លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ ប្រព្រឹត្តអំពើពុករលួដោយ គ្មានញញើតច្បាប់ឡើយ នឹងយកឈ្មោះក្រសួងហិរញ្ញវត្ថុ និង សេដ្ឋកិច្ច ធ្វើជាខ្នងបង្អែក

2209

 

ភ្នំពេញ -ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នឹងចាប់ផ្តើម​បោសសំអាតមន្ត្រីខិលខូច មន្ត្រីលាមកពុករលួយនៅក្នុងស្ថាប័នរដ្ឋនានា​​ខណ:ពេលដ៏ខ្លីខាងមុខនេះសម្តេចនឹងប្រកាសបើកយុទ្ធនាការកំចាត់អំពើពុករលួយនៅក្នុងអគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនគេ​បន្ទាប់ពីសម្តេចតេជោបានខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីផ្សាភ្ជាប់គ្នាជាមួយនឹងបេះដូងរាស្ត្រនៅថ្មីៗនេះ ពាក់ព័ន្ធទៅនឹងសកម្មភាពការងារ និងការប្រព្រឹត្តិអំពើពុករលួយលើទំនិញចេញចូល ឯកសារប្រវេទន៍គយ ស៊ីយ៉ាងត្រជាក់ល្ហឹមតែម្តងរបស់លោក ស៊ុន ឆាយ ប្រធានស្នាក់ការគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដែលត្រូវមន្ត្រីជាច្រើននៅទីនោះ បានយើងបានដឹង។បើតាមមន្ត្រីនៅទីនោះនោះ បានឲ្យដឹងថាវាពិតជាមិនធម្មតាទេ សម្រាប់លោក ស៊ុន ឆាយ មេគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដែលអាចរកចំណូលរបៀបការងារកេះខ្មៅ ដែលគេនិយមហៅថា លុយក្រោមតុនោះ បានរាប់ម៉ឺនដុល្លារក្នុង១ខែៗ តាមរយៈការបង្កើតការិយាល័យថ្មីៗ ដែលគេហៅថា “ការិយាល័យធិបតេយ្យ” ស្អីគេនោះ។ ការិយាល័យធិបតេយ្យនេះ ពួកគេបានប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធតែម្តង ដោយជ្រកក្រោមជំនាញ ដោយរាល់ឯកសារប្រតិវេទន៍គយឆ្លងកាត់ លើទំទិញនាំចូល ដែលជាពន្ធអាករបន្ទុករបស់ប្រជាពរដ្ឋនោះ។ក្រុមមន្ត្រីបម្រើការងារនៅអង្គភាពស្វយ័តកំពង់ផែភ្នំពេញ បានឲ្យដឹងថា ទំនិញគេចពន្ធជាច្រើន ពិសេស  ។

គ្រឿងសំណង់ និងប្រេងឥន្ធនៈ បានចូលមកតាមច្រកកំពង់ផែស្វយ័តភ្នំពេញនេះយ៉ាងច្រើន ហើយមន្ត្រីគយនៅទីនេះ មិនសូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ឡើយ គឺគ្រាន់តែបើកមើលលំៗ និងមើលលើឯកសារតែប៉ុណ្ណោះ។ សកម្មភាពបែបនេះ ត្រូវបានមន្ត្រីទាំងនោះ បានឲ្យដឹងថា ម្ចាស់ទំនិញទាំងអស់ បានទាក់ទងជាមួយមេគយឈ្មោះ ស៊ុន ឆាយ រួចរាល់អស់ហើយ។ អ៊ីចឹងហើយ ទើបមានគយចល័តមួយចំនួន ចាប់បានទំនិញគេចពន្ធជាបន្តបន្ទាប់ ដែលចេញពីច្រកកំពង់ផែស្វយ័តភ្នំពេញនេះតែម្តង។ចំណែកឯក្រុមអ្នករត់ការឯកសារប្រតិវេទន៍គយឲ្យក្រុមហ៊ុនវិនិយោគបានឲ្យដឹងដែរថា ក្នុងអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញនេះ បានប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធតែម្តង បើទោះជារាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់មកលើអ្នកវិនិយោគទុនរហូតដល់រាល់ទំនិញរោងចក្រកាត់ដេរពន្ធអាករជាបន្ទុករបស់រដ្ឋ ប្រយោជន៍ដើម្បីឲ្យគេមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា និងយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរ មានការងារនោះក្តី។ មន្ត្រីទទួលបន្ទុកកិច្ចការងារនេះ ឆ្លៀតទាញយកប្រយោជន៍ពីអ្នកវិនិយោគទាំងបំពានទៅនឹងយន្តការរបស់រដ្ឋាភិបាលក្នុងគោលដៅលើកទឹកចិត្តដល់អ្នកវិនិយោគទុកនោះ បែរជាមន្ត្រីជើង១០ នៅតំបន់ស្វយ័តមួយនេះ មកកៀបសង្កត់យកលុយឆៅៗពីពួកគាត់ទៅវិញ។ក្រុមអ្នករត់ការទាំងនោះ បាន ឲ្យដឹងទៀតថា ឯកសារមួយ យ៉ាងតិចក៏ត្រូវចំណាយ   ។

ចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារ ដែលនេះ ជាលុយខ្មៅ កើតពីការជំរិតទារលុយឆៅៗតែម្តង តាមភារកិច្ច តាមជំនាញនីមួយៗពីមន្ត្រីគយនៅទីនោះ សម្រាប់ទំនិញវិនិយោគនាំចូល។ ជាមួយគ្នានោះ ការរត់ឯកសារ មួយឯកសារ ជាទម្លាប់ត្រូវលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ បានបង្ខំឲ្យបង់លុយដល់នាក់យកលុយនៅកន្លែងគណនេយ្យ សម្រាប់រាប់ក្បាលកុងតឺន័រទំហំ៤០ហ្វីត ចំនួន៥០ដុល្លារ ទំហំ២០ហ្វីត៤០ដុល្លារ ទី៥- បង់ឲ្យគយនិងរដ្ឋាករកម្ពុជា ទំនងជាទទួលបានផលប្រយោជន៍ពីលោក ស៊ុន ឆាយ និងបក្ខពួកជាប្រចាំទើបបណ្តោយឲ្យអំពើពុករលួយរបស់មន្ត្រីគយអង្គភាពកំពង់ ផែស្វយ័តភ្នំពេញកើតឡើងយ៉ាងពេញបន្ទុកបែបនេះ។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុ គួរពិនិត្យមើលឡើងវិញខ្លះផងពីព្រោះលោក ស៊ុន ឆាយ និងបក្ខពួកកំពុងតែប្រព្រឹត្តអំពើពុករលួយតាម
រូបភាពជាច្រើនដោយគ្មានញញើតច្បាប់និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះទេ៕ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ កាបំភ្លឺ ពី លោក ស៊ុន ឆាយ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ។