មន្ត្រី​គយចល័ត​ផ្លូវជាតិលេខ៥​ខេត្តបាត់ដំបង​ កំពុងល្បីថាចាប់ជំរិតយកលុយពីរថយន្តដឹកទំនិញ​ចំនួន​៥០០ដុល្លារជាថ្នូរនឹងការដោះលែងវិញ ?

889

ខេត្តបាត់ដំបង៖ ថ្មីៗនេះ​មានសេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា​លោកហុង សាវុធនិងបក្ខពួកឈ្មោះ ស្រស់ ជាមន្ត្រី​គយចល័តប្រចាំផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង​ បានស្ទាក់ចាប់រថយន្ត​ដឹកទំនិញ​គេចពន្ធមួយគ្រឿង​ម៉ាកក្រេនប៊ឹក​ ពាក់ស្លាកលេខ​ភ្នំពេញ​3E 2720 នៅវេលាម៉ោង០៥​ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកោង​ក្បាលខ្មោច​ ស្ថិតក្នុង​ភូមិកគោឃុំជ្រៃស្រុកថ្មគោល​ខេត្តបាត់ដំប​ង​ដោយបានជំរិតយកលុយចំនួន៥០០ដុល្លារ​ជាថ្នូរនឹងការដោះលែងវិញ​នៅពេលភ្លាមៗនោះដែលធ្វើឲ្យគេសង្ស័យថា​លោកហុងសាវុធ និងបក្ខពួក​កំពុងឃុបឃឹតគ្នា​បើកដៃឲ្យ​ឈ្មួញធំៗនាំចូលទំនិញគេចពន្ធ​ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិញខុសច្បាប់​កាន់តែច្រើនឡើងៗ​ ទើបបានជាមន្ត្រីគយចល័តទាំង​នេះ​បានធ្វើការ  ។

គាបសង្កត់យកលុយ​ពីប្រជាពលរដ្ឋ និងអាជីវករ​តូចតាច​ដោយពុំមានការយោគយល់នោះឡើយប្រភពបាន​ឲ្យដឹង​ថាការប្រព្រឹត្តអំពើពុករលួយ​របស់ក្រុមមន្ត្រីគយចល័ត​នៅចំណុចផ្លូវជាតិលេខ៥ក្នុងខេត្តបាត់ដំបង​នេះ គឺបានធ្វើឡើង​គ្រប់​រូបភាពរបស់លោកហុង សាវុធ និងបក្ខពួក​​យ៉ាងរលូន​ដែលអាចមាន​ចំណែកជាមួយលោកមេគយ​ខេត្តបាត់ដំបងទៀតផង ហើយសកម្មភាពបើកចំហរ​​ដោយគ្មានញញើតកោតខ្លាច​នឹងច្បាប់​ហ៊ានប្រព្រឹត្តអំពើពុករលួយ​ជាលក្ខណៈប្រព័ន្ធ​បែបនេះ ​បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ព្រោះលោក ហុង សាវុធ គយចល័ត ខេត្តបាត់ដំបង ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តដោយអាងមានខ្នងបង្អែកដ៏​រឹងមាំ ជួយអន្តរាគមន៍គ្រប់ពេលវេលា​ ទើបបានជាលោកហុង សាវុ​ធ និងបក្ខពួក​មានឥទ្ធិពល​ខ្លាំងក្លាក្នុងការ​ចាប់ជំរិតទារលុយឆៅៗ​ពីរថយន្តដឹកទំនិញ​គេចពន្ធ​យកលុយតាមអំពើចិត្ត​ហាក់ដូចជិះសេះលែងដៃ​មិនខ្វល់ពីការព្រមាន​របស់ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយប្រភពបានបន្តទៀតថា​លោកហុង សាវុធ គយចល័តខេត្តបាត់ដំបង​កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយ​យ៉ាងគគ្លើននៅពេលនេះ​គឺពិតជាមានការឃុបឃឹត​គ្នា ជាមួយលោកប្រធានសាខាគយខេត្តបាតដំបង​យ៉ាងច្បាស់​ហើយ​ ទើប​បានជាលោកហុងសាវុធអាចប្រព្រឹត្តទៅដោយរលូនបែបនេះ គេបានកត់សម្គាល់ឃើញថា​រាល់ទំនិញ​ទាំង​អស់ដែលឈ្មួញ​ធំៗនាំចូល​ឆ្លងកាត់តាមផ្លូវជាតិលេខ៥នេះ​បង់ពន្ធ  ។

