ខេត្តបាត់ដំបង ៖ សក្តីរាយការណ៍មួយបានឱ្យដឹងថាបន្ទាប់ពីមានការចម្រូងចម្រាស់ពីសំណាក់ក្រុមឈ្មួញដឹកត្រីក្លាសេឲ្យក្រពើស៊ី ស្ថាប័នគយច្រកទ្វារអន្តរជាតិគីឡីតិ៍១៣ ហៅភ្នំដី បានរងការិះគន់យ៉ាងចាស់ដៃពីក្រុមឈ្មួញដឹកត្រីក្លាសេ(គ្មានគុណភាព) នាំចូលពីប្រទេសថៃ យកទៅធ្វើជាចំណីឲ្យក្រពើស៊ី ថា បានជំរិតយកប្រាក់ពីពួកគាត់ក្នុងតម្លៃខ្ពស់ដោយគ្មានវិក្កយ បត្រ ដែលជាករណីលួចបន្លំបំបាត់ពន្ធរដ្ឋ ហើយការ ទាមទារនិងតម្រូវឲ្យបង់នោះ វាលើសពីអ្វីដែលពួកគាត់អាចរកចំណូលប្រចាំថ្ងៃទៅទៀត។
ក្រុមឈ្មួញបានបញ្ជាក់ថា ការរកស៊ីដឹកត្រីក្លាសេរាល់ថ្ងៃនេះ គឺយកទៅធ្វើជាចំណីឲ្យក្រពើស៊ីនៅក្នុងខេត្តសៀមរាប ។ពួកគាត់ថា ការប្រកបរបដឹកត្រីចិញ្ចឹមជីវិតសព្វថ្ងៃ រកមិនសូវចំណេញនោះទេ នេះគ្រានតែជារបរគួបផ្សំតិចតួចសម្រាប់ចិញ្ចឹមកូនរៀន និងមិនចង់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលនៅស្រុកគេតែប៉ុណ្ណោះ។ ពួកគាត់បន្តថា ការដឹកជញ្ជូនត្រីក្លាសេនេះ ត្រូវបង់ឲ្យមន្ត្រីគ្រប់ស្ថាប័ន លើកលែងតែមន្ត្រីអាជ្ញាធរដូចជា មេភូមិ មេឃុំ និយាយជារួមឲ្យតែមន្ត្រីជំនាញក្នុងស្ថាប័នរដ្ឋនៅតាមដងផ្លូវជាតិ គឺត្រូវបង់ឲ្យគេទាំងអស់ ទំរាំដល់គោលដៅគឺនៅសល់តែកាបូបទទេក៏មាន។
ប្រភពនេះបន្តទៀតថា ចំពោះស្ថាប័នគយប្រចាំច្រកទ្វារ អន្តរជាតិគីឡូតិ៍១៣ ឬភ្នំដី វិញនៅពេលមុនបោះឆ្នោត ធ្លាប់តែបង់១រថយន្តចំនួន៥ម៉ីនរៀលទេ ហើយគ្មានកញ្ចប់បង់ប្រចាំខែនោះទេ តែក្រោយពេលបោះឆ្នោតហើយ គឺស្ថាប័នគយនៅទីនោះ តម្រូវឲ្យបង់ប្រាក់ប្រអប់ក្នុងមួយខែឲ្យមេគយ ចំនួន៣០០ដុល្លារ តែចំពោះកូនចៅតម្រូវបង់ឲ្យ ១៥០ដុល្លាបន្ថែមពីលើប្រាក់ប្រចាំថ្ងៃទៀត។ ការតម្រូវបង់ប្រាក់នេះ គ្មានវិក្កយបត្រទេ ដែលជាអំពើពុករលួយដ៏ធំមួយ យកលុយលម្អៀងពី ចែកគ្នាទៅវិញ ដោយមិនអើពើចំពោះការខិតខំប្រឹងប្រែងរបស់សាមីក្រសួង និងប្រមុខរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធអាករដើម្បីជាប្រយោជន៍អភិវឌ្ឍន៍សង្គមជាតិនោះឡើយ។
បើតាមព័ត៌មានបែកធ្លាយចុងក្រោយពីឈ្មួញបញ្ជាក់ថា ការបង់ប្រាក់ចំពោះក្រុមឈ្មួញឲ្យមន្ត្រីគយច្រកទ្វារខាងលើក្រោយពីចរចាគ គឺតម្រូវបង់ឲ្យកូនចៅក្នុងមួយខែ ចំនួន៤០ម៉ឺនរៀល ចំណែកមេគយ ក្នុងមួយខែ ៨០ម៉ឺនរៀល តែប្រាក់ប្រចាំថ្ងៃក្នុង១រថយន្ត ៥ម៉ីនរៀលផ្សេងទៀតនៅរក្សាដូចលើកមុនៗដដែល។ដូច្នេះទម្ងន់ថ្មបាក់ធ្លាក់មកលើលោកអ៊ុយ វ៉ិត ប្រព្រឹត្តអំពើពុករលួយកាន់តែធ្ងន់ធ្ងរទៅហើយ សង្ឃឹមថាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានជ្រាបច្ស់ពីមន្ត្រីក្នុងសា្ថប័នរដ្ឋដែលយកអំណាចតួនាទីទៅធ្វើបាបរាស្ត្របំពេញផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយ:ការប្រព្រឹត្តអំពើពុករលួយហើយប្រជាពលរដ្ឋដែលគាំទ្រសម្តេចស្ទើរតែមួយរយភាគរយបានស្នើសុំឱ្យសម្តេចចាត់វិធានការក្តៅទៅមន្ត្រីខិលខួចដូចជាលោកអ៊ុយ វ៉ិត នេះជាដើមដែលកំពុងប្រព្រឹត្តអំពើពុករលួយ ដើម្បីកុំឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមតទៅទៀត៕ជុំវិញករណីខាងលើនេះ យើងមិនទាន់ទទួលបាន ការបកស្រាយពីលោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ឬច្រកភ្នំដីនៅឡើយទេ៕