លោកក ឧកញ៉ាទៀវិចិត្រ កំពុងល្បីខ្ចរខ្ចាយ ពីស្នាដៃ ដឹកប្រេងគេចពន្ធ តាមតែអំពើចិត្ត ដោយមានការឃុបឃិត ពីជំនាញគយ ប្រចាំខេត្តព្រះសីហនុ

7036

 

ខេត្តព្រះសីហនុ៖ សក្តីរាយការណ៍មួយបានឱ្យដឹងថា​សកម្មភាព ពីមន្ត្រីគយ នៃសាខាគយ នឹងរដ្ឋាករខេត្ត មួយចំនួនសុំមិនបញ្ចេញឈ្មោះ បានឲ្យ ដឹង ថា មេៗការិយាល័យ ស្នាក់ការ គយ និង រដ្ឋករ ទាំង៣កន្លែង មេគយ {ទំនប់រលក , មេគយ កែវផុស និង មេគយស្ទឹងហាវ } កំពុង រកចំណូលស្រង់ដើម ពីព្រោះថា ពួកគេម្នាក់ៗ បានចំណាយប្រាក់ច្រើនណាស់ ទើបបានមកកាន់តំណែង ត្រូវប៉ាន់នេះ។ តើជាការពិត្យដែរឬទេ? ថាសព្វថ្ងៃ នេះ មេៗស្នាក់ការគយ និង រដ្ឋាករ ទាំងបីកន្លែងខាងលើ កំពុង នាំគ្នាសំងំ កិបកេង ព័ន្ធរដ្ឋ តាមរយ:ឃុបឃិយ ឲ្យឈ្មួញ ជាឧកញ៉ា ដែលគេស្គាល់ថា ឈ្មោះ ទៀ វិចិត្រ និងក្មួយប្រុសឈ្មោះ ឌី នាំចូល ប្រេងសាំង គេចពន្ធ និង ទំនិញគេចពន្ធ ច្រើន ប្រភេទ ទៀត លើ លំហរ សមុទ្រ ដែល នាំឲ្យ រដ្ឋបាត់បង់ចំណូលជាតិ ក្នុងមួយខែៗ រាប់សិបម៉ឺនដូល្លារ។ 

សក្តីរាយការណ៍មួយបានឱ្យដឹងថា​សកម្មភាពឈ្មួញធំៗ ដែលពូកែខាងនាំទំនិញ និង ប្រេងគេច់ពន្ធ ត្រូវបានគេស្គាល់ថា ជាឧកញ៉ា ទៀ វិចិត្រ និង ក្មួយប្រុស ឈ្មោះ ឌី និង មាន ឪពុក ឈ្មោះ ទៀ វិញ ជា មេបញ្ជាការ កងទ័ពជើងទឹក និង បងប្រុស ឈ្មោះទៀសុខាជាមេបញ្ជាការរង កងទ័ពជើង ទឹក ហើយ មាន អ៊ុំ ប្រុស ឈ្មោះ ទៀ បាញ់ ជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដែលជា បង្អែក ដ៏ រឹងមាំ ? ។ ទើបឈ្មួញតូចតាច ដ៍ទៃទៀត មិនអាច ប្រជែង ជាមួយ លោក ឧកញ៉ា ទៀ វិចិត្រ ក្នុងការ នាំចូល ប្រេងសាំង គេចពន្ធ និង ទំនិញគេចពន្ធ ច្រើន ប្រភេទ ទៀត ចូលមកលក់ចែកចាយ នៅតាមបណ្ដាខេត្តនានា មួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និង ខេត្តកំពត ជាដើម។

សក្តីរាយការណ៍មួយបានឱ្យដឹងថា​បញ្ជាក់ បន្ថែមឲ្យដឹងថា មុខជំនួញប្រេងគេចពន្ធ ជាច្រើនឆ្នាំមកនេះ ធ្វើឲ្យ លោកឧកញ៉ា ទៀ វិចិត្រ ក្លាយជា អ្នកមាន ទ្រព្យ សម្បត្តិ យ៉ាង មហាសាល ហើយ ថែមទាំង ជា ម្ចាស់ អាជីវកម្ម រមណីយដ្ឋាន លើ កោះ មួយ ចំនួន ទៀតផង ។ បញ្ហា នេះ មហាជន នាំគ្នាលើកឡើងថា អង្គភាព ប្រឆាំងអំពើពុករលួយ មិនគួមើលរំលង ករណី មន្ត្រីខិលខូច ឃុបឃិតគ្នាជាប្រព័ន្ធ នាំ ប្រេងសាំង គេចពន្ធ និង ទំនិញគេចពន្ធ ផ្សេងៗជាច្រើនទៀត ចូលមកលក់ចែកចាយ នៅក្នងខេត្តព្រះសីហនុ និង តាមបណ្ដាខេត្ត មួយចំនួនទៀត ដែលធ្វើឲ្យ រដ្ឋ ត្រូវ ខាតបង់ ប្រាកចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង មួយខែៗទេ ។

ប្រភពខ្លះ គេអះអាងថា ជារៀងរាលយប់ៗ លោកឧកញ៉ា ទៀ វិចិត្ត បញ្ជាឲ្យកូនចៅរបស់ខ្លួន ដឹកជញ្ជូញប្រេង ចេញពីឃ្លាំងស្តុប មួយកន្លែង ដែលមានជញ្ជាំង ពណ៌ខៀវ និង ស្ថានីប្រេងផ្ទាល់ខ្លួន នៅជិតផ្លូវចូល ទៅកោះព្រាប ត្រង់ចំណុច ទំបន់រលក ស្ថិតក្នុងភូមិបី សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មានឆ្ងាយ ពីស្នាក់ការគយ ទំនប់រលក ប្រម៉ាណ ជាង១០០ ម៉ែត្រតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ?ការដែល លោក ឧកញ៉ា ទៀ វិចិត្រ រកស៊ី នាំចូល ប្រេងសាំង គេចពន្ធ និង ទំនិញគេចពន្ធ ជាច្រើន ប្រភេទ ទៀត ហើយ គ្មាន មន្ត្រី ជំនាញ និង សមត្ថកិច្ច ពាក់ព័ន្ធ ណា ហ៊ាន ប៉ះពាល់ នោះទេ? មហាជន មិនជឿថា មន្ត្រី ជំនាញ និង សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត ព្រះសីហនុ ខេត្តកោះកុង ខេត្ត កែប និង ខេត្តកំពត មិន ស្គាល់ឈ្មោះ លោក ឧកញ៉ា ទៀ វិចិត្រ នោះទេ ?ព្រោះ គាត់ជាឈ្មួញ ម្នាក់ មានអំណាច នឹង ឥទ្ធិពលខ្លាំង ។ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី លោក ឧកញ៉ានទៀវិចិត្រ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