យុវជនច្រៀងចាប៉ីបង្កប់អត្ថន័យជ្រៅម្នាក់ ត្រូវឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្តល់លុយ ២លាន ?

367

 

ភ្នំពេញ៖ រំពេចពីលេចវីដេអូយុវជនអ្នកខេត្តពោធិ៍សាត់មា្នក់ច្រៀងចាប៉ី មានថ្វីដៃកេះ និងទឹកដមសម្លេង ស្ទើរតែស្មើលោកតា ប្រាជ្ញ ឈួន អ្នក ចាប៉ីដងវែង ដ៏ ល្បីល្បាញ ជាង ពាក់កណ្តាល សតវត្ស រ៍ម កនោះ ត្រូវលោកឧកញ៉ាអចលនទ្រព្យវ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាសផ្តល់ថវិកា ២លានរៀល ដើម្បីលើកទឹកចិត្តដែលបានចូលរួមជួយថែរក្សានិងអភិរក្សតម្លៃវប្បធម៌ជាតិខ្មែរ ខណៈអ្នកលេងបណ្តាញសង្គម ទទូចឲ្យបុរសវ័យក្មេងរូបនោះស្នងតំណែងពីលោកតា ប្រាជ្ញ ឈួនបុរសដែលមានសមត្ថភាពកម្រច្រៀងចាប៉ីយ៉ាងក្រអួនក្រអៅត្រូវបានអ្នកស្គាល់ប្រាប់ថា «គាត់ជាពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសកូរ៉េ តែប៉ុន្មានខែមកនេះលោកបានត្រលប់មកស្រុកខ្មែរវិញហើយ ដោយនៅស្រុកមួយនៃខេត្តពោធិ៍សាត់»។ លោក ឡេង ណាវ៉ាត្រា ដែលជោគជ័យធំក្នុងជំនួញអចលនទ្រព្យ ប្រកាសគ្មានបង្អង់ក្រោយស្តាប់សម្លេងបុរសរូបនោះថា «ប្អូនប្រុសទាក់ទងមក ការិយាល័យ បុរី ឡេង ណាវ៉ាត់ត្រា មកជួបខ្ញុំមានរង្វាន់ 2 000 000រៀល»