ករណីគ្រោះថ្នាកចរាចរណ៍បង្ករអោយមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង12នាក់ទៀតរងរបួសធ្ងន់ស្រាលនៅវេលាម៉ោង24:30ឈានចូលថ្ងៃទី05/09/18 ?

255

ខេត្តមណ្ឌលគិរី  ៖ករណីគ្រោះថ្នាកចរាចរណ៍មួយនៅចំនុចចន្លោះគីឡូម៉ែតលេខ ៩២  ៩៣  ចំណោតក្បាលស្ពានអូរងើយស្ថិតនៅភូមិ អណ្តូងក្រឡឹងឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី ។អធិការនគរបាលស្រុកអូររាំង លោក ប៊ូ ប៊ុនឈាត បានអោយដឹងថានៅវេលាម៉ោង24:30ឈានចូលថ្ងៃទី05/09/18មានករណីក្រឡាប់រថយន្តម៉ាក ហុីយ៉ានដាយដែលដឹកជន្លង់ម្រេចចេញពីស្រុកមេមត់ឆ្ពោះទៅកាន់ស្រុកពេជ្រាដាអ្នកជិះក្នុងរថយន្ត 17នាក់ស្រី០នាក់ ក្នុងនោះ តៃកុង០១នាក់ហ្រ្វូ០២នាក់ ម្ចាស់ចំការ០២នាក់និងកម្មករ១២នាក់ករណីនេះបណ្តាលអោយស្លាប់ចំនួន០២នាក់ នៅកន្លែងកើតហេតុរបួសធ្ងន់និងស្រាលចំនួន ១២នាក់  រត់បាត់០៣នាក់ (តៃកុងនិងហ្រ្វូ)ទាំងអ្នករងបូសនិងអ្នកស្លាប់យើងបានសង្គ្រោះលើកដាក់ឡានពេទ្យចំនួន ០៤គ្រឿង ទៅមន្ទីរពេទ្យរបង្អែកខេត្តមណ្ឌលគិរី បញ្ជាក់ សពនិងអ្នករងបួសមិនទាន់បានស្គាល់ឈ្មោះ នៅឡើយ ករណីនេះបានការចូលរួមសហការដោយការិយាល័យជំនាញនិងកំពុងបន្តនីតិវីធី ។ដោយលោកសៅសំណាង ៕