លោក ញ៉ែម សេង មេគយច្រក ទ្វារអន្តរជាតិ ព្រែកចាកអាងលោក គុណញឹម នៅពីក្រោយទើបហាន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង…?

1344

កំពត៖ ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​នឹងចាប់ផ្តើម​បោសសំអាតមន្ត្រីខិលខូចមន្ត្រីលាមកពុករលួយនៅក្នុងស្ថាប័នរដ្ឋនានា​​ខណ:ពេលដ៏ខ្លីខាងមុខនេះសម្តេចនឹងប្រកាសបើកយុទ្ធនាការកំចាត់អំពើពុករលួយនៅក្នុងអគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជាមុនគេ​បន្ទាប់ពីសម្តេចតេជោបានខិតខំប្រឹងប្រែងរាល់ថ្ងៃដើម្បីផ្សាភ្ជាប់គ្នាជាមួយនឹងបេះដូងរាស្ត្រក្ប្រភពបានឲ្យ ដឹង ទៀតថា  ចាប់តាំងពី លោក  ញ៉ែម សេង ក្លាយជា ប្រធាន ការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ ព្រែក ចាក រួចមក គឺ ទំនិញ ដែល ឈ្មួញ នាំចូល តាម ច្រក នេះ  បង់ពន្ធ យ៉ាងច្រើន ត្រឹម ៤០ ទៅ ៥០ ភាគរយ ប៉ុណ្ណោះ សេចក្តីរាយការណ៍បន្តថាដែលជា ហេតុ ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាត បង់ ចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង ១ ខែៗ លើស នេះ ទៅទៀត សូម្បី តែ អាជីវករ ខ្មែរ ដឹកជញ្ជូន កសិផល ដូចជា ពោត  សណ្ដែក ដំឡូង មី គ្រាប់ស្វាយចន្ទី  ជាដើម ចេញទៅ ស្រុក យួន  គឺ ត្រូវ លោក ញ៉ែម សេង  ជំរិត យកលុយ ដោយ គ្មាន យោគ យល់ ឡើយ ។ 

ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនគួរ បណ្ដែតបណ្ដោយ តទៅទៀត ទេ ព្រោះ មួយរយៈ កន្លងទៅនេះ លោក ញ៉ែម សេង មេ គយ ច្រក ព្រែក ចាក ដែលមាន ខ្នងបង្អែក រឹងមាំ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កំពុង ប្រព្រឹត្ត អំពើពុករលួយដោយគ្មាន ញញើត អ្វី ទាំងអស់សេចក្តីរាយការណ៍បន្តថាប្រភពពីក្រុមឈ្មួញ អាជីវករ និង ប្រជាពលរដ្ឋ ដែល រកស៊ី នាំ ទំនិញ ពី ស្រុក យួន ចូល តាម ច្រកទ្វារ អន្តរជាតិ ព្រែក ចាក ស្រុក កំពង់ត្រាច ខេត្តកំពត បាន ឲ្យ ដឹងថា លោក ញ៉ែម សេង ប្រធានការិយាល័យ គយ ច្រកទ្វារ អន្តរជាតិ ព្រែក ចាក ប្រើ អំណាច ជំរិត យកលុយ ពី ពួកគាត់ ស្រេច តែ អំពើ ចិត្ត បើតាម ប្រភពពី មន្ត្រី គយ តូចតាច ក្នុង ខេត្តកំពត បានបង្ហាញ ឲ្យ ដឹងថា លោក ញ៉ែម សេង ចំណាយ ដើមទុន យ៉ាងច្រើន ដើម្បី ទទួលបាន តំណែង ជា មេ គយ ប្រចាំ ច្រក ព្រែក ចាក ទើប ខំប្រឹង ប្រព្រឹត្ត អំពើពុករលួយ ប្រមូល លុយ ស្រង់ដើម ដោយ គ្មាន ញញើត អ្វី ទាំងអស់ ។ 

ជាងនេះទៅទៀត ការដែល លោក ញ៉ែម សេង ហ៊ាន ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត គឺ ដោយសារ មានការ ឃុបឃិត បើកដៃ ពី សំណាក់ លោក ហេង សំបូរ មេ គយ ខេត្តកំពត ផងដែរ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន និង សុខ ស្រួល ប្រជាពលរដ្ឋដែលនាំចូលទំនិញដូចជា បន្លែបង្ការ ផ្លែឈើ និង គ្រឿងឧបភោគបរិភោគ ពី ស្រុក យួន តាម ច្រក ព្រែក ចាក បាន ឲ្យ ដឹងថា សមត្ថកិច្ច គយ គាបសង្កត់ ពួកគាត់ កាន់តែខ្លាំង ឡើងៗ ដោយ ពុំមាន ការយោគយល់ នោះទេ  ។

 ប៉ុន្តែ លោក ញ៉ែម សេង និង មន្ត្រីក្រោមឱវាទ បែរជា ឃុបឃិត ឲ្យ ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ ខុសច្បាប់ ស្រេច តែ អំពើ ចិត្ត ហើយ មានការ ឃុបឃិត បន្លំ ប្រភេទ ទំនិញ ដើម្បី ប្រមូល លុយ តាមរបៀប ពុករលួយ បំផ្លាញ ចំណូល ពន្ធ រដ្ឋ យ៉ាង កំរោល ។ពាក់ព័ន្ធ ការលើកឡើង ខាងលើនេះ អង្គភាព CTV យើង មិនមានលេខទូរស័ព្ទដើម្បីយ សុំ ការបកស្រាយ បំភ្លឺ ពី  លោក ញ៉ែម សេង បានទេនៅពេល នេះយើងខ្ញុំ នឹងព្យាយាមបន្តពេលក្រោយ