សូមបងប្អូនអាចទេជួយស៊ែរម្នាក់! បំណងប្រាថ្នាដ៏ធំបំផុត៣ របស់ វីរបុរសសង្គ្រោះជីវិតកុមារកម្ពុជាមុនចាកលោកទៅ ដែលកូនខ្មែរគួរដឹង ក្នុងនោះរួមមាន…?

257

 

រាជនីភ្នៅនំពេញ ៖មុននេះបន្តិចនាព្រលប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨នេះស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិតBeatRichnerបានទទួលមរណភាពហើយបន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។លោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៨ក្នុងជន្មាយុ៧១ឆ្នាំនៅប្រទេសស្វីសនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកម៉មប៊ុនហេងបានថ្លែងប្រាប់បណ្តាញព័ត៌មាន CTV នាព្រលប់នេះ។

លោកវេជ្ជបណ្ឌិតBeatRichnerស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដ៏ល្បីឈ្មោះធ្លាប់មានបំណងប្រាថ្នាធំៗ៣មុនលោកបានលាចាកពីលោកនេះទៅ។ លោកមាសសារិទ្ធិប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាដែលបម្រើការងារនៅមន្ទីរពេទ្យនេះជាង២០ឆ្នាំកន្លងមកបានរំលឹកថាបំណងប្រាថ្នាលោកវេជ្ជបណ្ឌិតBeatRichnerគឺ៖

ទី១ក្នុងនាមជាគ្រូពេទ្យកុមារដាច់ខាតលោកត្រូវតែព្យាបាលកុមារប្រកបដោយសុខុមាលភាព។ទី២ការព្យាបាលចំគោលដៅមានប្រសិទ្ធភាពស្មើភាពគ្នាមិនមានអំពើពុករលួយប្រកបដោយគុណធម៌និងសុវត្ថិភាពចំពោះកុមារ។ទី៣ស្តង់ដាព្យាបាលដូចគ្នានឹងបណ្តាប្រទេសជឿនលឿននិងមាននិរន្តភាព។