ត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ​ក្រៅពីនេះគឺមានការឃុបឃឹតគ្នាបែងចែក​ផលប្រយោជន៍​រវាងលោកហុង សាវុធដែលជាមន្ត្រីគយចល័តខេត្ត និងក្រុមឈ្មួញ​ធំៗ​យ៉ាងរលូនតែម្តង​ ហើយចំណែកលោកប្រធានសាខាគយខេត្តបាត់ដំបងជាអ្នកចាំសម្របសម្រួល​បើកដៃឲ្យលោកហុង សាវុធ គយចល័តរូបនេះ​ធ្វើអ្វីៗ​ស្រេ​ចតែអំពើចិត្ត​ដោយមានការបែងចែកផលប្រយោជន៍​គ្នាជាប្រចាំតែម្តង​ដែលក្នុងមួយខែៗ​ឈ្មួញក៏ចំណេញច្រើន​ហើយ​កូនគយនិងមេគយក៏បានចំណូលច្រើន​សន្ធឹកសន្ធាប់ទៀតផង ករណីអំពើពុករលួយ​របស់លោកហុង សាវុធ​ គយចល័ត ក្នុងខេត្តបាត់ដំបង ត្រូវបានគេ​លាតត្រដាង​ជាបន្តបន្ទាប់​ដើម្បីឲ្យថ្នាក់ដឹកនាំ​ក្រសួងនិងស្ថា​ប័នពាក់ព័ន្ធបានជ្រាប ​ហើយ​ចាត់វិធានការទប់ស្កាត់​ទៅតាមនីតិវិធី​ជាធរមាន ប៉ុន្តែ​រហូតមកដល់ពេលនេះ​ លោកអូន ព័ន្ធមុនីរ៍ត្ន​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋាន​គយនិរដ្ឋាករកម្ពុជា ក៏ដូ​ច​ជាអង្គភាពប្រឆាំងអំពើពុករលួយ​ លោកឱម យុិនទៀង មិនបានដាក់  ។

ការស៊ើបអង្កេត​ឲ្យស៊ីជម្រៅ​ទៅលើលោក​ហុង សាវុធ និងលោកប្រធានសាខាគយនិងរដ្ឋាករ​ខេត្តបាត់ដំបង​នោះនៅឡើយទេ​ បែរជារក្សាភាពស្ងៀមស្ងាត់​ទុកឲ្យលោកហុង សាវុធ គយចល័យ​ដាក់ប៉ុស្តិ៍​ជជុះជំរិតយកលុយ​ ​នៅក្នុងខេត្តបាត់ដំបង ​បើក​ដៃឲ្យ​មានការប្រព្រឹត្ត​អំពើពុករលួយកាន់តែខ្លាំ​ង​ឡើងថែមទៀតដូច្នេះហើយប្រជាពលរដ្ឋនិងអាជីវករ​ ក្នុ​ងខេត្តបាត់ដំបង​សូម​អំពាវនាវដល់សម្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល​មេ​ត្តាចាត់​វិធានការ​ក្តៅ​ចំពោះការប្រព្រឹត្តអំពើពុករលួយ​របស់លោកហុង  សាវុធ គយចល័តខេត្តបាត់ដំបងជាបន្ទាន់ផង ព្រោះបានធ្វើឲ្យរដ្ឋខាតបង់ប្រាក់ចំណូលពន្ធ​ជាច្រើនត្រូវធ្លាក់ចូល​ហោប៉ៅឯកជន​របស់ក្រុមឈ្មួញ​ទុច្ចរិត​និងក្រុម​មន្ត្រីគយ​តាមរយៈការប្រព្រឹត្តអំពើពុករលួយ​ជាលក្ខណៈប្រព័ន្ធ​ដែលសម្តេចនឹងត្រូវធ្វើការវះកាត់​ព្យាបាល​កែខ្លួន​កុំឲ្យដំបៅមហារីក​របស់មន្ត្រីពុករលួយ​នៅតែបន្តប្រព្រឹត្តរាលដាលតទៅទៀត​។ ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនអាច សុំ ការបកស្រាយ បំភ្លឺ ពី  លោក ហុង សាវុធ បាន ទេ នៅ ពេល នេះ យើងខ្ញុំ នឹង ព្យាយាម បន្តពេលក្រោយ