ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ជានាក់បើកដៃឲ្យ មន្ត្រីយោធាជាអ្នកកាងសង្វៀនបញ្ជល់មាន់,អាប៉ោង,បៀរ ដ៏ធំមួយកន្លែងនៅស្រុកសាមគ្គីមានជ័យ យ៉ាងសប្បាយ

1284

ខេត្កំតពង់ឆ្នាំង ៖ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យរបស់រាជដ្ឋាភិបាល សក្តីរាយការណ៍មួយបានឱ្យដឹងថាសម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រកក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អនឡាញ ល្បែង អ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។សក្តីរាយការណ៍មួយបានឱ្យដឹងថា

តែ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកឧត្តមសេនីយ៍ត្រី ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ហាក់មិនរវីរវល់ទប់ស្កាត់ ឬបង្ក្រាបទីតាំងល្បែងស៊ីសងសោះ ធ្វើអោយមានការថ្នាំងថ្នាក់ និងរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ផ្គើននិងបទបញ្ជាសម្តេចក្រឡាហោម ស ខេង ថែមទៀតផង។តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋថា វង់ល្បែងស៊ីសង ខ្នាតធំមួយកន្លែងដែលមានទីធ្លាល្អ រោងប្រក់ដំបូលត្រឹមត្រូវ ម្លប់ត្រឈឹងត្រឈៃ មានមេការដកតុងនិងរត់ការយ៉ាងស្ទាត់ជំនាញ សហការជាមួយសមត្ថកិច្ច តាំងពីមូលដ្ឋានរហូតដល់ថ្នាក់ខេត្តទៀតឯណោះ។ សក្តីរាយការណ៍មួយបានឱ្យដឹងថាទីតាំងបនល្បែងខាងលើ ស្ថិតនៅក្នុង ភូមិដីច្ចាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខត្តកំពង់ឆ្នាំង ជាក់ស្ដែង នៅរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨នេះ គេឃើញក្រុមអ្នកលេងល្បែងភ្នាល់គ្រប់ប្រភេទកំពុងប្រព្រឹត្តទៅយ៉ាងរលូន។

ទន្ទឹមនិងនោះអ្នកដែលទៅលេង បានបង្ហើបថា គាត់មកលេងល្បែងទីនេះជារៀងរាល់ថ្ងៃ ដោយមិនភ័យខ្លាចរឿងគេចាប់អ្វីទេ? ព្រោះមានមេការ ជាយោធា ដកតុងត្រឹមត្រូវ និងរត់ការច្បាស់លាស់ជាមួយសមត្ថកិច្ចអស់ហើយ។គាត់បន្តថាកុំទៅឆ្ងល់ពេកបងបើ សមត្ថកិច្ចមិនឲ្យលេងគ្មាននរណាហ៊ានលេងទេ ត្រូវប្រាប់មុនចំពោះការចាប់គឺគ្មានឡើយ បើមុនចុះបង្ក្រាបក៏ មានអ្នកផ្ដល់ព័ត៌មានឲ្យមុនដែរឆ្លើយតបនិងការលើកឡើងនេះលោកឧត្តមសេនីយ៍ត្រី ឡុង វណ្ណរ៉ា ស្នងការខេត្តកំពង់ឆ្នាំង បានប្រាប់ ថាចំពោះករណីល្បែងស៊ីសងខាងលើ និងចាត់មន្ត្រីចុះពិនិត្យភ្លាម លោកបន្តថា កន្លងមកកម្លាំងរបស់លោកបានចុះបង្ក្រាបម្ដងហើយកាលមុនបោះឆ្នោត។

ទោះបីជាយ៉ាងណាពលរដ្ឋសង្ឃឹមថា នគរបាលខេត្តកំពង់ឆ្នាំង និងមានចំណាត់ការចំពោះវង់ល្បែងមួយនេះ គឺដើម្បីចូលរួមអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចអោយមានប្រសិទ្ធភាពខ្ពស់ពលរដ្ឋនៅក្បែរៗនោះ កំពុងបារម្ភយ៉ាងខ្លាំងចំពោះទ្រព្យសម្បត្តិ និងសុវត្តិភាពពួកគាត់ ខណៈអ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ចាញ់ច្រើនកាលណាអ្វីៗក៏ហ៊ានធ្វើ កើតជាអំពើលួចប្លន់ និងហិង្សាជាដើម៕