័របច្ចុប្បន្នគឺជាមេឈ្មួញលួចដឹកឈើសុក្រំដ៌សកម្មដោយលួចបង្កប់តាមទូកដឹកគ្រួសធំៗ ពីខេត្តក្រចេះយកមកចែកចាយ បន្តនៅក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមុខ ទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជា របស់លោកហ៊ុនសែននោះឡើយ?គឺពួកអស់លោកទាំងនោះ?បានយកលុយពីអាញ័រ ដើម្បីធ្វើមានធ្វើបាន តែប៉ុណ្ណោះ។ជាទូទៅក្នុងមួយខែអាញ័រ តែងតែលួចដឹកឈើសុក្រំចំនួនពីរទៅបីទូក ដើម្បីយកមកចែកចាយលក់បន្ត នៅក្នុងភូមិសាស្ត្រខាងលើ ដោយមិនមានការពួយបារម្ភ ពីករណីគេបង្ក្រាបនោះឡើយ?ដោយសារតែអាញ័របានយកដុល្លារទៅញាត់មាត់ ពួកអស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកស្រីសន្ធរអស់ហើយ។

ជាក់ស្តែងនៅថ្ងៃទីខែសីហាឆ្នាំ២០១៨នេះ អាញ័រវាបានលួចដឹកឈើចំនួនពីរទូកដើម្បីចែកចាយនៅក្នុងភូមិសាស្ត្រខាងលើនេះ ហើយត្រូវបានក្រុមអ្នកកាសែត បានរាយការណ៍ប្រាប់ទៅលោកឯមកុសល ដែលត្រូវជាបងធម៍អាញ័រនោះដើម្បីឲ្យជួយទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់លោកហ៊ុនសែន? ប៉ុន្តែគ្មានប្រសិទ្ធនោះទេ?មូលហេតុអាញ័រនិងលោកឯមកុសល គឺជាបងប្អូននិងគ្នាទៅហើយ រឿងអីលោកឯមកុសល លើកដៃចាប់ទូកឈើអាញ័រទៅរួច។ដោយបក្សពួកលោកឯមកុសល(អធិការស្រុកស្រីសន្ធរ)ឈ្មោះសុខយ៉េនបានទូរស័ព្ទប្រាប់អាញ័រ ឲ្យបើកទូករត់គេចពីក្រុមអ្នកកាសែតសិនទៅ ហើយមួយសន្ទុះក្រោយមក អ្នកកាសែត បានត្រឡប់មកភ្នំពេញបាត់អស់ទៅ អាញ័រនៅតែឲ្យកម្មករធ្វើសកម្មភាពលើកលីសែងឈើដ៍ដែល ដោយមិនមានការទប់ស្កាត់និងបង្ក្រាបពីបងធម៍វាឈ្មោះឯមកុសលនោះឡើយ?។

សូមបញ្ជាក់ថា?បច្ចុប្បន្ននេះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងភូមិសាស្ត្រខាងលើស្មោះស្ម័គ្រ និងគណបក្សប្រជាជនកម្ពុជា មិនស៊ូវជាហ៊ានក្រអឺតក្រទមដាក់អាញ័រនោះទេ? ដោយសារតែអាញ័រ វាតែងតែយកឥទ្ធិពលបងធម៍វា ឈ្មោះឯមកុសល មកគំរាមគេឯង ធ្វើឲ្យអស់លោកទាំងនោះ?គ្មានកម្លាំងបំពេញភារកិច្ចបំរើពលរដ្ឋនិងសង្គមជាតិនោះទេ?ដោយសារតែទង្វើអាញ័រ បានយកឥទ្ធិឈ្មោះឯមកុសល យកមកប្រើ ដើម្បីបន្លាចគេឯង។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកគួច ចំរើន ចៅហ្វាយខេត្តកំពង់ចាម គួរពិនិត្យទៅលើទង្វើអាញ័រជាបន្ទាន់ផង ដែលកំពុងតែធ្វើសកម្មភាព ខុសប្រក្រតី នាំឲ្យអាជ្ញាធរនិងសមត្ថកិច្ច ស្រុកស្រីសន្ធរ ស្អាតស្អំលោកគ្មានកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចនិងតួនាទីរបស់ខ្លួន ដោយសារតែទង្វើរបស់អាញ័រ។